ហេដ្ឋរចនាសម្ព័ន្ធ

វៀតណាមគ្រោងសាងសង់ផ្លូវដែកល្បឿនលឿនតម្លៃ១០ពាន់លានដុល្លារ តភ្ជាប់រវាងហូជីមិញ និងព្រែកឫស្សី


ប្រទេសវៀតណាម ដែលជាប់ភូមិផងរបងជាមួយកម្ពុជា គ្រោងស្ថាបនាផ្លូវដែកល្បឿនលឿនមួយខ្សែក្រោមទុនវិនិយោគរហូតដល់ទៅប្រមាណ១០ពាន់លានដុល្លារអាម៉េរិក តភ្ជាប់រវាងក្រុងហូជីមិញ និងក្រុងកឺនថឹ (Can Tho) ឬដែលខ្មែរស្គាល់ថា ព្រែកឫស្សី ដែលស្ថិតនៅក្នុងតំបន់ដីសណ្ដទន្លេមេគង្គ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម VN Express។
ហេដ្ឋរចនាសម្ព័ន្ធ
ដោយ

ក្រុមហ៊ុនវៀតណាម CT Group បានស្នើសុំបោះទុនវិនិយោគប្រមាណ១០ពាន់លានដុល្លារអាម៉េរិក ដើម្បីស្ថាបនាផ្លូវរថភ្លើងល្បឿនលឿនមួយខ្សែ ដែលតភ្ជាប់រវាងក្រុងហូជីមិញ និងទីក្រុងកឺនថឹ (Can Tho) ឬដែលខ្មែរស្គាល់ច្បាស់ថា ព្រែកឫស្សី ដែលស្ថិតក្នុងតំបន់ដីសណ្តទន្លេមេគង្គ។ នៅក្នុងសំណើបញ្ជូនទៅរដ្ឋាភិបាលវៀតណាម ក្រុមហ៊ុនសាជីវកម្មពហុវិស័យ ដែលមានមូលដ្ឋាននៅទីក្រុងហូជីមិញ ខាងលើនេះបាននិយាយថា ខ្លួនមានបំណងអនុវត្តគម្រោងផ្លូវដែកល្បឿនលឿនប្រវែង១៧៤គីឡូម៉ែត្រនេះ ក្រោមទម្រង់ភាពជាដៃគូសហការរវាងវិស័យសាធារណៈ និងឯកជន (PPP) ប៉ុន្តែមិនទាន់បានបញ្ជាក់ពីល្បឿនរថភ្លើង ដែលត្រូវរត់លើផ្លូវដែកនេះនៅឡើយទេ។

សម្រាប់មូលនិធិវិនិយោគនេះ ក្រុមហ៊ុនគ្រោងសហការបណ្ដាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនចិន ចំនួនពីរគឺក្រុមហ៊ុន China Road and Bridge Corporation (CRBC) និងក្រុមហ៊ុន China PowerEngineering Consulting Group (CPECC) ដើម្បីខ្ចីប្រាក់ពីស្ថាប័នហិរញ្ញវត្ថុឈានមុខគេរបស់ពិភពលោក។

ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានេះនឹងរ៉ាប់រងចំណាយជាង៨៥% នៃតម្លៃគម្រោងទាំងមូល ហើយសល់ប៉ុន្មាននឹងទទួលបានពីមូលនិធិរដ្ឋរបស់វៀតណាម។ ប្រសិនបើត្រូវបានអនុម័ត ក្រុមហ៊ុនសន្យាថា នឹងបញ្ចប់ការសិក្សាសមិទ្ធលទ្ធភាពអំឡុងឆមាសទី១ ដើមឆ្នាំ២០២៤ នេះ ហើយនឹងបញ្ចប់ការស្ថាបនាគម្រោងនេះទាំងមូលជាស្ថាពរឱ្យបានមុនឆ្នាំ២០៣២។

ក្រុមហ៊ុនព្យាករថា គម្រោងផ្លូវដែកនេះនឹងបម្រើដល់អ្នកដំណើរជាង១៦លាននាក់ និងទំនិញប្រមាណជាង១៩លានតោនក្នុងមួយឆ្នាំៗនៅត្រឹមឆ្នាំ២០៣៥ ហើយនៅត្រឹមឆ្នាំ២០៥០ ចំនួនអ្នកដំណើរនឹងកើនឡើងដល់៤២លាននាក់ រីឯទំនិញនឹងកើនឡើងដល់៨១លានតោន៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការប្រកាសក្ស័យធននៅអាម៉េរិក កើនឡើង១៨%ក្នុងឆ្នាំ២០២៣ ហើយអាចនឹងកើនឡើងទៀតក្នុងឆ្នាំ២០២៤

ព័ត៌មាន
ស្ថិតិបង្ហាញថា ការប្រកាសក្ស័យធននៅសហរដ្ឋអាម៉េរិក ក្នុងឆ្នាំ២០២៣ បានកើនឡើង១៨% ហើយនៅក្នុងឆ្នាំ២០២៤ ការប្រកាសក្ស័យធនត្រូវបានព្យាករថានឹងបន្តកើន…

ចិនមានបន្ទុកដ៏ធំត្រូវទូទាត់បំណុលរដ្ឋបាលមូលដ្ឋានជាង៦៥០ពាន់លានដុល្លារនៅឆ្នាំនេះ

ព័ត៌មាន
មហាយក្សចិន មានបន្ទុកដ៏ធំដែលត្រូវរ៉ាប់រងទូទាត់សងបំណុលច្រើនបំផុតមិនធ្លាប់មានរបស់រដ្ឋបាលមូលដ្ឋាន ដែលដល់ពេលកំណត់ត្រូវទូទាត់ក្នុងឆ្នាំ២០២៤ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ