អគារពាណិជ្ជកម្មថ្មីមួយនឹងលេចរូបរាងឆាប់ៗនេះក្នុងក្រុងរណបជ្រោយចង្វារ

លោកឧកញ៉ា ចេង ខេង ប្តេជ្ញាចិត្ត លក់អគារទំនើបមួយរបស់អ្នកឧកញ៉ា ពុង ឃាវសែ ឲ្យអស់ត្រឹមតែរយៈពេល ៣ខែ


ឧកញ៉ាចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ CPL បានឲ្យដឹងថា យោងតាមបទពិសោធន៍ជាភ្នាក់ងារលក់និងវាយតម្លៃអចលនទ្រព្យអស់រយៈពេល២៣ឆ្នាំមកហើយនោះ ក្រុមការងារជំនាញរបស់ឧកញ៉ា ប្តេជ្ញានឹងលក់អគារ Legacy ចំនួន១១ជាន់ ក្នុងចំណោម ២១ជាន់ឲ្យអស់ក្នុងរយៈពេលតែ ៣ខែប៉ុណ្ណោះ ។ការប្តេជ្ញានេះ គឺលោកឧកញ៉ាបានលើកឡើងនៅក្នុងដំណើរទស្សនកិច្ចនាំអតិថិជនទៅកាន់អគារ The Legacy ដើម្បីមើលអំពីដំណើរការនៃការសាងសង់អាគារនេះ ដោយបានរួចរាល់ប្រមាន៩០%ហើយ នៅលើទឹកដីទីក្រុងរណបជ្រោយចង្វារ។
លោក​ឧកញ៉ា ចេ​ង ខេ​ង ប្តេជ្ញា​ចិត្ត លក់​អគារ​ទំនើប​មួយ​របស់​អ្នកឧកញ៉ា ពុង ឃាវ​សែ ឲ្យ​អស់​ត្រឹមតែ​រយៈពេល ៣​ខែ
ដោយ

លោក​ឧកញ៉ា​ចេ​ង ខេ​ង បាន​ប្រសាសន៍​ថា « យើង​សូម​អរគុណ​ដល់​អ្នកឧកញ៉ា ពុង ឃាវ​សែ ដែល​ជា​ម្ចាស់​គម្រោង អគារ The Legacy​នេះ ដែល​បាន​ផ្តល់​ទំនុកចិត្ត​ដល់​ក្រុមហ៊ុន CPL អោយធ្វើ​ការ​លក់​ផ្តាច់មុខ ហើយ​យើងប្តេជ្ញា​ថានឹងធ្វើ​អោយ​គម្រោង​នេះ​ជោគជ័យ​នៅ​ក្នុង​រយៈពេល​ខ្លី​»​។ លោក​ឧកញ៉ា​បន្ត​ថា ហេតុដែល​លោក​មានការ​ជឿជាក់​ខ្លាំង​ចំពោះ​ការ​លក់​អគារ The Legacy យ៉ាង​ដូច្នេះ​គឺ​ព្រោះតែ ទីតាំង​នៃ​អគារ​នេះ ល្អ​ដែល​អំណោយផល​ដល់​ការ​រស់នៅ និង​ធ្វើ​អាជីវកម្ម ខ្លាំង​ណាស់ ដោយសារ​តែ​វា​ស្ថិត​នៅ​លើ​ក្រុង​រណប​ជ្រោយចង្វារ ដែល​កំពុង​តែ​មានការ​អភិវឌ្ឍ​ខ្លាំង ដូច្នេះ​មិន​ដល់​៣​ខែ​ទេ លោក​ជឿជាក់​ថា ក្រុមហ៊ុន​អចលនទ្រព្យ CPL នឹង​លក់ដាច់​ចំនួន​១១​ជាន់ ក្នុង​ចំណោម​ជាន់​សរុប​ចំនួន ២១​ជាន់​នេះ​មិន​ខាន​។

ក្រោយ​ដំណើរ​ទស្សនកិច្ច​នោះ​ភ្លាម​ៗ លោកស្រី សាយ សោភា នាយិកា​សាលា​អន្តរជាតិ​វើ​ល និង​អ្នកជំនួញ​ផ្នែក​អចលនទ្រព្យ​ដែរ​នោះ បាន​ស​ម្រេ​ចិត្ត​ទិញ​ជាន់​ទី​១៨ ដើម្បី​ផ្លាស់​ប្តូរ​ទីតាំង​ក្រុមហ៊ុន​មក​កាន់​ទី​នេះ​។ លោកស្រី សាយ សោភា​បាន​ឲ្យ​ដឹង​ថា « ខ្ញុំ​គិត​វែង​ឆ្ងាយ ដោយសារ​តែ​នៅ​ទី​នេះ យើង​ជិះ​ពី​ស្ពាន​ជ្រោយចង្វារ​មក​តែ​ប្រមាណ ១០០​ម៉ែត្រ​ទេ មក​ដល់ ហើយ​បរិស្ថាន​ជុំវិញ​នេះ​វា​មាន​ទន្លេ មាន​បុរី ហើយ​មាន​អគារ​ពន្ធដា​នៅ​ហ្នឹង អ៊ីចឹង​ខ្ញុំ​គិត​ថា​នៅ​ទី​នេះ Potential (​សក្ដានុពល​) ខ្លាំង​។

លោកស្រី សាយ សោភា នាយិកា​សាលា​អន្តរជាតិ​វើ​ល និង​អ្នកជំនួញ​ផ្នែក​អចលនទ្រព្យ

បើ​តាម​លោក​ឧកញ៉ា​ចេ​ង ខេ​ង អគារ​ពាណិជ្ជកម្ម The Legacy មាន​លក្ខណៈ​ប្រសើរ​ច្រើន​សម្រាប់​អ្នក​ដែល​ចាប់ផ្តើម​អាជីវ​ផ្ទាល់ខ្លួន​ដំបូង​ៗ ដោយ​មាន​២​ជាន់ បាន​រៀបចំ​ជា​កន្លែងធ្វើការ​រួម Co-working and Networking space ដោយ​មិន​ត្រឹម​ជា​កន្លែងធ្វើការ​តែ​មួយ​មុខ​ទេ តែ​នៅ​ទី​នេះ​ក៏​មាន​អ្នកជំនាញ​លើ​វិស័យ មួយ​ៗ​ដែល​អាច​ផ្តល់​ប្រឹក្សា​បាន​ដូច​ជា អ្នកជំនាញ​ផ្នែក​បច្ចេកវិទ្យា​លើ​វិស័យ​កសិកម្ម  អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​ជាដើម ដើម្បី​ជួយ​ដល់​អាជីវកម្ម​ដែល​ទើបតែ​ចាប់ផ្តើម អាច​ដំណើរការ​ទៅ​បាន​ដោយ​រលូន​។

ចំពោះ Co-working and Networking space ថ្វី​ត្បិត​តែ​មិន​ទាន់​មានការ​ពេញ​និយម​ខ្លាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏​ពិតមែន តែ​លោក​ឧកញ៉ា ចេ​ង បញ្ជាក់​ថា អគារ​ពាណិជ្ជកម្ម The Legacy នឹង​អាច​ទាក់ទាញ និង​ផ្លាស់​ប្តូរ​គំនិត​របស់​យុវជនជំនាន់​ក្រោយ​ឲ្យ​យល់​ពី​តម្លៃ​នៃ​ការ​ចែក​រំលែក ការ​ធ្វើការ​រួម​គ្នា ទំនាក់ទំនង​ឲ្យ​តែ​ទូលំទូលាយ ដែល​នឹង​អាច​ឈាន​ដល់​ការ​ពេញ​និយម​ខ្លាំង​ដូច​បណ្តា​ប្រទេស​នានា​នៅ​លើ​ពិភពលោក​ផង​ដែរ​។

អគារ​ពាណិជ្ជកម្ម The Legacy មិន​ខុស​ពី​អគារ​ពាណិជ្ជកម្ម​ដទៃ​ទៀត​នោះ​ទេ មាន​ដូច​ជា សេវាកម្ម​កក់​សំបុត្រ​ផ្សេង​ៗ សេវាកម្ម​បដិសណ្ឋារកិច្ច ការ​គ្រប់គ្រង​អចលនវត្ថុ សេវាកម្ម​រដ្ឋបាល សេវាកម្ម​រត់ការ ផ្ទេរសិទ្ធិ និង​បង់ពន្ធ​អចលនវត្ថុ សេវាកម្ម​បោះពុម្ព ការ​រិ​យា​ល័​រួម​នឹង​ផ្សា​ភ្ជាប់​ទំនាក់ទំនង ការ​ផ្គត់ផ្គង់​សម្ភារ​ការិយាល័យ និង​សេវាកម្ម​ដឹក​ជញ្ជូន​ម្ហូបអាហារ​ជាដើម​។

រហូត​មក​ទល់​នេះ អគារ​ពាណិជ្ជកម្ម The Legacy បាន​សាងសង់​ហើយ​រួចរាល់​ប្រមាណ ៩០%​ហើយ ដែល​នឹង​សាងសង់​រួចរាល់ ១០០​ភាគរយ នៅ​ខែមេសា ឆ្នាំ​២០២០ ខាង​មុខ​នេះ ក្នុង​នាម​ជា​អគារ​ខ្ពស់​ដែល​បាន​សាងសង់​រួចរាល់​មុនគេ​លើ​ទឹក​ក្រុង​រណប​ជ្រោយចង្វារ របស់​ក្រុមហ៊ុន OCIC របស់​អ្នកឧកញ៉ា ពុង ឃាវ​សែ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឥទ្ធិពលកូរ៉ូណាវីរុស៖ វៀតណាមអាចនឹងបាត់ចំណូលជិត ៨ពាន់លានដុល្លារពីវិស័យទេសចរណ៍

ព័ត៌មាន
ការផ្ទុះឡើងនៃវីរុសកូរ៉ូណា នៅក្នុងប្រទេសចិន និងបន្ដរីករាលដាលនៅប្រទេសជាច្រើននៅទូទាំងពិភពលោកនោះ ត្រូវបានគេមើលឃើញថា អាចជះឥទ្ធពលអវិជ្ជមានជ…

សិក្ខាសាលាចែករំលែកចំណេះដឹងក្រោមប្រធានបទស្តីពី “វិធីសាស្ត្រដើម្បីក្លាយជាមាតាបិតាដ៏អស្ចារ្យ”

ព័ត៌មាន
សិក្ខាសាលាចែករំលែកចំណេះដឹងក្រោមប្រធានបទស្តីពី “វិធីសាស្ត្រដើម្បីក្លាយជាមាតាបិតាដ៏អស្ចារ្យ” ដែលនឹងរៀបចំឡើងនៅការិយាល័យលក់ បុរី ប៉េង ហួត …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ