បច្ចេកវិទ្យា AI

សិង្ហបុរីដាក់ផែនការបណ្តុះអ្នកបច្ចេកទេសគ្រប់គ្រង AI ឱ្យបាន១ម៉ឺន៥ពាន់នាក់


ឧបនាយករដ្ឋមន្រ្តីដ៏មានឥទ្ធិពលនៅក្នុងប្រទេសសិង្ហបុរីមួយរូបបានប្រកាសថា ប្រទេសដែលមានប្រជាពលរដ្ឋសរុបត្រឹមជាង៥លាននាក់នេះ គ្រោងនឹងរៀបចំឱ្យមានអ្នកជំនាញខាងគ្រប់គ្រងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ឱ្យបានដល់១ម៉ឺន៥ពាន់នាក់ ពោលគឺឱ្យបានបីដងនៃចំនួនអ្នកជំនាញដែលខ្លួនកំពុងមាននៅពេលនេះ។
បច្ចេកវិទ្យា AI
ដោយ

ប្រទេសសិង្ហបុរីនឹងបង្កើនធនធាន និងអ្នកបច្ចេកទេសគ្រប់គ្រងបច្ចេកវិទ្យា AI ឱ្យបានបីដង ពោលគឺប្រមាណជា១ម៉ឺន៥ពាន់នាក់ នៅក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីបំពេញបន្ថែមលើអ្នកបច្ចេកទេស បរទេស។ ទាក់ទងនឹងផែនការនេះ លោក ឡូរ៉ែន វង្ស ឧបនាយករដ្ឋមន្រ្តីសិង្ហបុរី បានប្រកាសដាក់ចេញនូវយុទ្ធសាស្រ្តបច្ចុប្បន្នភាពលើការគ្រប់គ្រង AI កាលពេលថ្មីៗ។

នៅក្នុងផែនការយុទ្ធសាស្រ្តដែលបានប្រកាសកាលពីថ្ងៃទី៤ ខែធ្នូ លោក ឡូរ៉ែន វង្ស បាននិយាយថា ប្រទេសសិង្ហបុរី គ្រោងនឹងបង្កើនចំនួនអ្នកជំនាញខាងបញ្ញាសិប្បនិមិត្តឲ្យបានចំនួនបីដងនៃចំនួនអ្នកបច្ចេកទេសដែលសិង្ហបុរីកំពុងមាន។ លោកបានបន្តថា អ្នកជំនាញគ្រប់គ្រង AI ឫបញ្ញាសិប្បនិម្មិតនេះ នឹងរួមមានទាំងអ្នកវិទ្យាសាស្ត្រ និងវិស្វករម៉ាស៊ីន។

នៅពេលនេះគេដឹងថា សិង្ហបុរីជាប្រជាជាតិអាស៊ីអាគ្នេយ៍មួយ ដែលមានពលរដ្ឋត្រឹមចំនួន ៥លាន៤៥ម៉ឺននាក់ ប៉ុន្តែប្រទេសកោះដ៏តូចមួយនេះ គឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ចមួយរបស់អាស៊ី និងជាមូលដ្ឋាននៃក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ពិភពលោកដូចជា Google ក្រុមហ៊ុន Alphabet និង Microsoft ជាដើម​។

រដ្ឋាភិបាលសិង្ហបុរី បានអះអាងថា ខ្លួននឹងធ្វើការដើម្បីបង្កើនធនធានមនុស្សដែលមានប្រសិទ្ធភាពខ្ពស់ ដើម្បីធានា និងជំរុញតួនាទីរបស់ខ្លួននៅក្នុងតំបន់លើផ្នែកបច្ចេកវិទ្យា។ តាមរបាយការណ៍បានឲ្យដឹងថា ពាក់ព័ន្ធនឹង AI នេះ សិង្ហបុរីកំពុងក្លាយជាប្រទេសមួយ ដែលមានសក្តានុពេលនៅលើពិភពលោក។

ក្រុមហ៊ុន Nvidia ដែលជាក្រុមហ៊ុនគ្រប់គ្រងបញ្ញាសិប្បនិម្មិតមួយបានប្រកាសថា រហូតដល់ខែតុលា ឆ្នាំ២០២៣ នេះ ខ្លួនអាចទទួលប្រាក់ចំណូលប្រមាណជាជិត៣ពាន់លានដុល្លារ ពីទីផ្សារចេញពីសិង្ហបុរី តាមពីក្រោយសហរដ្ឋអាម៉េរិក ចិន និងតៃវ៉ាន់។

ដោយសារតែចំណុចនេះហើយទើបសិង្ហបុរី បានប្រកាសដាក់ចេញនូវយុទ្ធសាស្ត្រ AI របស់ខ្លួនដើម្បីបង្ហាញពីការបង្កើនការលើកទឹកចិត្តរបស់រដ្ឋាភិបាលសម្រាប់វិស័យនេះ រួមទាំងការគាំទ្រកម្មវិធីបង្កើនល្បឿនសម្រាប់ការចាប់ផ្តើមអាជីវកម្ម AI និងការលើកទឹកចិត្តក្រុមហ៊ុនឱ្យបង្កើត "មជ្ឈមណ្ឌលឧត្តមភាព" របស់ AI៕

ដោយៈ សរ សុជាតិ​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិបត្តិសកល និងបញ្ហាក្នុងស្រុកបន្តទាញទម្លាក់បរិមាណនាំចេញកសិផលរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា វិបត្តិកូវីដ-១៩ និងវិបត្តិ សង្គ្រាមដែលបានកើតឡើងជាបន្តបន្ទាប់ គួបផ្សំ…

បេក្ខជនជាង៣ពាន់នាក់ត្រូវបានជ្រើសរើសឱ្យប្រឡងប្រជែងដណ្តើមកៅអីមន្ត្រីកសិកម្មឃុំ ខណៈក្រសួងត្រៀមវិញ្ញាសាចំនួន៣

ព័ត៌មាន
មន្ត្រីជំនាញនៃក្រសួងមុខងារសាធារណៈនិងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានសម្រេចជ្រើសរើសបេក្ខជាង៣ពាន់នាក់ ក្នុងចំណោមជាង១ម៉ឺននាក់ ឱ្យចូល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ