វិស័យអចលនទ្រព្យ

អចលនទ្រព្យរបស់កម្ពុជា ស្ថិតក្នុងគោលដៅកំពូលទាំង១០របស់ប្រជាជនសិង្ហបុរី


អចនទ្រព្យរបស់កម្ពុជា បានស្ថិតក្នុងគោលដៅទីផ្សារកំពូលទាំង១០របស់ប្រជាជនសិង្ហបុរី នៅក្នុងឆ្នាំ២០២៤ នេះ ដែលជាសញ្ញាល្អប្រសើរមួយសម្រាប់វិស័យអចលនទ្រព្យកម្ពុជា ដែលកំពុងស្ថិតក្នុងស្ថានភាពទ្រឹង។ ក្រៅពីកម្ពុជា អចលនទ្រព្យនៅអូស្រ្តាលី ថៃ ម៉ាឡេស៊ី ជប៉ុន អង់គ្លេស វៀតណាម កាណាដា សហរដ្ឋអាមេរិក និងឥណ្ឌូនេស៊ី ក៏ស្ថិតក្នុងគោលដៅរបស់សិង្ហបុរីផងដែរ។
វិស័យអចលនទ្រព្យ
ដោយ

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation កម្ពុជា អូស្រ្តាលី ថៃ ម៉ាឡេស៊ី ជប៉ុន អង់គ្លេស វៀតណាម កាណាដា សហរដ្ឋអាមេរិក និងឥណ្ឌូនេស៊ី គឺជាទីផ្សារអចលនទ្រព្យកំពូលទាំង១០ ដែលពលរដ្ឋសិង្ហបុរី កំពុងសម្លឹងមើលនៅក្នុងឆ្នាំ២០២៤ នេះ។ លោក ជូវៃ អ៊ីឃ្វី (Juwai IQI) សហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Kashif Ansari បានឲ្យដឹងថា ប្រទេសទាំង១០នេះគឺជាគោលដៅដ៏ចម្បងរបស់អ្នកទិញផ្ទះនៅប្រទេសសិង្ហបុរី។

លោកបានបន្តថា ចំណាត់ថ្នាក់នេះ គឺផ្អែកលើទិន្នន័យនៃការសាកសួរដែលធ្វើឡើងដោយអ្នកទិញអចលនទ្រព្យ ដែលមានទីតាំងនៅប្រទេសសិង្ហបុរីចន្លោះខែមករា ឆ្នាំ២០២០ ដល់ខែវិច្ឆិកា ឆ្នាំ២០២៣។ ទិន្នន័យនេះផ្តល់នូវការយល់ដឹងដ៏មានតម្លៃចំពោះចំណង់ចំណូលចិត្តរបស់អ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យរបស់សិង្ហបុរី នៅពេលពិចារណាលើការវិនិយោគនៅក្រៅប្រទេស។

កន្លងមកម្ចាស់គម្រោងនានាច្រើនផ្តោតអារម្មណ៍ជាសាកល លើអ្នកទិញជនជាតិចិន ប៉ុន្តែអ្នកទិញពីសិង្ហបុរីបានធ្វើសកម្មភាពយូរមកហើយតែមិនសូវមានអ្នកចាប់អារម្មណ៍ ខណៈពេលដែលការវិនិយោគអចលនទ្រព្យលំនៅឋានអន្តរជាតិសរុបចេញពីប្រទេសសិង្ហបុរី មិនអាចធៀបនឹងចំនួនសរុបពីប្រទេសចិនក៏ដោយ។

សម្រាប់កម្ពុជាមូលហេតុដែលនាំឲ្យពលរដ្ឋសិង្ហបុរីចាប់អារម្មណ៍ គឺដោយសារតែក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ និងវិនិយោគិនសិង្ហបុរី បាននាំឱ្យពួកគេឱ្យស្គាល់គម្រោងខុនដូលំដាប់ខ្ពស់ក្នុងទីក្រុងភ្នំពេញ។ អ្នកវិនិយោគសិង្ហបុរីកំពុងតែយកចិត្តទុកដាក់ខ្ពស់គួរសមលើទីផ្សារអលចលនទ្រព្យនៅកម្ពុជា។

បើតាមការរបាយការណ៍ស្ទង់មតិខាងលើ ហេតុផលមួយចំនួនដែលថាសិង្ហបុរី គឺជាប្រទេសមួយក្នុងចំណោមអ្នកទិញអចលនទ្រព្យអន្តរជាតិលំដាប់កំពូលរបស់ពិភពលោក គឺដោយសារតែជនជាតិនេះមានវប្បធម៌វិនិយោគអចលនទ្រព្យជាយូរមកហើយ ហើយក៏ជាប្រជាជាតិដែលមានដើមទុនដ៏សម្បូរបែប បើទោះបីសិង្ហបុរីជាប្រទេសតូចក៏ដោយ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើប្រទេសណាខ្លះជាប់ឈ្មោះជាប្រទេសក្រីក្របំផុតទាំង១០ប្រចាំឆ្នាំ២០២៤?

ព័ត៌មាន
ដ្បិតស្ថិតក្នុងសម័យកាលជឿនលឿនជាមួយនឹងការរីកចម្រើនយ៉ាងឆាប់រហ័សស្ទើរតែគ្រប់វិស័យរួមទាំងបច្ចេកវិទ្យា និងសេដ្ឋកិច្ចយ៉ាងណាក្ដី ក៏ប្រទេសជាច្រើនក្…

តើកំពូលមហាសេដ្ឋីទាំង៥រូបរបស់ថៃ ប្រចាំឆ្នាំ២០២៤ ជានរណា និងមានទ្រព្យសម្បត្តិប៉ុន្មាន?

ព័ត៌មាន
ទស្សនាវដ្ដី ហ្វប (Forbes) របស់សហរដ្ឋអាម៉េរិក បានចុះបញ្ជីកំពូលមហាសេដ្ឋីរបស់ប្រទេសថៃមួយចំនួននៅក្នុងឆ្នាំ២០២៤ ដែលមានទ្រព្យសម្បត្តិសរុបចំនួន៤…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ