ទីផ្សារអង្ករកម្ពុជា

អ្នកជំនាញជឿថា ទីផ្សារអង្ករកម្ពុជានឹងបន្តកើនឡើង ដោយសារការបញ្ជាទិញច្រើនពីអន្តរជាតិ


អ្នកជំនាញក្នុងវិស័យកសិកម្មជឿជាក់ថា ស្ថានភាពទីផ្សារនាំចេញអង្កររបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិនឹងកាន់តែល្អប្រសើរ ព្រមទាំងទទួលបានឱកាសនាំចេញថ្មីៗបន្ថែមទៀតនាពេលខាងមុខនេះ។ ការជឿជាក់បែបនេះធ្វើឡើងក្រោយអ្នកជំនាញកត់សម្គាល់ឃើញថា វិបត្តិស្បៀងអាហារនៅពិភពលោកនាពេលបច្ចុប្បន្ននេះ បានផ្តល់ឱកាសឱ្យកម្ពុជាទទួលបានការចរចារ និងការបញ្ជាទិញអង្ករពីទីផ្សារអន្តរជាតិថ្មីៗជាច្រើន។
កម្ពុជារកចំណូលបានជាង៣២៧លានដុល្លារពីការនាំចេញអង្ករនៅរយៈពេល៩ខែឆ្នាំនេះ
ដោយ

អ្នកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមគោលនយោបាយនៃសហព័ន្ធស្រូវអង្ករកម្ពុជា យល់ឃើញថា ស្របពេលដែលបច្ចុប្បន្នស្ថានភាពសេដ្ឋកិច្ចពិភពលោក និងកម្ពុជា ​កំពុងជួបប្រទះបញ្ហាប្រឈមជាច្រើន មានតែវិស័យកសិកម្មនោះទេ ដែលជាជន្ទល់ដ៏រឹងមាំសម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា។ ជាក់ស្តែងកាលពីពេលថ្មីៗកម្ពុជា នៅតែទទួលបានការចរចារនាំចេញអង្ករពីទីផ្សារអន្តរជាតិថ្មីៗមួយចំនួន។ តាមរយៈលទ្ធផលនេះ ធ្វើឱ្យអ្នកជំនាញដ៏ល្បីល្បាញក្នុងវិស័យកសិកម្មរូបនេះជឿជាក់ថា ស្ថានភាពទីផ្សារស្រូវអង្ករកម្ពុជានឹងកាន់តែល្អប្រសើរ តាមរយៈការនាំចេញទៅកាន់ទីផ្សារអន្តរជាតិថ្មីៗជាបន្តបន្ទាប់។

យ៉ាងណាមិញអ្នកជំនួញកសិកម្មរូបនេះ ជំរុញឱ្យកសិករគួរបង្កើនលើការផលិតអង្ករប្រណិត ដែលមានគុណភាពល្អសម្រាប់នាំចេញឱ្យបានច្រើន ជាជាងការផលិតនូវអង្ករប្រភេទធម្មតាលក់បានក្នុងតម្លៃទាប ដ្បិតការចំណាយថ្លៃដើមផលិតទៅលើប្រភេទអង្ករទាំងពីរនេះ គឺមានតម្លៃប្រហាក់ប្រហែលគ្នាប៉ុណ្ណោះ​។ កត្តានេះទាមទារឱ្យប្រជាកសិករត្រូវថ្លឹងថ្លែងរវាងការផលិតអង្ករ ដែលមានគុណភាពល្អ និងធម្មតា។ តែយ៉ាងណាក៏ដោយ ដើម្បីអាចផលិតអង្កប្រណិតនេះបាន ជំហានដំបូងត្រូវពង្រឹង និងផលិតពូជឱ្យបានសុទ្ធជាមុនសិន។

បើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា នៅ៩ខែឆ្នាំ២០២៣ កម្ពុជានាំចេញអង្ករបានជាង៤៥ម៉ឺនតោន ទៅកាន់ទីផ្សារគោលដៅចំនួន៥៧ប្រទេសនៅលើពិភពលោក ដោយទទួលបានចំណូលប្រមាណជាង៣២០លានដុល្លារ។ ក្នុងនោះការនាំចេញទៅកាន់ទីផ្សារប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័តមានចំនួនជាង១៥ម៉ឺនតោន គិតជាទឹកប្រាក់ជិត១រយលានដុល្លារ ខណៈនាំចេញទៅទីផ្សារអឺរ៉ុបវិញមានជាង១៩ម៉ឺនតោន គិតជាទឹកប្រាក់ជិត១៤០លានដុល្លារ។ ជាមួយគ្នានេះ កម្ពុជាក៏បាននាំចេញស្រូវបានចំនួនជាង៣លានតោនផងដែរ ដែលគិតជាទឹកប្រាក់មានជាង៨០០លានដុល្លារ។

សូមជម្រាបថា នៅពេញមួយឆ្នាំ២០២២ កម្ពុជាបាននាំចេញអង្ករ ទៅកាន់ទីផ្សារអន្តរជាតិ បានចំនួនជិត៦៤ម៉ឺនតោន និងនាំចេញស្រូវបានចំនួនជាង៣លាន៤សែនតោន ទទួលបានទឹកប្រាក់សរុបជាង ១ពាន់រយលានដុល្លារអាមេរិក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក វេទិការួមមួយ ដែលជួយសម្រួលដល់សហគ្រាសនានា ក្នុងការ បោះផ្សាយលក់ជាសាធារណៈ

ព័ត៌មាន
ស្របតាមយុទ្ធសាស្ត្រ និងគោលនយោបាយរបស់រដ្ឋាភិបាលថ្មី ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្រុមហ៊ុន ខេមបូឌា ស៊…

ចិន ឈរលេខ១ លើគម្រោងវិនិយោគនៅកម្ពុជា នារយៈពេល៩ខែ ឆ្នាំ២០២៣

ព័ត៌មាន
ស្ថានភាពវិនិយោគនៅកម្ពុជា បានបង្ហាញសញ្ញាវិជ្ជមានគួរឲ្យកត់សម្គាល់ បើទោះបីសេដ្ឋកិច្ចកម្ពុជា និងសកលលោកបន្តស្ថិតក្នុងភាពមិនច្បាស់លាស់នៃការងើបឡើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ