វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា

ថ្ងៃទី២ នៃវេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ក្នុងពិព័រណ៌បច្ចេកវិទ្យាកម្ពុជា២០២២


នាថ្ងៃទី២នៃ «វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា» ក្នុងពិព័រណ៌បច្ចេកវិទ្យាកម្ពុជា២០២២ ត្រូវនឹង ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ត្រូវបានប្រព្រឹត្តិទៅយ៉ាងរលូន និងទទួលបានផ្លែផ្កាដូចការរំពឹងទុក។ ជាក់ស្តែង ថ្ងៃទី២ នៃកម្មវិធីនេះមានបទបង្ហាញចំនួន៧ និងកិច្ចពិភាក្សាចំនួន៣។
ថ្ងៃទី២នៃ វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ក្នុងពិព័រណ៌បច្ចេកវិទ្យាកម្ពុជា២០២២
ដោយ

បទបង្ហាញទាំង៧ នាថ្ងៃទី២ នៃ «វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា» ក្នុងពិព័រណ៌បច្ចេកវិទ្យាកម្ពុជា២០២២ រួមមាន៖ ទី១. បទបង្ហាញស្ដីពី «សេវាធនាគារ និងឌីជីថលូបនីយកម្ម» ដោយ អ្នកស្រី Ivana Tranchini នាយកប្រចាំប្រទេសនៃក្រុមហ៊ុន VISA, ទី២. បទបង្ហាញស្ដីពី «ខេ អេច ឃ្យូ អរ (KHQR) និង បាគង (Bakong)» ដោយ លោក ហេង ចេស្ដា អនុប្រធាននាយកដ្ឋានព័ត៌មានវិទ្យានៃធនាគារជាតិនៃកម្ពុជា, ទី៣. បទបង្ហាញស្ដីពី «Open Banking» ដោយ លោក Naphongthawat Phothikit ប្រធាននាយកដ្ឋានគោលនយោបាយប្រព័ន្ធទូទាត់សងប្រាក់នៃ ធនាគារកណ្ដាលប្រទេសថៃ, ទី៤. បទបង្ហាញស្ដីពី «Open Banking» ដោយ លោក Anik Islam ប្រធានដឹកនាំផ្នែកធុរកិច្ចប្រចាំតំបន់នៃក្រុមហ៊ុន Brankas, ទី៥. បទបង្ហាញស្ដីពី «បច្ចេកវិទ្យាធានារ៉ាប់រង៖ ទិន្នន័យ និងធានារ៉ាប់រង» ដោយ លោក Michael Natusch នាយកផ្នែកវិទ្យាសាស្រ្តនៃក្រុមហ៊ុន Prudential Plc., ទី៦. បទបង្ហាញស្ដីពី «សុខភាពជាទ្រព្យ៖ តួនាទីរបស់បច្ចេកវិទ្យាធានារ៉ាប់រង ក្នុងការផ្ដល់ផលិតផល និងសេវាសុខភាពងាយស្រួល និងមានតម្លៃសមរម្យជាងមុន?» ដោយ លោក Andrew Wong នាយកផ្នែកសុខាភិបាលនៃក្រុមហ៊ុន Prudential Plc., និង ទី៧. បទបង្ហាញស្ដីពី «សន្ដិសុខសាយប័រក្នុងប្រទេសកំពុងអភិវឌ្ឍន៍» ដោយ ឯកឧត្តម Ainsley Jong ទូតសុឆន្ទៈប្រចាំគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ។

​​​​

ជាងនេះទៅទៀត ក្រៅតែពីបទបង្ហាញខាងលើ, វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជាក្នុងថ្ងៃទី២នេះ ក៏មានកិច្ចពិភាក្សាលើប្រធានបទចំនួន៣ ផ្សេងទៀត រួមមាន៖

១. «សេវាធនាគារ និងឌីជីថលូបនីយកម្ម» ដែលមានវាគ្មិនចំនួន ៤ រូប រូមមានលោក Bekzod Ruzmetov ប្រធានផ្នែកសេវាធនាគារអ៊ិនធឺណិតសម្រាប់ធុរកិច្ច នៃធនាគារវឌ្ឍនៈអាស៊ីចំកាត់, លោក Han Peng Kwang អគ្គនាយកនៃធនាគារវីង, លោក គា បូរាណ ប្រធាននាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ, និងលោកបណ្ឌិត ស្វាយ ហៃ នាយកប្រតិបត្តិជាន់ខ្ពស់ផែនការយុទ្ទសាស្រ្ត នៃធានាគារអេស៊ីលីដា។ កិច្ចពិភាក្សានេះបានសម្របសម្រួលដោយ លោក Jim Kagay, ស្ថាបនិកនិងជាដៃគូគ្រប់គ្រងនៃក្រុមហ៊ុន D.Q.D Consulting Co. Ltd.។

២. «ឱកាសនៃបច្ចេកវិទ្យាធានារ៉ាប់រងសម្រាប់ប្រជាជនសកល» ដែលមានវាគ្មិនចំនួន ៥ មួយរូប រូមមាន លោកស្រីបណ្ឌិត ហោ សុវឌ្ឍនា អគ្គនាយករងនៃនិយ័តករធានារ៉ាប់រងកម្ពុជា, លោក Sanjay Chakrabarty នាយកប្រតិបត្តិនៃក្រុមហ៊ុនព្រូដិនសលកម្ពុជា, លោក Manu Rajan អគ្គនាយកនៃក្រុមហ៊ុនវីង, លោក ចាន់ រដ្ឋា អគ្គនាយកនៃក្រុមហ៊ុន FWD Insurance, លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា, និង លោក Edouard Lesellier ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Safetynet Cambodia។ លោក Akhshy Thiagarajan អ្នកគ្រប់គ្រងនវានុវត្តន៍នៃក្រុមហ៊ុនព្រូដិនសលសិង្ហបុរី ជាអ្នក សម្របសម្រួលកិច្ចពិភាក្សានេះ ។

៣. «ការគំរាមកំហែងសាយប័រក្នុងទីផ្សារហិរញ្ញវត្ថុ» ដែលមានវាគ្មិនចំនួនប្រាំមួយរូប រួមមាន លោក Mike Gaertner នាយកផ្នែកប្រតិបត្តិការនៃក្រុមហ៊ុន Sabay, លោក Duleep Liyanage នាយកផ្នែកព័ត៌មាននៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី, កញ្ញា Kong Sonitraranya ប្រធានផ្នែកគ្រប់គ្រងហានិភ័យនៃធនាគារព្រីនស៍, និង លោក គី សេងហាក់ ប្រធានផ្នែកសន្តិសុខបច្ចេកវិទ្យាព័ត៌មាននៃធនាគារស្ថាបនា។ កិច្ចពិភាក្សានេះបានសម្របសម្រួលដោយ លោក Jim Kagay ស្ថាបនិក និងដៃគូគ្រប់គ្រងនៃក្រុមហ៊ុន D.Q.D Consulting Co. Ltd.៕




អត្ថបទបន្ទាប់


តើប្រទេសណាខ្លះដែលជាដៃគូវិនិយោគ និងពាណិជ្ជកម្មធំជាងគេបំផុតរបស់អាស៊ាន?

ព័ត៌មាន
តំបន់អាស៊ាន ក៏ដូចជាតំបន់អាស៊ីអាគ្នេយ៍ទាំងមូល កំពុងស្ថិតក្នុងក្រសែភ្នែកសម្រាប់ប្រទេសមហាអំណាចប្រទាញប្រទូងឥទ្ធិពលគ្នា ទាំងផ្នែកភូមិសាស្ត្រនយោ…

ថ្ងៃទី៣ នៃវេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ក្នុងពិព័រណ៌បច្ចេកវិទ្យាកម្ពុជា ២០២២

ព័ត៌មាន
នាថ្ងៃទី៣នៃ «វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា» ក្នុងពិព័រណ៌បច្ចេកវិទ្យាកម្ពុជា ២០២២ គឺមានបទបង្ហាញចំនួន២ សុន្ទរកថាគន្លឹះ១ និងកិច្ចពិភាក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ