អត្ថបទក្រុមហ៊ុន

ធនាគារអេស៊ីលីដា ដាក់សាខាចំនួន ៧នៅរាជធានីភ្នំពេញ បើកបម្រើអតិថិជនរហូតដល់ម៉ោង៧យប់


ធនាគារអេស៊ីលីដា ដែលជាធនាគារពាណិជ្ជដ៏ធំ និងដំបូងគេ ដែលបានបោះផ្សាយលក់ភាគហ៊ុននៅកម្ពុជា នាពេលថ្មីៗនេះ បានប្រកាសដាក់ឲ្យដំណើរការសាខាចំនួន ៧ ទីតាំងនៅរាជធានីភ្នំពេញ សម្រាប់បើកបម្រើសេវាជូនអតិថិជនរហូតដល់ម៉ោង៧យប់។ សកម្មភាពនេះ ត្រូវបានគេមើលឃើញថា គឺឆ្លុះបញ្ចាំងឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់ធនាគារនេះ ចំពោះការផ្ដល់សេវាបម្រើអតិថិជនរបស់ខ្លួន។
ធនាគារអេស៊ីលីដា
ដោយ

លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារនៃធនាគារអេស៊ីលីដា បានបញ្ជាក់ថា ចាប់ពីថ្ងៃទី ០២ ខែមករា ឆ្នាំ២០២៤តទៅ ធនាគារអេស៊ីលីដា នឹងបន្ថែមម៉ោងបម្រើអតិថិជនរហូតដល់ម៉ោង ៧យប់ សម្រាប់សាខាថ្មីចំនួន៤ បន្ថែមទៀតនៅរាជធានីភ្នំពេញ ខណៈកន្លងមក មានសាខាធនាគារអេស៊ីលីដា ចំនួន៣រួចហើយ ដែលបាននិងកំពុងបើកផ្ដល់សេវាអតិថិជនរយៈពេលវែង ដល់ម៉ោង៧យប់។

លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារនៃធនាគារអេស៊ីលីដា

សាខាថ្មី ចំនួន៤ ដែលទើបតែត្រូវបានដាក់ឲ្យបើកដំណើរការដល់ម៉ោង ៧យប់នេះ រួមមាន៖

- ការិយាល័យកណ្តាល៖ https://maps.app.goo.gl/a5PgvmEAKngaMSNq5

- សាខាក្រុងភ្នំពេញ៖ https://maps.app.goo.gl/iMBqL2dTpzwERLft8

- សាខាច្បារអំពៅ៖ https://maps.app.goo.gl/is9mYvpkDJr7Npjw5

- សាខាស្ទឹងមានជ័យ៖ https://maps.app.goo.gl/8T2VoKwzsBmoQveM8

សាខាទាំង៤ខាងលើនេះ នឹងបើកបម្រើអតិថិជន ចាប់ពីថ្ងៃ ចន្ទ ដល់ សុក្រ ម៉ោង ៧:៣០នាទី ព្រឹក ដល់ ៧:០០ នាទីយប់ (លើកលែងថ្ងៃឈប់សម្រាកសាធារណៈ)។

ចំណែកឯ សាខាធនាគារអេស៊ីលីដាចំនួន ៣ទៀត ដែលបាននិងកំពុងបើកដំណើរការដល់ម៉ោង៧យប់ស្រាប់នោះ គឺសាខាធនាគារអេស៊ីលីដា នៅផ្សារទំនើបអ៊ីអនទី១, ទី២ និងទី៣ ដោយមានបើកដំណើរការចាប់ពីម៉ោង ៩:០០ នាទីព្រឹក ដល់ម៉ោង ៧:០០ នាទីយប់ ចាប់ពីថ្ងៃចន្ទដល់ថ្ងៃអាទិត្យ រួមទាំងថ្ងៃឈប់សម្រាកសាធារណៈផងដែរ។

បើតាមលោកស្រី សុខ សោភា មានប្រសាសន៍យ៉ាងដូច្នេះថា «ការបង្កើនចំនួនសាខាផ្ដល់សេវាបម្រើអតិថិជនសម្រាប់រយៈពេលវែងដល់ម៉ោង៧យប់ រហូតដល់ ៧សាខានេះ មានគោលបំណងសម្រួលដល់អតិថិជន ដែលជាអ្នកមានការងារមមាញឹក និងធានាបានថា យើងនៅជាមួយអតិថិជនគ្រប់ពេលវេលា នៅពេលណាដែលពួកគាត់ត្រូវការសេវាកម្មធនាគារ។

អតិថិជនក៏អាចប្រើប្រាស់សេវាឌីជីថលដ៏ទំនើបរបស់ធនាគារអេស៊ីលីដាបានគ្រប់ពេល (24/7) បានដោយខ្លួនឯងផ្ទាល់ផងដែរ។»

លោកស្រី សុខ សោភា បានគូសបញ្ជាក់បន្ថែមថា ការប្តេជ្ញាចិត្ត ក្នុងការផ្ដល់នូវសេវាកម្មដ៏ល្អឥតខ្ចោះ និងភាពងាយស្រួល គឺនៅតែជាអាទិភាពចម្បងបំផុត របស់ធនាគារអេស៊ីលីដា ក្នុងការផ្ដល់ជូនទៅកាន់អតិថិជន ហើយលោកស្រីជឿជាក់ថា អ្នកប្រើប្រាស់នឹងទទួលបានបទពិសោធន៍ដ៏ល្អជាមួយធនាគារ អេស៊ីលីដា។

ជាមួយគ្នានេះ លោកស្រី សុខ សោភា បានមានប្រសាសន៍ដោយសង្កត់ធ្ងន់ថា «យើងខ្ញុំទាំងអស់គ្នារង់ចាំបម្រើលោកអ្នក ជាមួយស្នាមញញឹមគ្រប់ពេល និងវិជ្ជាជីវៈខ្ពស់ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការជឿទុកចិត្ត និងបន្តគាំទ្រធនាគារ អេស៊ីលីដា។ យើងនឹងប្តេជ្ញាចិត្តខិតខំធ្វើយ៉ាងណារួមចំណែក ផ្ដល់សេវាកម្មធនាគារ និងបច្ចេកវិទ្យាហិរញ្ញវត្ថុកាន់តែសម្បូរបែប ងាយស្រួល សុវត្ថិភាព និងជាប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា»៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃហ្គាសនឹងធ្លាក់ចុះនៅឆ្នាំ២០២៤ ខណៈពលរដ្ឋអាម៉េរិកកាត់បន្ថយការចំណាយ៣២ពាន់លានដុល្លារលើឥន្ធនៈ

ព័ត៌មាន
យោងតាមការព្យាកររបស់ក្រុមហ៊ុន GasBuddy បង្ហាញថា តម្លៃហ្គាសនៅក្នុងទីផ្សារសហរដ្ឋអាម៉េរិក នឹងធ្លាក់ចុះនៅឆ្នាំ២០២៤ ខាងមុខ ដែលជាការធ្លាក់ចុះ២…

សម្តេច ហ៊ុន ម៉ាណែត៖ ការលើកកម្ពស់សេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ជាគោលដៅសំខាន់នៃការបញ្ចប់សង្គ្រាម

ព័ត៌មាន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តដោយជោគជ័យនូវនយោប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ