គម្រោងវិនិយោគ

ចិន ពង្រីកពាណិជ្ជកម្មទៅកាន់ទ្វីបអាម៉េរិកខាងត្បូង ជាមួយគម្រោងផែសមុទ្រតម្លៃរាប់ពាន់លានដុល្លារ


មហាយក្សចិន បានពង្រីកផ្លូវពាណិជ្ជកម្មទៅកាន់ទ្វីបអាម៉េរិកខាងត្បូង តាមរយៈគម្រោងផែសមុទ្រទឹកជ្រៅពហុគោលបំណងតម្លៃ៣,៥ពាន់លានដុល្លារ ដែលគ្រោងដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០២៤ នេះ។ ផែសមុទ្រទី១ ដែលកាន់កាប់ដោយចិននៅទ្វីបអាម៉េរិកខាងត្បូង នេះនឹងផ្ដល់ឱ្យប្រទេសចិននូវផ្លូវដឹកជញ្ជូនផ្ទាល់ទៅកាន់តំបន់ដែលសម្បូរដោយធនធានមួយនេះ។
គម្រោងវិនិយោគ
ដោយ

ផែសមុទ្រទឹកជ្រៅពហុគោលបំណងឆាន់កាយ (Chancay Multipurpose Port) តម្លៃ៣,៥ពាន់លានដុល្លារ ដែលជាផ្នែកមួយនៃ“គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ” (BRI) របស់មហាយក្សចិន នៅក្នុងប្រទេសប៉េរូ ដែលមានភូមិសាស្ត្រ ស្ថិតនៅទ្វីបអាម៉េរិកខាងត្បូងនេះ គ្រោងដាក់ឱ្យដំណើរការនៅខែវិច្ឆិកា ចុងឆ្នាំ២០២៤ នេះ ដែលនឹងផ្ដល់ឱ្យចិននូវផ្លូវដឹកជញ្ជូនផ្ទាល់ទៅកាន់តំបន់ដែលសម្បូរដោយធនធានមួយនេះ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ក្រុងប៉េកាំង បានផ្ដួលសហរដ្ឋអាម៉េរិក ក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតសម្រាប់ទ្វីបអាម៉េរិកខាងត្បូង ដែលសម្បូរដោយធនធានរួមមាន ពោត សណ្ដែក និងរ៉ែស្ពាន់ជាដើម។

ផែសមុទ្រទឹកជ្រៅដែលកាន់កាប់ដោយក្រុមហ៊ុនរដ្ឋចិន Cosco Shipping នេះនឹងមានសមត្ថភាពទទួលកប៉ាល់ដឹកទំនិញធំៗបំផុតដែលអាចធ្វើដំណើរត្រង់មកកាន់ទ្វីបអាស៊ី ហើយវាកាត់បន្ថយពេលធ្វើដំណើរបានរហូតដល់២សប្ដាហ៍សម្រាប់ក្រុមហ៊ុននាំចេញមួយចំនួន។

រដ្ឋាភិបាលក្រុងប៉េកាំង និងរដ្ឋាភិបាលនៃប្រទេសប៉េរូ សង្ឃឹមថា ផែសមុទ្រទឹកជ្រៅពហុគោលបំណងនេះ នឹងក្លាយជាមជ្ឈមណ្ឌលកំពង់ផែថ្នាក់តំបន់មួយ ទាំងសម្រាប់ការនាំចេញរ៉ែស្ពាន់ពីប្រទេសប៉េរូ ព្រមទាំងការនាំចេញសណ្ដែកពីប្រទេសប្រេស៊ីល ភាគខាងលិច ដែលបច្ចុប្បន្នត្រូវធ្វើដំណើរឆ្លងកាត់តាមព្រែកជីកប៉ាណាម៉ា (Panama Canal) ឬជាយមហាសមុទ្រអាត្លង់ទិច មុនពេលឆ្ពោះដំណើរទៅកាន់ប្រទេសចិន។

រដ្ឋមន្ត្រីពាណិជ្ជកម្មប៉េរូ លោក ហ្សួន ម៉ាត់ស៊ូ សាឡាហ្សា (Juan Mathews Salazar) បានលើកឡើងថា ផែសមុទ្រទឹកជ្រៅឆាន់កាយ (Chancay) ដ៏ធំសម្បើមនេះមានគោលបំណងប្រែក្លាយប្រទេសប៉េរូ ទៅជាមជ្ឈមណ្ឌលផែពាណិជ្ជកម្មជាយុទ្ធសាស្ត្រសម្រាប់សម្រួលដល់ការដឹកជញ្ជូនទៅមករវាងទ្វីបអាម៉េរិកខាងត្បូង និងតំបន់អាស៊ី។

ផែសមុទ្រទឹកជ្រៅឆាន់កាយ (Chancay) តម្លៃច្រើនពាន់លានដុល្លារនេះ បានចាប់ផ្ដើមដំណើរការសាងសង់ក្នុងឆ្នាំ២០១៨ ហើយវាស្ថិតនៅចម្ងាយប្រមាណ៨០គីឡូម៉ែត្រនៅភាគខាងជើងនៃរដ្ឋធានីលីម៉ា នៃប្រទេសប៉េរូ៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឧបនាយករដ្ឋមន្ក្រីប្រចាំការ វង្សី វិស្សុត សម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា១ខ្នង មាន៥បន្ទប់ នៅឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ

ព័ត៌មាន
នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានចូលរួមជាអធិប…

ថៃប្រកាសពីកំណប់រ៉ែសម្រាប់បម្រើឱ្យឧស្សាហកម្មរថយន្តអគ្គិសនីដ៏មហាសាល

ព័ត៌មាន
ស្របពេលទីផ្សារថយន្តអគ្គិសនីកាន់តែមានតម្រូវការ ហើយតំបន់កំពុងតែត្រូវការនូវធនធានរ៉ែ ដែលបម្រើឲ្យឧស្សាហកម្មនេះកាន់តែខ្លាំង ថៃបានប្រកាសថា ខ្លួន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ