អាជីវកម្ម

ការប្រកាសក្ស័យធននៅអាម៉េរិក កើនឡើង១៨%ក្នុងឆ្នាំ២០២៣ ហើយអាចនឹងកើនឡើងទៀតក្នុងឆ្នាំ២០២៤


ស្ថិតិបង្ហាញថា ការប្រកាសក្ស័យធននៅសហរដ្ឋអាម៉េរិក ក្នុងឆ្នាំ២០២៣ បានកើនឡើង១៨% ហើយនៅក្នុងឆ្នាំ២០២៤ ការប្រកាសក្ស័យធនត្រូវបានព្យាករថានឹងបន្តកើនឡើងបន្ថែមទៀត។ នៅក្នុងឆ្នាំ២០២៣ អាជីវកម្មដែលប្រកាសក្ស័យធនមានជាង៤៤ម៉ឺន៥ពាន់ករណី ខណៈដែលក្នុងឆ្នាំ២០២២ មានត្រឹមតែជិត៣៨ម៉ឺនករណី។
អាជីវកម្ម
ដោយ

ម្ចាស់អាជីវកម្ម ឬអ្នកបណ្តាក់ទុនដែលបានសម្រេចចិត្តការដាក់ពាក្យប្រកាសក្ស័យធននៅសហរដ្ឋអាម៉េរិក បានកើនឡើង១៨%ក្នុងឆ្នាំ២០២៣ កន្លងទៅដោយសារអត្រាការប្រាក់ឡើងកាន់តែខ្ពស់។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានធំៗ ។

យោងតាមទិន្នន័យពី អ៊ីភីក អេអេស៊ីអ៊ីអា (Epiq AACER) ដែលជាស្ថាប័នផ្ដល់ទិន្នន័យក្ស័យធនបង្ហាញថា ឯកសារប្រកាសក្ស័យធនសរុបបានកើនឡើងដល់ជាង៤៤ម៉ឺន៥ពាន់ច្បាប់ ខណៈដែលក្នុងឆ្នាំ២០២២ គឺមានត្រឹមតែជិត៣៨ម៉ឺនច្បាប់ប៉ុណ្ណោះ។

ស្ថិតិបានសង្កត់ធ្ងន់ថា ពលរដ្ឋអាម៉េរិក ដែលបានមកដាក់ពាក្យក្ស័យធននៅចុងឆ្នាំបានស្ទុះឡើងខ្លាំងបំផុត ដោយនៅក្នុងខែធ្នូ មានជាង៣ម៉ឺន៧ពាន់ច្បាប់ ហើយដល់ខែវិច្ឆិកា ២០២៣ មានប្រមាណជា៣ម៉ឺន៤ពាន់ច្បាប់។

ផ្អែកតាមលក្ខខណ្ឌសេដ្ឋកិច្ច និងបញ្ហាគួបផ្សំនានា អ្នកវិភាគបានបង្ហាញទុទិដ្ឋិនិយមថា ស្ថិតិនៃការប្រកាសក្ស័យធនក្នុងឆ្នាំ២០២៤ នឹងអាចបន្តកើនឡើងបន្ថែមទៀត ទោះបីជាចំនួនអ្នកមកប្រកាសដាក់ពាក្យក្ស័យធននេះវាមិនច្រើនដល់ទៅជិត៧៦ម៉ឺនសហគ្រាស ដែលបានប្រកាសនៅអំឡុងវិបត្តិកូវីដ-១៩ ក៏ដោយចុះ។

លោក ម៉ៃឃើល ហាន់ធ័រ ( Michael Hunter) អនុប្រធានស្ថាប័ន អ៊ីភីក អេអេស៊ីអ៊ីអា (Epiq AACER) បាននិយាយថា ដូចដែលបានរំពឹងទុក ឯកសារប្រកាសការក្ស័យធនថ្មីៗក្នុងឆ្នាំ២០២៣ មានចំនួនកើនឡើងច្រើនជាងឆ្នាំ២០២២។

លោកក៏បានយល់ស្របដែរចំពោះការរំពឹងថា ចំនួនអ្នកមកដាក់ពាក្យក្ស័យធននឹងបន្តកើនឡើងនៅក្នុងឆ្នាំ២០២៤នេះ ដោយសារតែពលរដ្ឋត្រូវប្រឈមមុខនឹងបញ្ហាជាច្រើនរួមមានទាំងការចំណាយកាន់តែខ្ពស់លើអត្រាការប្រាក់ និងការកើនឡើងនៃកម្រិតបំណុលគ្រួសារនៅសង្គមអាម៉េរិក ផងដែរ។

តាមស្ថិតិពីធនាគារកណ្ដាលអាម៉េរិក សាខាក្រុងញូវយ៉ក បង្ហាញថា ទំហំនៃបំណុលគ្រួសារសរុបដែលពលរដ្ឋអាម៉េរិក កំពុងតែប្រឈមនៅពេលនេះបានកើនឡើងដល់ជាង១៧ទ្រីលានដុល្លារ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កោះម៉ាកាវរកចំណូលពីវិស័យកាស៊ីណូបានជិត២៣ពាន់លានដុល្លារ នៅឆ្នាំ២០២៣

ព័ត៌មាន
គ្រាន់តែកោះម៉ាកាវតែមួយ ដែលជាតំបន់រដ្ឋបាលពិសេសមួយស្ថិតក្រោមការគ្រប់គ្រងដោយចិន នៅក្នុងឆ្នាំ២០២៣ កន្លងទៅ អាចរកប្រាក់ចំណូលសរុបរហូតដល់ទៅជិត…

វៀតណាមគ្រោងសាងសង់ផ្លូវដែកល្បឿនលឿនតម្លៃ១០ពាន់លានដុល្លារ តភ្ជាប់រវាងហូជីមិញ និងព្រែកឫស្សី

ព័ត៌មាន
ប្រទេសវៀតណាម ដែលជាប់ភូមិផងរបងជាមួយកម្ពុជា គ្រោងស្ថាបនាផ្លូវដែកល្បឿនលឿនមួយខ្សែក្រោមទុនវិនិយោគរហូតដល់ទៅប្រមាណ១០ពាន់លានដុល្លារអាម៉េរិក តភ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ