អត្ថបទក្រុមហ៊ុន

បុរី មេគង្គ លែន បានចូលរួមបរិច្ចាគថវិកា ៤ម៉ឺនដុល្លារ ជូនដល់កាកបាទក្រហមកម្ពុជា


បុរី មេគង្គ លែន បានបរិច្ចាគថវិកាចំនួន ៤ម៉ឺនដុល្លារអាមេរិក ចូលរួមជាមួយកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣។
បុរី មេគង្គ លែន បានចូលរួមបរិច្ចាគថវិកា ៤ម៉ឺនដុល្លារ ជូនដល់កាកបាទក្រហមកម្ពុជា

យើងសង្កេតឃើញថា​ ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យមួយនេះ តែងតែចូលរួមបរិច្ចាគថវិកាជារៀងរាល់ឆ្នាំ ជាមួយកាកបាទក្រហមកម្ពុជា ក្រៅពីនេះ បុរី មេគង្គ លែន ក៏បានចូលរួមឧបត្ថម្ភថវិកាជួយដល់យុទ្ធនាការសង្គម ព្រមទាំងឧបត្ថម្ភដល់កម្មវិធីសប្បុរសធម៌ នានា តាមរយៈសកម្មភាព និងរូបភាពជាច្រើនផ្សេងៗទៀតផងដែរ។

បុរី មេគង្គ លែន គឺជា ក្រុមហ៊ុនអភិវឌ្ឍលំនៅឋាន គួរជាទីទុកចិត្តបំផុតមួយនៅកម្ពុជា ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ និងត្រូវបានគេទទួលស្គាល់ពីគុណភាពនៃសំណង់ ម៉ូតផ្ទះស្អាតដាច់គេ នៅគ្រប់គម្រោងទាំងអស់។

លោកឧកញ៉ា ជាម ឃុនណាត ស្ថាបនិក និង អគ្គនាយក បុរី មេគង្គ លែន តែងមានប្រសាសន៍ និងផ្តល់ការណែនាំ ដល់បុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់អោយយល់ច្បាស់អំពីការចូលរួម និងការតបស្នងទៅកាន់សង្គមវិញ នៅពេលដែលយើងមានលទ្ធភាពគ្រប់គ្រាន់ តាមដែលអាចធ្វើទៅបាន៕




អត្ថបទបន្ទាប់


VISA ៖ កំណើននៃចំណាប់អារម្មណ៍ការទូទាត់ដោយមិនប្រើសាច់ប្រាក់សុទ្ធ បន្ទាប់ពីការរីករាលនៃជំងឺកូវីដ នៅតែជាទម្លាប់ដ៏ពេញនិយមនៅក្នុងចំណោមប្រជាជនកម្ពុជា

ព័ត៌មាន
Visa ដែលជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល ថ្ងៃនេះបានធ្វើការផ្សព្វផ្សាយនូវការសិក្សាចុងក្រោយ របស់ខ្លួន លើប្រធ…

ធនាគារពិភពលោក អនុម័តទឹកប្រាក់៦០លានដុល្លារ ដើម្បីគាំទ្រការកែលម្អការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា

ព័ត៌មាន
ក្រុមប្រឹក្សាភិបាលរបស់ធនាគារពិភពលោក នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នេះ បានអនុម័តគម្រោងមួយដែលមានតម្លៃទឹកប្រាក់ ៦០លានដុល្លារអាមេរិក ដើម្បីគា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ