Advertisement
Advertisement
ព្យាករណ៍សេដ្ឋកិច្ចថៃ

ធនាគារកណ្តាលថៃ បានព្យាករទម្លាក់សេដ្ឋកិច្ចជាតិខ្លួននឹងធ្លាក់ចុះ ៨,១%ឆ្នាំនេះ


ធនាគារកណ្តាលថៃ បានទម្លាក់ការព្យាករពី សកម្មភាពសេដ្ឋកិច្ចជាតិ ជាថ្មីម្តងទៀតហើយ ថាអាចនឹងធ្លាក់ចុះប្រមាណ ៨,១% នៅក្នុងឆ្នាំ ២០២០នេះ ពោលគឺទាបជាង សេដ្ឋកិច្ចអំឡុងពេលមានវិបត្តិហិរញ្ញវត្ថុក្នុងឆ្នាំ ១៩៩៧ ដែលបានធ្លាក់ចុះ ៧,៦% ទៅទៀត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកថៃ នៅក្នុងថ្ងៃនេះ។
រដ្ឋថៃ សម្រេចកាត់បន្ថយពន្ធលើដីធ្លី និង អគារចំនួន៩០% (រូបភាព៖https://theaseanpost.com)
ដោយ
Advertisement

នាយកជាន់ខ្ពស់​នៃនាយកដ្ឋាន​សេដ្ឋកិច្ច និងគោលនយោបាយ​ថៃ បានបញ្ជាក់ថា សេដ្ឋកិច្ច​ថៃ នៅក្នុង​ត្រីមាសទី ២ អាចនឹង​មានការធ្លាក់ចុះ​រហូតដល់​ទៅ ២ខ្ទង់​ឯណោះ ហើយការ​ថមថយនេះ គឺដោយសារតែ តម្រូវការពី​ភាគីខាង​ក្រៅ​ចុះអន់ខ្សោយ ជាពិសេស​វិស័យ​ទេសចរណ៍ និងការនាំចេញ​ទំនិញ។

ធនាគារកណ្តាលថៃ ក៏បានទម្លាក់​ការព្យាករពី ការនាំចេញ​ទំនិញ​របស់ថៃថា អាចនឹង​ធ្លាក់ចូះ ១០,៣% នៅក្នុងឆ្នាំនេះ ទាបជាង​ការព្យាករ​កាលពី​លើកមុន ដែលធ្លាក់ចុះ​ត្រឹមតែ ៨,៨% ប៉ុណ្ណោះ ហើយចំពោះ​តួលេខនៃ​ការមក​ដល់របស់ អ្នកដំណើរ​អន្តរជាតិ ក៏ធ្លាក់ចុះពី ១៥លាននាក់ មកនៅត្រឹម​ ៨លាន​នាក់​ប៉ុណ្ណោះ ក្នុងឆ្នាំ ២០២០នេះ។

ដោយឡែក ចំពោះ​ស្ថានការណ៍​ក្នុងស្រុកវិញ ទាំងការប្រើ​ប្រាស់​ឯកជន និងការវិនិយោគ​ឯកជន គឺធ្លាក់ចុះ​ទាបជាង ការវាយតម្លៃ​ពីពេលមុន ហើយអត្រា​មាន​ការងារ និងប្រាក់ចំណូល នឹងបន្ត​ធ្លាក់ចុះ ដែលធ្វើឲ្យ​សកម្មភាព​សេដ្ឋកិច្ច​កាន់តែ​ចុះអន់​ខ្សោយ។

លោក ទីតានុន មន្រ្តីជាន់ខ្ពស់​នៃធនាគារ​កណ្តាល​ថៃ បានគូសបញ្ជាក់ថា សេដ្ឋកិច្ចថៃ ដែលអាច​ធ្លាក់ចុះ ៨,១% ក្នុងឆ្នាំនេះ គឺព្យាករ​ដោយពុំទាន់​បានរាប់​បញ្ចូលពី រលកវាយ​ប្រហារទី ២ នៃមេរោគ​កូវីដ-១៩នោះឡើយ ហើយលោក​សង្ឃឹមថា សកម្មភាព​សេដ្ឋកិច្ច​នៅក្នុង​ឆមាសទី ២ នឹងចាប់ផ្តើម​ប្រសើរ​ឡើង​វិញ​ជាបន្តបន្ទាប់ និងអាច​ជួយដល់​ការគ្រប់គ្រង​ការរីករាល​ដាលនៃ​មេរោគ ឲ្យមាន​ប្រសិទ្ធិភាព​បំផុត។

ទោះយ៉ាងណា​ក៏ដោយចុះ ធនាគារកណ្តាលថៃ​ បានព្យាករ​ថា សេដ្ឋកិច្ចថៃ អាចនឹង​ងើបឡើង​វិញបាន ៥% នៅក្នុងឆ្នាំ​ ២០២១ខាងមុខ។

គួររម្លឹកបន្តិច​ដែរថា នៅក្នុងរបាយការណ៍​ថ្មីមួយរបស់ ធនាគារ​ពិភពលោក បានព្យាករ​ឲ្យដឹងថា​ សេដ្ឋកិច្ច​ប្រទេសថៃ អាចនឹងធ្លាក់ចុះ​ ៥%​នៅក្នុងឆ្នាំ ២០២០នេះ ទាបជាង​ការព្យាករ​កាលពី​ដើមឆ្នាំ ដែលរំពឹងថា សេដ្ឋកិច្ចថៃ​មាន​កំណើន ២,៧%៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមចរចា៥ឆ្នាំជាមួយជប៉ុន ទម្រាំសម្រេចបានការនាំចេញផ្លែគូលែនទៅកាន់ប្រទេសជប៉ុន

ព័ត៌មាន
ប្រទេសវៀតណាមបានចាប់ផ្តើមនាំចេញផ្លែគូលែនស្រស់ទៅកាន់ ប្រទេសជប៉ុនហើយ បន្ទាប់ពីបានចរចាលើការរៀបចំ និងស្តង់ដារគុណភាព អស់រយៈពេលជាង ៥ឆ្នាំ...

ក្រុមហ៊ុនអាកាសយានដ្ឋានវៀតណាម រំពឹងប្រាក់ចំណេញធ្លាក់ចុះដល់ ៨០% នៅឆ្នាំនេះ

ព័ត៌មាន
ដោយសារតែឥទ្ធិពលនៃវិបត្តិកូវីដ-១៩ ក្រុមហ៊ុនសាជីវកម្មអាកាសយានដ្ឋានវៀតណាម រំពឹងថា ប្រាក់ចំណេញមុនបង់ពន្ធរបស់ខ្លួននៅឆ្នាំ ២០២០នេះ អាចនឹង...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ