វិស័យអចលនទ្រព្យ

អ្នកជំនាញថា ទោះវិស័យអចលនទ្រព្យកម្ពុជាបច្ចុប្បន្នកំពុងធ្លាក់ចុះ តែវិស័យនេះនៅតែមានសក្តានុពល


កាលពីប៉ុន្មានឆ្នាំមុន វិស័យអចលនទ្រព្យបានដើរតួនាទីជាវិស័យសរសស្តម្ភមួយក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយ ពោលគឺបន្ទាប់ពីពិភពលោកក៏ដូចជាកម្ពុជាទទួលរងនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឱ្យទីផ្សារទិញលក់ក្នុងវិស័យនេះមានការធ្លាក់ចុះ ហើយការវិនិយោគលើគម្រោងថ្មីៗ ក៏មិនមានការរីកដុះដាលខ្លាំងដូចមុនផងដែរ។
វិស័យអចលនទ្រព្យ
ដោយ

ទោះបីជាបែបនេះក្តី អ្នកជំនាញក្នុងវិស័យអចលនទ្រព្យកម្ពុជាវាយតម្លៃថា វិស័យនេះនៅតែមានសក្តានុពលខ្ពស់ក្នុងការរីកចម្រើននៅក្នុងរយៈពេលវែង ដ្បិតកម្ពុជាមានភាពអំណោយផលខ្ពស់លើទីតាំងភូមិសាស្ត្រ។

លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានគូសបញ្ជាក់ថា បើទោះបីជាវិស័យអចលនទ្រព្យកម្ពុជាបច្ចុប្បន្ន កំពុងស្ថិតនៅក្នុងសភាពទ្រឹង ដោយសារវិបត្តិសកលក៏ពិតមែន តែលោកនៅតែមើលឃើញពីឱកាសរីកចម្រើនរបស់វិស័យនេះនៅក្នុងរយៈពេលវែង។ ពោលគឺនៅរយៈពេល១០-២០ឆ្នាំខាងមុខ វិស័យនេះនៅតែអាចមានសក្តានុពលរីកចម្រើន ដ្បិតថា កម្ពុជាមានភូមិសាស្រ្តអំណោយផលជាច្រើនក្នុងការជំរុញកំណើនវិនិយោគក្នុងវិស័យនេះ ដូចជានៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប ជាដើម។

​យ៉ាងណាក៏ដោយចុះ អ្នកជំនាញរូបនេះ កត់សម្គាល់ឃើញថា វិស័យអចលនទ្រព្យតែងតែដើរទន្ទឹមគ្នាជាមួយវិស័យសេដ្ឋកិច្ច ពោលគឺបើវិស័យសេដ្ឋកិច្ចមានភាពរីកចម្រើន នោះវិស័យអចលនទ្រព្យក៏នឹងមានសម្ទុះងើបឡើងដូចគ្នាដែរ។ អ្នកជំនាញរូបនេះជឿជាក់ថា នៅក្នុងឆ្នាំ២០២៤ នេះទីផ្សារអចលនទ្រព្យកម្ពុជានឹងមានភាពល្អប្រសើរជាតិឆ្នាំមុន ក្រោយរំពឹងការកើនឡើងនៃសេដ្ឋកិច្ចរបស់កម្ពុជា។ បើតាមអ្នកជំនាញរូបនេះ ទីផ្សារលំនៅដ្ឋានជាប់ដីនៅកម្ពុជាបច្ចុប្បន្នហាក់មានការថយចុះខ្លាំងគួរឱ្យកត់សម្គាល់ ខណៈទីផ្សារខុនដូរវិញ គឺមានកំណើនល្អប្រសើរឡើងវិញបន្តិច ដោយភាគច្រើនគឺទទួលបានការវិនិយោគពីជនបរទេស។

​សូមជម្រាបថា យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា នៅក្នុងឆ្នាំ២០២៣ កន្លងទៅសកម្មភាពលក់លំនៅឋានប្រភេទផ្ទះល្វែង វីឡាភ្លោះ និងទោលបានថយចុះជាង៤៩% ខណៈដែលការលក់ខុនដូបានកើនឡើង២%។ សន្ទស្សន៍ថ្លៃលំនៅឋានបានថយចុះ២,៤% ដែលក្នុងនោះនៅរាជធានីភ្នំពេញ បានថយចុះ៣,២% ខណៈនៅតាមបណ្តាខេត្ត បានកើនឡើង៣,២%៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាជ្ញាធរចិន បង្កើនការយកចិត្តទុកដាក់ជួយសង្គ្រោះកាន់តែខ្លាំងលើវិស័យអចលនទ្រព្យ

ព័ត៌មាន
អាជ្ញាធរចិន បានប្រកាសដាក់ចេញនូវវិធានការផ្ទួនៗដើម្បីសង្រ្គោះភាពមិនច្បាស់លាស់នៃវិស័យអចលនទ្រព្យនៅក្នុងប្រទេស ក្រោយពេលដែលរងនូវវិបត្តិធ្ងន់ធ្ងរក…

ប្រធានពាណិជ្ជកម្មសហភាពអឺរ៉ុបថា ចិនត្រូវតែចូលរួមជាវិជ្ជមានក្នុងកិច្ចចរចាកែទម្រង់ច្បាប់ពាណិជ្ជកម្មអន្តរជាតិនៅ WTO

ព័ត៌មាន
ប្រធានពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប បាននិយាយនៅដើមសប្ដាហ៍នេះថា ប្រទេសចិន ត្រូវតែចូលរួមជាវិជ្ជមានក្នុងការចរចានៅអង្គការពាណិជ្ជកម្មពិភពលោក (WT…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ