ប្រទេសចិន

ប្រឈមមុខនឹងវិបត្តិគ្រោះរាំងស្ងួតអំឡុងប្រមូលផល ចិនបានប្រាប់កសិករឱ្យដាំដំណាំឡើងវិញ ឬក៏ប្តូរដំណាំផ្សេងទៀត


នៅពេលរលកកម្ដៅនៅប្រទេសចិនបានចាប់ផ្តើមថមថយហើយនោះ ប្រជាកសិករកំពុងវាយតម្លៃការខូចខាតផលដំណាំរបស់ពួកគេ ដែលបណ្តាលមកពីគ្រោះរាំងស្ងួតហួតហែងក្នុងរយៈពេលយូរ ហើយរដ្ឋាភិបាលមូលដ្ឋានរបស់ចិនក៏កំពុងតែជំរុញឱ្យពលរដ្ឋរបស់ខ្លួនដាំដំណាំឡើងវិញ ឬក៏ប្តូរមុខដំណាំផ្សេងទៀត តាមដែលអាចធ្វើបាន និងប្រមូលផលបានលឿន ដើម្បីបញ្ជៀសបញ្ហាខ្វះខាតស្បៀងអាហារ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងាររ៉យទ័រ។
ចិនប្រឈមមុខនឹងវិបត្តិគ្រោះរាំងស្ងួតអំឡុងប្រមូលផល

ការ​ឡើង​សីតុណ្ហ​ភាព​ខ្លាំង​រយៈពេលជាង ៧០ ថ្ងៃ និងការ​ខ្សត់​ទឹក​ភ្លៀង​​​បានធ្វើឱ្យមានការ​បំផ្លិចបំផ្លាញ​​​ផល​ដំណាំ​ស្ថិត​​នៅតាមអាងទន្លេ​យ៉ាងសេ​ ​​ដែលទ្រទ្រង់ជីវភាព​ប្រជាជនជាង៤៥០ លាននាក់​​ ដែលតំបន់នេះ គឺមានការដាំ​ដំណាំ​ ១ ភាគ ៣ នៃ​ផល​ដំណាំទូទាំង​ប្រទេស​ចិន​ផង​ដែរ​។​

ទោះបីជាមានការរំពឹងទុកថា នឹងមានភ្លៀងធ្លាក់ក្នុងរយៈពេល ១០ ថ្ងៃខាងមុខទៀត​នេះក៏ដោយ​ ប៉ុន្តែកសិករនៅជិតបឹងប៉ូយ៉ាង​ (Poyang)​ ដែលរីង​ស្ងួត​នៅក្នុងខេត្ត Jiangxi នៅ​ភាគកណ្តាល​ប្រទេសចិនដែលជា​ដៃ​ទន្លេយ៉ាង​សេ​នោះ​​បាន​ព្រួយបារម្ភថា រលក​កម្ដៅនេះ​​បានបំផ្លាញ​ផល​ដំណាំ​ច្រើន​ពេករួចទៅហើយ។​

ក្រសួងកសិកម្មចិនកាលពីថ្ងៃអង្គារបានអំពាវនាវតាម​សេចក្តីជូនដំណឹង​បន្ទាន់​មួយសុំ​ឱ្យកសិករប្រមូលផល និងស្តុកទុក​ស្រូវ ហើយចាត់វិធានការពង្រឹងកំណើន​គ្រាប់ធញ្ញជាតិ​នៅក្នុង​ប៉ុន្មាន​​សប្តាហ៍​ខាងមុខទៀត​នេះ។​ នៅតាម​តំបន់​មួយ​ចំនួន​ដែលផល​ដំណាំនៅ​ទី​នោះ​​បាន​ខូច​ខាត​ដោយ​គ្រោះរាំងស្ងួត​ធ្ងន់ធ្ងរ​រួច​ទៅ​ហើយនោះ ​​កសិករត្រូវបានជំរុញ​​ឱ្យប្តូរទៅដាំមុខដំណាំចុង​រដូវ​ស្លឹកឈើជ្រុះ​វិញ​ មាន​ដូចជាដំឡូងផ្អែម​​ជា​ដើម ​​ប៉ុន្តែវាមិនងាយស្រួលនោះទេ។​

កសិករមួយចំនួន​បាននិយាយថា ពួកគេ​មិនអាចប្តូរទៅដាំ​ដំណាំផ្សេងទៀតបានឡើយ​ពីព្រោះពួកគេ​គ្មាន​ដី​សម្រាប់​ដាំ​នោះ​ទេ​។

ក្រសួងកសិកម្មបាននិយាយកាលពីថ្ងៃទី ២៣សីហាថា អាកាសធាតុក្តៅបានបង្ក​ការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​​ដល់ការផលិតគ្រាប់ធញ្ញជាតិ​នៅរដូវស្លឹកឈើជ្រុះ ​ហើយ​បានជំរុញឱ្យរដ្ឋាភិបាល​ក្នុងតំបន់​​ធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន​​ដើម្បីស្វែងរកទឹកបន្ថែមទៀត។​

ទូរទស្សន៍រដ្ឋ CCTV បាននិយាយថា យន្តហោះគ្មានមនុស្សបើកត្រូវបានដាក់ពង្រាយនៅក្នុងខេត្ត Sichuan ដែលរងគ្រោះខ្លាំងជាងគេ​នៅភាគនិរតីនៃប្រទេសចិន​កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបង្កើត​ពពក​សប្បនិម្មិត​ ដែល​អាច​ទាក់​ទាញ​ទឹក​ភ្លៀង​ ​ខណៈដែលតំបន់ផ្សេងទៀត​នៅតាមបណ្តោយទន្លេ​ យ៉ាងសេ បាននិង​កំពុង​ចល័តអ្នកពន្លត់អគ្គិភ័យដើម្បីបាញ់ទឹក​ស្រោច​​ដំណាំក្រៀម​ស្វិត​។​

ប្រទេសចិន​​ដែលជាអ្នកប្រើប្រាស់​​និងនាំចូលអង្ករច្រើនជាងគេលើពិភពលោក​នោះ​ ​ត្រូវបានគេ​រំពឹងថានឹងនាំចូលអង្ករចំនួន ៦ លានតោន​ក្នុងឆ្នាំ​២០២២/២៣។ នេះបើយោងតាមការប៉ាន់ប្រមាណ​ពីក្រសួងកសិកម្ម​សហរដ្ឋអាមេរិក៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ក្រុមហ៊ុនវិនិយោគជប៉ុនជាង ៥០ ជួបថ្នាក់ដឹកនាំធនាគារអេស៊ីលីដា ស្វែងរកឱកាសវិនិយោគនៅកម្ពុជា

ព័ត៌មាន
ថ្នាក់ដឹកនាំធនាគារអេស៊ីលីដានៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ បានជួបពិភាក្សាជាមួយវិនិយោគិនជនជាតិជប៉ុនមកពីជាង៥០ក្រុមហ៊ុន ដែលជាសមាជិកស…

ជប៉ុនត្រៀមរៀបចំកិច្ចប្រជុំប្រទេសម្ចាស់បំណុលជាមួយស្រីលង្កា ខណៈចិនហាក់នៅស្ងៀម

ព័ត៌មាន
បើតាមប្រភពច្បាស់ការ ដែលដឹងអំពីផែនការបានប្រាប់ទីភ្នាក់ងាររ៉យទ័រថា ប្រទេសជប៉ុន ដែលជាម្ចាស់បំណុលធំជាងគេរបស់ស្រីលង្កានោះ គ្រោងរៀបចំនូវកិច្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ