ក្រុមហ៊ុនផលិតបន្ទះឈីបរបស់ចិន

នាយកប្រតិបត្តិក្រុមហ៊ុនផលិតបន្ទះឈីបធំមួយរបស់ចិនបានចុះចេញពីតំណែង ចំពេលអាមេរិកកំពុងតាមត្រួតពិនិត្យក្រុមហ៊ុននេះ


នាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំមួយរបស់ប្រទេសចិនបានលាលែងពីតំណែងដោយការលាលែងនេះ កំពុងបង្កឱ្យមានភាពមិនប្រាកដប្រជាកាន់តែខ្លាំងសម្រាប់ក្រុមហ៊ុនដ៏សំខាន់ជាយុទ្ធសាស្ត្រមួយនេះសម្រាប់ទីក្រុងប៉េកាំង នៅចំពេលដែលប្រទេសចិនកំពុងបង្កើនសមត្ថភាពប្រកួតប្រជែងកាន់តែខ្លាំងជាមួយសហរដ្ឋអាមេរិក ជុំវិញផលិតផលកម្មបន្ទះឈីប។ នេះបើតាមការចេញផ្សាយរបស់កាសែត Nikkei Asia។
នាយកប្រតិបត្តិក្រុមហ៊ុនផលិតបន្ទះឈីបធំមួយរបស់ចិនបានចុះចេញពីតំណែង ចំពេលអាមេរិកកំពុងតាមត្រួតពិនិត្យក្រុមហ៊ុននេះ
ដោយ

ប្រភពចំនួន ៣ បានអះអាងប្រាប់សារព័ត៌មានជប៉ុន Nikkei ថា លោក ស៊ីម៉ុន យ៉ាង (Simon Yang) គឺលែងធ្វើជានាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតបន្ទះឈីប Yangtze Memory Technologies Co. (YMTC) ទៀតហើយគិតចាប់ពីដំណាច់ខែកញ្ញាកន្លងទៅនេះ ប៉ុន្តែលោកនៅតែកាន់ការងារមួយនៅក្រុមហ៊ុននេះដដែល ប៉ុន្តែប្រភពនេះមិនបានផ្តល់ហេតុផលជាក់លាក់ចំពោះការចុះចេញពីតំណែងរបស់លោក ស៊ីម៉ុន យ៉ាងនោះទេ។ មែនទែនទៅ ក្រុមហ៊ុនផលិតបន្ទះឈីបYangtze Memory Technologies ឬហៅកាត់ YMTC នេះ គឺជាក្រុមហ៊ុនចិនធំមួយ ដែលមានសក្ដានុពលសម្រាប់ការផ្គត់ផ្គង់បន្ទះឈីបសម្រាប់ក្រុមហ៊ុន Apple របស់អាមេរិក ហើយក៏ជាក្រុមហ៊ុនដែលស្ថិតក្នុងការតាមដានត្រួតពិនិត្យពីសំណាក់អាជ្ញាធរអាមេរិកផងដែរ។

លោក យ៉ាង បានបម្រើការជានាយកប្រតិបត្តិក្រុមហ៊ុននេះតាំងពី ឆ្នាំ២០១៦ ហើយនាយកប្រតិបត្តិឧស្សាហកម្ម និងក្រុមអ្នកផ្គត់ផ្គង់បានចាត់ទុករូបលោកថាជាបុគ្គលដ៏សំខាន់បំផុតក្នុងការបំពេញមហិច្ឆតាបន្ទះឈីបរបស់ទីក្រុងប៉េកាំង។

ការផ្លាស់ប្តូរតួនាទីរបស់លោក យ៉ាង នេះបានកើតឡើងនៅចំពេលមានការត្រួតពិនិត្យរបស់អាមេរិកកាន់តែខ្ពស់ទៅលើក្រុមហ៊ុន YMTC។ សមាជិកព្រឹទ្ធសភាអាមេរិកបានអំពាវនាវឱ្យពិនិត្យមើលក្រុមហ៊ុននេះឡើងវិញដោយលើកឡើងពី«ទំនាក់ទំនងមិនច្បាស់លាស់របស់ខ្លួនជាញឹកញាប់ជាមួយបក្សកុម្មុយនិស្តចិន»។ សមាជិកសភាអាមេរិកក៏មានការព្រួយបារម្ភដែរថា ការទទួលយកបន្ទះសៀគ្វីរបស់ក្រុមហ៊ុននេះ ពីសំណាក់ក្រុមហ៊ុនអាមេរិកមួយចំនួនដូចជាក្រុមហ៊ុន Apple ជាដើមនោះនឹងបង្កើតឱ្យមានភាពងាយរងគ្រោះផ្នែកឯកជន និងសុវត្ថិភាពដ៏សំខាន់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់ឌីជីថលសកល។

ក្រុមហ៊ុន Apple មានទំនាក់ទំនងជិតស្និទ្ធជាមួយក្រុមហ៊ុន YMTC តាំងពីឆ្នាំ២០១៨មកម្ល៉េះ ហើយពេលនេះក្រុមហ៊ុនអាមេរិកនេះកំពុងស្ថិតក្នុងដំណើរការផ្ទៀងផ្ទាត់ផលិតផលបន្ទះឈីបរបស់ក្រុមហ៊ុនចិនសម្រាប់ការប្រើប្រាស់នៅក្នុងឧបករណ៍របស់ក្រុមហ៊ុនអាមេរិក។ នេះបើតាម កាសែត Nikkei Asia ដែលបានរាយការណ៍នៅមុននេះ។

ការផ្លាស់ប្ដូរប្រព័ន្ធគ្រប់គ្រងនេះបានកើតឡើងស្របពេលប្រទេសចិនបានចាប់ផ្តើមយុទ្ធនាការបោសសម្អាតអំពើពុករលួយនៅក្នុងឧស្សាហកម្មបន្ទះឈីបរបស់ខ្លួនខណៈដែលមន្ត្រី និងនាយកប្រតិបត្តិជាន់ខ្ពស់មួយចំនួនកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតរួមទាំងលោក ឌីន វិនវូ (Din Wenwu) ប្រធានមូលនិធិវិនិយោគឧស្សាហកម្មសៀគ្វីរួមបញ្ចូលគ្នារបស់ប្រទេសចិនផងដែរ។ អតីតនាយកប្រតិបត្តិមួយចំនួននៅក្រុមហ៊ុនបន្ទះឈីបយក្ស Tsinghua Unigroup ដែលជាអតីតក្រុមហ៊ុនមេរបស់ក្រុមហ៊ុន YMTC នោះក៏ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការស៊ើបអង្កេតផងដែរ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ប្រមុខរាជរដ្ឋាភិបាលចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីនរថភ្លើងនៃកំណើនសេដ្ឋកិច្ចជាតិ

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីនរថភ្លើងនៃកំណើនសេដ្ឋកិច្ចជាតិ ខណៈវិស័យនេះ បានរួមចំណែកជិត ៧៩ភាគរយ តាមរយៈការផ្…

រដ្ឋមន្ត្រីការពារជាតិអាមេរិកថា មិនមានសញ្ញាណនៃការឈ្លានពានពីសំណាក់ចិនមកលើកោះតៃវ៉ាន់ទេ

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងការពារជាតិសហដ្ឋអាមេរិក លោក Lloyd Austin បាននិយាយកាលពីថ្ងៃអាទិត្យ ទី២ តុលា ថា លោកមើលមិនឃើញពីសញ្ញាណ ឬក៏សេណារីយ៉ូនៃការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ