ក្រុមហ៊ុន Chevron-ប្រទេសវេណេស៊ុយអេឡា-អាមេរិក

ក្រុមហ៊ុន Chevron បន្តបូមប្រេងនៅប្រទេសវេណេស៊ុយអេឡាវិញហើយ ក្រោយអាមេរិកដកទណ្ឌកម្ម


រដ្ឋបាលរបស់លោក ចូ បៃដិន បានផ្តល់អាជ្ញាបណ្ណដល់ក្រុមហ៊ុនប្រេង Chevron Corp ដើម្បីបន្តការផលិតប្រេងឡើងវិញនៅក្នុងប្រទេសវេណេស៊ុយអេឡាឡើងវិញហើយ បន្ទាប់ពីអាមេរិកបានដាក់ទណ្ឌកម្មប្រទេសវេណេស៊ុយអេឡា ដោយបានបញ្ឈប់សកម្មភាពខួងយកប្រេងរបស់ក្រុមហ៊ុន Chevron ទាំងអស់កាលពីជិតបីឆ្នាំមុន។
ក្រុមហ៊ុន Chevron បន្តបូមប្រេងនៅប្រទេសវេណេស៊ុយអេឡាវិញហើយ

ការ​បន្ធូរបន្ថយ​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​បន្ត​ការ​ចរចា​ឡើង​វិញ​ដោយ​ក្រុម​​បក្ស​នយោបាយ​នៅ​​វេណេស៊ុយអេ​ឡា​​​កាល​ពី​ថ្ងៃ​ទី ២៦ខែវិច្ឆិកា ​ជាមួយ​​​កិច្ច​ព្រម​ព្រៀង​ដើម្បី​ធ្វើ​ការ​រួម​គ្នា​លើ​ផែនការ​ចំណាយសម្រាប់​​មនុស្សធម៌។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​សារព័ត៌មានអន្តរជាតិធំៗជាច្រើន។​

ក្រុមហ៊ុន Chevron​ ​បានទទួលអាជ្ញាបណ្ណរយៈពេល៦​ខែពីការិយាល័យគ្រប់គ្រងទ្រព្យសកម្ម​បរទេសរបស់សហរដ្ឋអាមេរិក​ (OFAC)​ ដែលអនុញ្ញាតឱ្យក្រុមហ៊ុននេះបន្ដការផលិតប្រេងឆៅ និង​ផលិត​​​ប្រេងសាំង​នៅក្នុងគម្រោងរបស់ខ្លួននៅក្នុងប្រទេសវេណេស៊ុយអេឡា​។ ​ទោះបីជា កន្លងមក​គ្មាន​ការ​អនុញ្ញាត​ពី​ការ​ខួងយក​​ប្រេង​ថ្មី ក្រុមហ៊ុន​នេះ​នៅ​តែ​​អាច​ជួសជុល និង​ថែទាំ​អណ្ដូង​​ប្រេង​​បាន​យ៉ាង​ល្អ​ដដែល​។ ​នេះបើ​តាមអាជ្ញាបណ្ណទូទៅពីក្រសួងរតនាគារសហរដ្ឋអាមេរិក។

នៅ​ឆ្នាំ២០២០ គឺ​​​​​មុនពេល​សហរដ្ឋអាមេរិកបានបញ្ជាឱ្យបញ្ឈប់ប្រតិបត្តិការខួងយករ៉ែទាំងស្រុង​​នៅប្រទេសវេណេស៊ុយអេឡានោះ ​ចំណែក​ក្នុង​ការ​ផលិត​ប្រេង​ឆៅ​របស់ក្រុម​ហ៊ុន​ Chevron ​នៅ​វេណេ​ស៊ុយ​អេឡា​​ គឺ​មាន​ចំនួន​១ម៉ឺន​៥​ពាន់​​​បារ៉ែលក្នុងមួយថ្ងៃ​​គឺ​តិចជាងការផលិតប្រេង​នៅ​អណ្តូងប្រេងតែមួយនៅ​តំបន់​​ Permian នៅ​​ក្នុង​ប្រទេស​នេះ​​។

ក្រុម​ហ៊ុនខួង​ប្រេង​ សាន រ៉ាម៉ុន ​(San Ramon)​ ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ាក៏​ត្រូវ​បានអនុញ្ញាតឱ្យ​បន្តការនាំចេញប្រេងឆៅ​ដែលត្រូវបានបញ្ឈប់តាំងពីឆ្នាំ​២០១៩​​​នៅពេលដែល​សហរដ្ឋអាមេរិក​បានកំណត់ការដាក់ទណ្ឌកម្មប្រឆាំង​ប្រទេសផលិត​ប្រេង​​របស់​អង្គការ​ OPEC​​ មួយ​នេះ​។

អ្នកតំណាងក្រុមហ៊ុន​ Chevron ​​បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីមែលថា ​ការសម្រេចចិត្ត​របស់​អាជ្ញាធរអាមេរិកក្នុងការដកទណ្ឌកម្មនេះ ​បង្ហាញពី​​តម្លាភាពបន្ថែមដល់វិស័យប្រេង​របស់​វេណេស៊ុយ​អេឡា​ ហើយ​ការចេញអាជ្ញាបណ្ណទូទៅ​លេខ ៤១ នេះ​​មានន័យថា ឥឡូវនេះក្រុមហ៊ុនChevron ​អាចធ្វើពាណិជ្ជកម្ម​ប្រេង​ដែល​បច្ចុប្បន្នកំពុងត្រូវបានផលិត​ចេញពីសម្បត្តិ​ប្រេង​រួម​គ្នា​របស់ក្រុមហ៊ុន​នេះ​។

ការបន្ធូរបន្ថយទណ្ឌកម្មនេះបាន​ធ្វើឡើងបន្ទាប់ពី​​អ្នកសម្រុះសម្រួល​ន័រវេស​បានប្រកាសពីការចាប់ ផ្តើមឡើង​វិញ​នៃ​កិច្ចចរចានយោបាយរវាងប្រធានាធិបតី​លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro)​ និងក្រុមប្រឆាំង​នៅចុងសប្តាហ៍នេះ​។​ ការ​ដែល​វេណេហ្ស៊ុយអេឡាវិល​ទៅរក​ការចរចាវិញ​នេះ​គឺជាលក្ខខណ្ឌដ៏​សំខាន់​សម្រាប់ការបន្ធូរបន្ថយការទប់ស្កាត់លើការផលិតប្រេងឆៅរបស់ប្រទេស​ដែលពឹងផ្អែកលើប្រេង​មួយ​នេះ​។

អាជ្ញាប័ណ្ណខួង​ប្រេង​ជាថ្មី​នេះ​គួរតែរួម​ចំណែក​ខ្លះៗ​ក្នុង​ការ​​​កាត់បន្ថយវិបត្តិថាមពល​ដែលបានជំរុញឱ្យមានអតិផរណា និងកំណើនយឺតនៅទូទាំងពិភពលោក ប៉ុន្តែវា​ក៏​បាន​ជំរុញរបៀបវារៈនយោបាយក្នុងគោលបំណងកំណត់លក្ខខណ្ឌសម្រាប់ការបោះឆ្នោតប្រធានាធិបតី​ឆ្នាំ​២០២៤​នៅ​វេណេស៊ុយអេឡា​ផង​ដែរ​។

នាយកប្រតិបត្តិក្រុមហ៊ុនឈេវើរ៉ុន​​លោក ម៉ៃ វើត (Mike Wirth)​ បាននិយាយកាលពីខែតុលាថា ​វាអាចចំណាយពេលច្រើនខែ​ និងច្រើនឆ្នាំ​​ដើម្បីចាប់ផ្តើមថែទាំ និងកែលម្អអណ្ដូង​ប្រេង​​និងឧបករណ៍​ ​និងផ្លាស់ប្តូរ​សកម្មភាព​វិនិយោគណាមួយ​​។ គម្រោងមួយ​ចំនួន​របស់​ក្រុម​ហ៊ុន Chevron អាចបង្កើន​ការ ផលិតប្រេង៣​ដង​ដល់ប្រហែល ២​ ម៉ឺន​ធុងក្នុង១ថ្ងៃ ​ក្នុងរយៈពេល ៦ ​ខែទៅ ​១ ​ឆ្នាំ ពោល​គឺ​កើន​ឡើង​​​ពី ​១៥ ​ម៉ឺន​​ធុង​នាពេលបច្ចុប្បន្ន​​។ នេះបើតាមអ្នកដឹងអំពីស្ថានភាព​នេះ​បាននិយាយកាលពីដើមឆ្នាំនេះ។

ផលិតកម្មប្រេងនៅវ៉េណេស៊ុយអេឡាបានស្ទុះងើបឡើងវិញនៅឆ្នាំនេះដល់ ៦៧ ម៉ឺន​៩​ពាន់​​បារ៉ែល​ក្នុងមួយថ្ងៃ​​ពោលគឺតិចជាង​ ២លាន៩សែនបារ៉ែល​ដែលបានផលិតកាលពីមួយទសវត្សរ៍មុន។ ​ទិន្នផល​ប្រេង​បាន​ធ្លាក់ចុះ​បន្ទាប់ពីការដាក់ទណ្ឌកម្ម​ និងការគ្រប់គ្រងមិនត្រឹមត្រូវទៅ​លើ​អណ្តូងប្រេង និងរោងចក្រចម្រាញ់ប្រេង​នៅ​ក្រោមច្បាប់សង្គមនិយមរបស់លោក ហ៊ូហ្គោ ឆាវ៉េស ​និង​លោក ម៉ាឌូរ៉ូ៕

អត្ថបទ៖ សុខ ជា​




អត្ថបទបន្ទាប់


ជ័យលាភីនៃកម្មវិធី SmartStart Young Innovator ទទួលបានរង្វាន់ទឹកប្រាក់ ១ម៉ឺនដុល្លាអាមេរិក

ព័ត៌មាន
ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេរបស់កម្ពុជា បានផ្តល់រង្វាន់ធំចំនួន 1ម៉ឺនដុល្លាអាមេរិក ទៅដល់ក្រុមធុរកិច្ច ក…

អឺរ៉ុបកំពុងស្វែងរកការរួបរួមគ្នាដើម្បីការពារផលប្រយោជន៍សេដ្ឋកិច្ច ទប់ទល់នឹងច្បាប់កាត់បន្ថយអតិផរណាអាមេរិក

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសបារាំងលោក ព្រូណូ ឡឺ មែរ (Bruno Le Maire) បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសបារាំងអាចនឹងព្យាយាមចរចាពីការ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ