ការចិញ្ចឹមសត្វ

ការលើកលែងពន្ធលើការនាំចូលវត្ថុធាតុដើមផលិតចំណីសត្វ នឹងជួយមួយផ្នែកដល់អ្នកចិញ្ចឹមសត្វនៅកម្ពុជា


សមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជាបានសាទរចំពោះការសម្រេចនាពេលថ្មីៗនេះ របស់រាជរដ្ឋាភិបាលក្នុងការលើកលែងពន្ធ-អាករ សម្រាប់ការនាំចូលវត្ថុធាតុដើមផលិតចំណីសត្វនៅកម្ពុជា ដោយសមាគមរំពឹងថា វានឹងជួយបានមួយផ្នែកដល់ការកាត់បន្ថយថ្លៃដើមផលិតសម្រាប់អ្នកចិញ្ចឹមសត្វ ខណៈដែលបច្ចុប្បន្នវិស័យនេះ ពិបាកក្នុងការប្រកួតប្រជែងជាមួយនឹងប្រទេសជិតខាងខ្លាំងមែនទែន ដ្បិតថា ថ្លៃដើមផលិតគឺមានខ្ពស់ជាងគេ។
ការចិញ្ចឹមជ្រូកនៅកម្ពុជា (រូបភាព CLRA)
ដោយ

លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នកចិញ្ចឹមសត្វ​នៅកម្ពុជា បាន​អះអាងថា ការម្រេចលើក​លែងពន្ធ​លើ​ការនាំចូល​វត្ថុធាតុដើមសម្រាប់​ការ​ផលិតចំណីសត្វនេះ គឺជាកត្តា​សំខាន់មួយ ជួយដល់​ការ​កាត់បន្ថយ​ថ្លៃដើមផលិត​របស់​អ្នកចិញ្ចឹមសត្វ​នៅកម្ពុជា បានប្រមាណ​៥ ទៅ១០ភាគរយដែរ។ លោកបន្ថែមថា បច្ចុប្បន្ន​កម្ពុជាយើង​មានរោងចក្រ​ផលិតចំណីសត្វដែរ ប៉ុន្ដែ​រោងចក្រផលិត​ទាំងនោះ​ភាគច្រើន​ផលិត​សម្រាប់​ផ្គត់ផ្គង់​កសិដ្ឋានចិញ្ចឹមសត្វ​របស់ខ្លួនប៉ុណ្ណោះ។ ចំណែកឯកសិករ​ខ្នាតតូចវិញ ភាគច្រើន​ទិញតែចំណី​សត្វ​ដែលនាំចូលពីក្រៅប្រទេសដោយសារតែ​ចំណីសត្វ​ក្នុងស្រុក​ហាក់មានតម្លៃថ្លៃជាង​ចំណីសត្វ​នាំចូល។ ក្រៅតែពី ការបន្ធូរបន្ថយ​លើថ្លៃដើម​ចំពោះចំណីសត្វហើយនោះ លោក ស្រ៊ុន ពៅ​ក៏រំពឹងថា រាជរដ្ឋាភិបាល​ក៏នឹងអាចជួយ​ធ្វើយ៉ាងណា​កាត់បន្ថយ​ថ្លៃអគ្គិសនី​សម្រាប់​កសិដ្ឋាន​ចិញ្ចឹមសត្វផងដែរ ដ្បិតថា កម្ពុជា​សព្វថ្ងៃនេះ គឺពិបាកប្រកួតប្រជែង​ជាមួយប្រទេសជិតខាង​មែនទែន​ចំពោះរបរ​ចិញ្ចឹមសត្វនេះ ដោយសារតែ​ថ្លៃដើមផលិតមានខ្ពស់ ពិសេស ចំណី និង​ថ្លៃអគ្គិសនី​នេះតែម្ដង។

សូមបញ្ជាក់ដែរថា នៅមួយរយៈចុងក្រោយនេះ ការចិញ្ចឹមសត្វ​នៅកម្ពុជា​ពិសេស​ការចិញ្ចឹម​មាន់សាច់ និងត្រីជាដើម ហាក់កំពុង​ជួបបញ្ហា​ទីផ្សារ​ខ្លាំង ដោយសារតែ​ការផលិត​មានច្រើន និងគួបផ្សំ​នឹង​បញ្ហាកូវីដ-១៩ ធ្វើឲ្យ​តម្រូវការ​ធ្លាក់ចុះ។

យ៉ាងណាមិញ ក្រសួងកសិកម្ម​កម្ពុជា ថ្មីៗនេះ ក៏ទើបតែ​បាន​ផ្ញើលិខិត​មួយទៅកាន់​នាយករដ្ឋមន្ត្រី​កម្ពុជា សម្តេច តេជោ ហ៊ុន សែន ដើម្បី​ស្នើសុំ​គោលការណ៍​ ដាក់លក្ខខណ្ឌ​ដល់អ្នកនាំចូលត្រី ឲ្យនាំចូល​ត្រីពី​ក្រៅប្រទេសត្រឹមតែ ៥០% និងត្រូវប្រមូលទិញត្រីពី​ទីផ្សារ​ក្នុងស្រុក​ឲ្យបាន៥០%ដែរ ដើម្បីជួយដោះ​ស្រាយបញ្ហា​ត្រីចាល់​នៅកម្ពុជា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ពេញមួយថ្ងៃសៅរ៍នេះ យោធាភូមា​ផ្ដាច់ផ្ដិល​ជីវិត​អ្នក​តវ៉ាជាង ៩០នាក់

ព័ត៌មាន
នៅថ្ងៃសៅរ៍ (ទី២៧ មីនា) នេះ ជាថ្ងៃដ៏បង្ហូរឈាម​បំផុត​មួយ​នៃការតវ៉ា​របស់​ប្រជាជន​ភូមា​ចាប់តាំងពីរដ្ឋប្រហារ​យោធា​កាលពីថ្ងៃទី១ ខែកុម្ភៈមក…

ប្រាក់ចំណេញ​ក្នុង​វិស័យឧស្សាហកម្ម​ចិន​សម្រេចបានជាង​១៧០ពាន់លានដុល្លារ កើន១៨០%

ព័ត៌មាន
ប្រាក់ចំណេញនៅក្នុងវិស័យឧស្សាហកម្មរបស់ចិន បានកើនឡើងដល់ទៅជាង ១៧០ពាន់លានដុល្លារអាមេរិក នៅរយៈពេល២ខែដំបូងនៅឆ្នាំ២០២១នេះ កើនដល់ទៅប្រមាណ ១…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ