ពិព័រណ៌បច្ចេកវិទ្យាកម្ពុជា ២០២២

វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា នៃពិព័រណ៌បច្ចេកវិទ្យាកម្ពុជា ២០២២


ពិព័រណ៍បច្ចេកវិទ្យាកម្ពុជាឆ្នាំ២០២២ គឺជាកម្មវិធីពិព័រណ៍បច្ចេកវិទ្យាដំបូង និងធំជាងគេបំផុតក្នុងប្រទេសកម្ពុជា ដែលនឹងត្រូវបានរៀបចំឡើងនាថ្ងៃទី១១-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (អគារ A-F)។
វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា នៃពិព័រណ៌បច្ចេកវិទ្យាកម្ពុជា ២០២២

វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា នៃពិព័រណ៌បច្ចេកវិទ្យាកម្ពុជា ២០២២ បានចាប់ផ្តើមដំណើរការ ថ្ងៃទី១- នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២២ ដោយមានសុន្ទរកថាស្វាគមន៍របស់ថ្នាក់ដឹកនាំកិត្តិយសមួយចំនួន រួមមាន លោក Remi Pell ប្រធានសមាគមហិរញ្ញវត្ថុនិងបច្ចេកវិទ្យាកម្ពុជា, លោក សុខ វឿន ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា, លោក Raymond Sia Say Guan ប្រធានសមាគមធនាគារនៅកម្ពុជា, លោក Sanjay Chakrabarty នាយកប្រតិបត្តិនៃក្រុមហ៊ុនព្រូដិនសលកម្ពុជា និង ឯកឧត្ដម អ៊ូ ចាន់តារា អគ្គលេខាធិការនៃធនាគារជាតិនៃកម្ពុជា។ វេទិកានេះត្រូវបានប្រកាសបើកដំណើរការជាផ្លូវការដោយ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

វេទិកានេះត្រូវបានប្រកាសបើកដំណើរការជាផ្លូវការដោយ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ របៀបវារៈបន្ទាប់មានបទបង្ហាញចំនួន ៣ រួមមាន៖ ទី១.បទបង្ហាញស្ដីពី «ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុនៅអាស៊ាន» ដោយ លោក Sopnendu Mohanty នាយកផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុនៃអាជ្ញាធររូបិយវត្ថុនៃប្រទេសសិង្ហបុរី, ទី២.បទបង្ហាញស្តីពី «ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា» ដោយ លោក Tomas Pokorny អគ្គលេខាធិការក្រុមប្រឹក្សាភិបាលនៃសមាគមហិរញ្ញវត្ថុនិងបច្ចេកវិទ្យាកម្ពុជា, និងទី៣.បទបង្ហាញស្តីពី «សេចក្ដីព្រាងគោលនយោបាយអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា» ដោយ ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ»។




អត្ថបទបន្ទាប់


គម្រោងមជ្ឈមណ្ឌលភស្ដុភារកម្មភ្នំពេញ តម្លៃ២០០លានដុល្លារ គ្រោងសាងសង់នៅឆ្នាំក្រោយ

ព័ត៌មាន
គម្រោងមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ(PPCL) ត្រូវបានសម្ពោធដាក់តាំងបង្ហាញជាផ្លូវការអមជាមួយកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំ…

មហាសេដ្ឋី Elon Musk ព្រមាន ពីការ ក្ស័យធន របស់ Twitter ក្រោយប្រធានផ្នែកធំៗលាឈប់អស់

ព័ត៌មាន
ទើបតែចូលកាន់តំណែង បានប៉ុន្មានថ្ងៃប៉ុណ្ណោះ ម្ចាស់ថ្មីរបស់ក្រុមហ៊ុន Twitter លោក Elon Musk បាន ព្រមាន ពីការដួលរលំ របស់ ក្រុមហ៊ុន បណ្តាញស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ