យុវជន​អាស៊ាន និង​បញ្ហា​បរិស្ថាន

យុវជនអាស៊ានបង្ហាញក្ដីបារម្ភអំពីបញ្ហាបរិស្ថាន នៅឯ​សន្និសីទ​ថ្នាក់តំបន់ រៀបចំ​ដោយ SCG


និស្សិត​អាហារូបករណ៍​របស់​ក្រុមហ៊ុន SCG មកពីប្រទេសអាស៊ានចំនួន ៧ កាលពីពេលថ្មីៗកន្លងទៅនេះ បានចូលរួមនៅក្នុងសន្និសីទស្ដីពីការអភិវឌ្ឍដោយចីរភាព (Sustainable Development Symposium) នៅឯទីក្រុងបាងកក ប្រទេសថៃ ដែលរៀបចំកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ដោយក្រុមហ៊ុន SCG និងបានចែករំលែកក្ដីកង្វល់របស់ពួកគេ អំពីអនាគតនិងនិរន្តរភាពបរិស្ថាន នៅក្នុងប្រទេសរបស់ពួកគេ ។
យុវជនអាស៊ានបង្ហាញក្ដីបារម្ភអំពីបញ្ហាបរិស្ថាន នៅឯ​សន្និសីទ​ថ្នាក់តំបន់ រៀបចំ​ដោយ SCG កាលពីថ្ងៃទី២៦ សីហា ២០១៩ នាទីក្រុង​បាងកក ប្រទេសថៃ។
ដោយ

និស្សិតអាស៊ានដែលមានចំនួន ៧៣នាក់ គឺជានិស្សិតអាហារូបករណ៍ «ចែករំលែកក្ដីសុបិន» របស់ SCG មកពីប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វ៊ីលីពីន ថៃ និងវៀតណាម។ ពួកគេគឺជាបណ្ដាញយុវជនអាស៊ានមួយក្រុម ដែលខ្វល់ខ្វាយអំពីបញ្ហាបរិស្ថាន និងចង់ចូលរួមចំណែកកសាងអនាគតមួយដែលប្រកបដោយចីរភាព ។ 

និស្សិតទាំងនេះ បានលើកឡើងអំពីបញ្ហាបរិស្ថាននៅក្នុងអាស៊ាន ជម្រាបដល់អ្នកចូលរួមនៅក្នុងសន្និសីទ ដែលរួមមាន មេដឹកនាំធុរកិច្ច មន្ត្រីរដ្ឋាភិបាល តំណាងអង្គការអន្តររដ្ឋាភិបាល និងតំណាងអង្គការសហប្រជាជាតិ នៅឯសន្និសីទប្រចាំឆ្នាំស្ដីពីការអភិវឌ្ឍដោយចីរភាព ដែលរៀបចំដោយ SCG ដែលជាក្រុមហ៊ុនស៊ីម៉ងត៍ដ៏ឈានមុខគេមួយ នៅក្នុងតំបន់អាស៊ាន ។ 

យុវជនអាស៊ានបង្ហាញក្ដីបារម្ភអំពីបញ្ហាបរិស្ថាន នៅឯ​សន្និសីទ​ស្ដីពី​ការអភិវឌ្ឍ​ដោយ​ចីរភាព រៀបចំ​ដោយ SCG កាលពីថ្ងៃទី២៦ សីហា ២០១៩ នាទីក្រុង​បាងកក ប្រទេសថៃ។

និស្សិតមកពីកម្ពុជា បានសម្ដែងនូវកង្វល់អំពីបញ្ហាសំណល់ផ្លាស្ទិកនៅកម្ពុជា និងបានសំណូមពរឲ្យមានការគិតគូរដល់ការអភិវឌ្ឍប្រកបដោយចីរភាព ។ និស្សិតមកពីប្រទេសឡាវ បានលើកឡើងអំពីបញ្ហាជម្រៅទឹកកាន់តែរាក់ទៅៗ នៅក្នុងទន្លេមេគង្គ ដែលពួកគេបានអះអាងថា បញ្ហានេះគឺបណ្ដាលមកពីការកាប់បំផ្លាញព្រៃឈើ ។ 

ចំណែកឯនិស្សិតមកពីវៀតណាម បានសម្ដែងក្ដីបារម្ភចំពោះបញ្ហាអាកាសធាតុក្ដៅខ្លាំងឡើងៗ នៅទីក្រុងហូជីមិញ ។ 

កង្វល់អំពីបញ្ហាបរិស្ថានទាំងនេះ ត្រូវបាននិស្សិតអាស៊ានចែករំលែកដល់អ្នកចូលរួមជិត ២០០០នាក់ នៅក្នុងសន្និសីទស្ដីពីការអភិវឌ្ឍដោយចីរភាព ដែលឆ្នាំ២០១៩នេះ ក៏ជាខួបទី១០ឆ្នាំនៃព្រឹត្តិការណ៍នេះផងដែរ ។ 

យុវជនអាស៊ានបង្ហាញក្ដីបារម្ភអំពីបញ្ហាបរិស្ថាន នៅឯ​សន្និសីទ​ស្ដីពី​ការអភិវឌ្ឍ​ដោយ​ចីរភាព រៀបចំ​ដោយ SCG កាលពីថ្ងៃទី២៦ សីហា ២០១៩ នាទីក្រុង​បាងកក ប្រទេសថៃ។

នៅឯសន្និសីទដដែលនេះ ស្ថាប័ននិងក្រុមហ៊ុនធំៗគ្រាក់ៗ ចំនួន ៤៤ ក៏បានប្រកាសពីកិច្ចសហប្រតិបត្តិការជាដៃគូ ដើម្បីជំរុញ«សេដ្ឋកិច្ចវិលជុំ» (Circular Economy) នៅក្នុងដំណើរការទាំងមូលនៃការផលិត ការប្រើប្រាស់ និងការច្នៃប្រើប្រាស់ឡើងវិញ ដោយលើកទឹកចិត្តដល់«ការប្រើប្រាស់ធនធានឲ្យមានប្រសិទ្ធភាពបំផុត ការញែកសំរាម និងការចោលសំរាមឲ្យបានត្រឹមត្រូវ» ដើម្បីដោះស្រាយបញ្ហាកង្វះធនធាន និងសំណល់ដែលច្រើនហួសហេតុ ។ 

កិច្ចសហប្រតិបត្តិនេះ មានបំណងបង្កើតនូវឧស្សាហកម្មមួយដែលមានចីរភាព ដែលប្រយុទ្ធប្រឆាំងនឹងការបំពុលសំរាមផ្លាស្ទិកនៅក្នុងសមុទ្រ កែលម្អជីវភាពរបស់សហគមន៍មូលដ្ឋាន និងគ្រប់គ្រងសំណល់ឧស្សាហកម្ម៕ 




អត្ថបទបន្ទាប់


អតីត​អ្នកការទូត៖ ទំនាក់​ទំនង​​កម្ពុជា-​អាមេរិក អាច​ស្តារ​ឡើង​វិញ​តាមរយៈ​មធ្យោបាយ​ការទូត​ស្ងប់​ស្ងាត់

ព័ត៌មាន
លោក ពូ សុធីរៈ នាយក​ប្រតិបត្ដិ​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្ដិការ​និងសន្តិភាព និង​ជា​អតីត​ឯកអគ្គរាជ​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​ជប…

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី សន្យាថា ត្រឡប់ទៅវិញ នឹងជំរុញការបញ្ជាទិញផលិតផលពីកម្ពុជាបន្ថែមទៀត!

ព័ត៌មាន
ថ្លែងនៅចំពោះមុខប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន, លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Mahathir Mahamad បានអាះអាងថា ម៉ាឡេស៊…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ