វិស័យពាណិជ្ជកម្ម

កម្ពុជាទទួលបានថវិកាជិត១២ពាន់លានដុល្លារពីការនាំចេញទំនិញនៅ៦ខែកន្លងមកនេះ


កម្ពុជាទទួលបានចំណូលជិត១២ពាន់លានដុល្លារពីការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ នៅ៦ខែកន្លងមកនេះ កើនឡើងប្រមាណ១ពាន់៦រយលានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ កំណើននៃការនាំចេញទំនិញនេះ ត្រូវបានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាអះអាងថា គឺកើតចេញពីការខិតខំប្រឹងប្រែងរបស់មន្ត្រីគ្រប់ជាន់ថ្នាក់នៃរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា។
វិស័យពាណិជ្ជកម្ម
ដោយ

ទោះបីសេដ្ឋកិច្ចសកល រួមទាំងកម្ពុជា ស្ថិតក្នុងភាពមិនច្បាស់លាស់បង្កឡើងដោយបញ្ហាសង្គ្រាម និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយសកល និងជម្លោះពាណិជ្ជកម្មរវាងប្រទេសមហាអំណាច ក៏ដោយ តែវាមិនបានជះឥទ្ធិពលធ្ងន់ធ្ងរមកលើការធ្វើការពាណិជ្ជកម្មរបស់កម្ពុជា។ ជាក់ស្តែងបើតាមការគូសបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងរយៈពេល៦ខែចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ថ្ងៃខែកុម្ភៈ ឆ្នាំ២០២៤ កម្ពុជាសម្រេចបានទំហំនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ ជិត១២ពាន់លានដុល្លារអាម៉េរិក មានការកើនឡើងជាង១ពាន់៦រយលានដុល្លារ ឬជាង១៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

​បើតាមសម្ដេចធិបតី ហ៊ុន ម៉ាណែត ស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា នៅក្នុងរយៈពេល៦ខែមកនេះ គឺផ្អែកលើទិន្នន័យជាក់ស្ដែងពិតប្រាកដ ហើយក៏មិនមែនជាការបង្កើតឡើង ដើម្បីភូតភរណាមួយនោះដែរ​។ ទន្ទឹមនេះ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញដល់ថ្នាក់ដឹកនាំពាក់ព័ន្ធបន្តនូវសន្ទុះទាក់ទាញដើម្បីបង្កើនសេដ្ឋកិច្ចកម្ពុជា បន្ថែមទៀត ដោយក្នុងនោះក្រសួង ស្ថាប័នមានសមត្ថកិច្ចបន្តធានានូវការព្យាករអាចទុកចិត្តបាន តម្លាភាព ភាពទុកចិត្តបាននៃការអនុវត្តគោលនយោបាយ និងវិធានការដែលបានដាក់ចេញ និងធ្វើការងារក្នុងស្មារតីបុរេសកម្មជាមួយបណ្ដាក្រុមហ៊ុន ដែលមានចំណាប់អារម្មណ៍ផងដែរ។ បន្ថែមពីនេះ ក្រសួងមានសមត្ថកិច្ចត្រូវរាយការណ៍ឱ្យបានជាប់ជាប្រចាំ និងធ្វើការជាមួយវិស័យឯកជនឱ្យបានទៀងទាត់ព្រមទាំងលើកជាដំណោះស្រាយជាក់ស្ដែងឱ្យបានទាន់ពេលវេលា និងឱ្យចេញជាលទ្ធផលតាមយន្តការដែលមានស្រាប់៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កំណើន និងការប្រកួតប្រជែងខ្ពស់របស់រថយន្តថ្មីនៅកម្ពុជា កំពុងទាញទម្លាក់ការនាំចូលរថយន្តជជុះ

ព័ត៌មាន
អ្នកជំនាញលើកទឹកចិត្តឱ្យប្រជាជនកម្ពុជាប្រើប្រាស់រថយន្តថ្មីឱ្យកាន់តែច្រើនបន្ថែមទៀត ខណៈបច្ចុប្បន្នទីផ្សារប្រើប្រាស់រថយន្តថ្មីនៅកម្ពុជាកំពុងមានការប្រក…

តើលោក ពូទីន អាចបន្តដឹកនាំរុស្ស៊ីនៅអាណត្តិទី៤ទៀត បានដែរ ឫទេ?

ព័ត៌មាន
ភាពស៊ាំជាមួយកញ្ចប់ទណ្ឌកម្មរបស់លោកខាងលិច និងការមិនស្រុតចុះនៃសេដ្ឋកិច្ចរបស់រុស្ស៊ី ត្រូវបានសារព័ត៌មាននានាវិភាគថា កំពុងតែបើកផ្លូវឲ្យលោក វ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ