សេដ្ឋកិច្ចចិន

ចិនថាសេដ្ឋកិច្ចខ្លួននៅឆមាសទី១ឆ្នាំនេះ ធ្វើបានល្អលើសការរំពឹងទុកទៅទៀត!


បើទោះបីជាប្រទេសចិន ជាប្រទេសដែលមានផ្ទុះកើតឡើងមេរោគកូវីដ-១៩ដំបូងគេ នឹងបានរីករាលដាលខ្លាំងនៅក្នុងប្រទេសរបស់ខ្លួនក៏ដោយ ប៉ុន្ដែរដ្ឋាភិបាលចិន អះអាងថា នៅឆមាសទី ១ ឆ្នាំ២០២០នេះ សកម្មភាពសេដ្ឋកិច្ចរបស់ចិន គឺនៅតែធ្វើបានល្អជាងគេរំពឹងទុកទៅទៀត រួមទាំងសកម្មភាពជំនួញពាណិជ្ជកម្ម និងការវិនិយោគដោយផ្ទាល់ពីបរទេសជាដើម។ នេះបើការរាយការណ៍មួយរបស់បណ្ដាញសារព័ត៌មានរបស់​ចិន។
ចិនថា សេដ្ឋកិច្ចខ្លួននៅត្រីមាសទី២ នៃឆ្នាំ២០២០នេះ ស្ទុះកើនឡើង ៣,២% (រូបភាព៖ Kyodo)
ដោយ

រដ្ឋាភិបាលចិន​ចាត់ទុកថា ការរក្សាបាន​នូវសេដ្ឋកិច្ច​ល្អ​លើសការរំពឹងទុក​នេះ ​គឺវាសបញ្ជាក់​ពី មូលដ្ឋាន​គ្រឹះសេដ្ឋកិច្ច​ដ៏រឹងមាំ និងការ​អនុវត្ត​វិធាន​ការទប់ស្កាត់​មេរោគកូវីដ១៩ បានទាន់ពេល និងមាន​ប្រសិទ្ធភាព។

ការិយាល័យ​ស្ថិតិជាតិចិន បានលើកឡើងថា វិបត្តិកូវីដ-១៩ បានជះឥទ្ធិពល​អវិជ្ជមាន​ជាច្រើន​ដល់សេដ្ឋកិច្ច​ចិន តែយ៉ាងណា ចិននៅតែ​ធ្វើបានល្អ ដោយទំហំ​ពាណិជ្ជកម្ម​ក្រៅប្រទេស កាល​ពីខែមិថុនា កន្លងទៅ បង្ហាញពីសញ្ញា​វិជ្ជមាន កើនឡើងវិញ​ទាំងការ​នាំចេញ​ទំនិញ និងការនាំចូល​ទំនិញ។

អ្នកនាំពាក្យ​រដ្ឋបាលគយ​ទូទៅចិន បានគូស​បញ្ជាក់ដែរថា ក្រោយពីជួប​ព្យុះភ្លៀង​នៅក្នុង​ត្រីមាសទី ១ ការនាំចេញ​ទំនិញរបស់ចិន កើនឡើងវិញ ៣ខែជាប់ៗគ្នា ដែល​សបញ្ជាក់ពី សញ្ញា​វិជ្ជមាន​នៃការងើប​ឡើងវិញ ប្រកប​ដោយស្ថិរភាព។

គិតចាប់ពីខែមករា ដល់ខែមិថុនា កន្លងទៅនេះ ទំហំពាណិជ្ជកម្ម​ក្រៅប្រទេស​របស់ ក្រុមហ៊ុន​សហគ្រាស​ឯកជន​ចិន សម្រាប់បានជាង ៩២០ពាន់លាន​ដុល្លារអាមេរិក ដែលមាន​ការកើន​ឡើង ៥% ធៀបនឹងពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ហើយ​តួលេខនេះ គឺស្មើនឹង ៤៥% នៃទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​ចិន ដែលសម្រេច​បាន​ជាង ២ទ្រីលាន​ដុល្លារអាមេរិក។

ដោយឡែក ចិន ទទួលបាន​ការវិនិយោគ​ពីក្រៅប្រទេស​ជាង ៦៧ពាន់លាន​ដុល្លារអាមេរិក ក្នុងពាក់កណ្តាល​ឆ្នាំនេះ ដែលមាន​ការថយចុះតែ ​១% ប៉ុណ្ណោះ ហើយអ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្មចិន អះអាងថា វាជាតួលេខ​មួយ​ដែលល្អជាង​ការព្យាក​ទុក​ទៅទៀត។

ក្នុងនោះ ការវិនិយោគ​មកពី ហុងកុង សិង្ហបុរី និងសហរដ្ឋអាមេរិក មានការកើន​ឡើង​ដូចៗគ្នា ខណៈវិស័យ​ដែលទាក់ទាញ​ជាងគេគឺ​វិស័យ​សេវាកម្ម​បច្ចេកវិទ្យាទំនើប ដែលមាន​កំណើន​ដល់ទៅ ១៩%។

ទោះយ៉ាងណា​ក៏ដោយចុះ ​GDP របស់ចិន ធ្លាក់ចុះ ១,៦% នៅក្នុងពាក់​កណ្តាលឆ្នាំ ២០២០ ដោយសារតែ ការចាត់​វិធានការក្តៅៗ ចំពោះ​មេរោគកូវីដ-១៩នេះ កាលពី​ត្រីមាសទី ១ តែរដ្ឋាភិបាល​ចិន បានកែប្រែ​ស្ថានការណ៍​យ៉ាងឆាប់​រហ័ស ឈានទៅដល់​ការបើក​ដំណើរការ​អាជីវកម្ម និងសាលា​រៀនឡើងវិញ ដែលបានធ្វើឲ្យ​សកម្មភាព​សេដ្ឋកិច្ច​ស្ទុះងើប​ប្រសើរ​ឡើងវិញ​នៅក្នុង​ត្រីមាសទី ២៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញ៖ វិស័យធានារ៉ាប់រងកម្ពុជា ត្រូវការយុទ្ធសាស្រ្តថ្មី ដើម្បីងើបឡើងពីវិបត្តិកូវីដ-១៩

ព័ត៌មាន
វិស័យធានារ៉ាប់រងនៅកម្ពុជា បាននិងកំពុងប្រឈមនឹងបញ្ហាគួរឲ្យកត់សម្គាល់នៅអំឡុងនៃវិបត្តិកូវីដ-១៩នេះ ពិសេសផលិតផលធានារ៉ាប់រងទូទៅ ដែលផ្ដោតសំ…

អង្គការសហប្រជាជាតិ៖ បញ្ហាមេរោគកូវីដ-១៩ ធ្វើឲ្យជំងឺធ្លាក់ទឹកចិត្ត និងជំងឺភ័យ/ថប់បារម្ភ កើនឡើង ៣ដង

ព័ត៌មាន
បញ្ហានៃការរាតត្បាតនៃមេរោគកូវីដ-១៩ មិនត្រឹមតែធ្វើឲ្យមានការប៉ះពាល់ធំធេងទៅលើផ្នែកសុខភាពសាធារណៈ និងសេដ្ឋកិច្ចប្រទេសនៅទូទាំងសកលោកនោះទេ ប៉ុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ