រថយន្ដអគ្គិសនីចិនលក់ក្នុងតម្លៃថោកនៅទូទាំងសហរដ្ឋអាមេរិក

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន កំពុងប្រជែងយកប្រៀបលើទីផ្សារតម្លៃនៅអាមេរិក


រថយន្តអគ្គិសនីផលិតទាំងស្រុងនៅអាមេរិកកំពុងជួបបញ្ហាតម្លៃនៅក្នុងទីផ្សារក្នុងស្រុកព្រោះវាមានតម្លៃថ្លៃពេក ដែលវាកំពុងធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើក្នុងការចង់ងាកទៅប្រើរថយន្តដែលមិនប៉ះពាល់ដល់បរិស្ថានមួយនេះ។ ស្ថិតក្នុងបញ្ហាប្រឈមនេះ វាបានផ្ដល់ឱកាសសម្រាប់រថយន្តអគ្គិសនីរបស់ចិន អាចក្លាយជាជម្រើសថវិកាសម្រាប់ពលរដ្ឋអាមេរិក ដ្បិតថា វាមានតម្លៃថោកជាង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានយ៉ាហ៊ូញូស។
រថយន្ដអគ្គិសនីចិនលក់ក្នុងតម្លៃថោកនៅទូទាំងសហរដ្ឋអាមេរិក

សារព័ត៌មាន​អេសៀស (Axios)​ បាន​រាយការណ៍​ថា ដោយសម្លឹង​ឃើញ​មាន​បញ្ហា​​តម្លៃ​​រថ​យន្ត​អគ្គិសនី​នៅសហរដ្ឋ​អាមេរិក​ ក្រុម​ហ៊ុន​រថ​យន្ត​អគ្គិសនីចិន​មួយ​ចំនួន​ចង់​នាំ​ចូល​រថយន្ត​របស់​ពួក​គេ​ទៅ​ក្នុង​ទីផ្សារ​សហរដ្ឋ​អាមេរិក​ដើម្បីស្រូប​យក​ទី​ផ្សារ​នៅ​ទី​នោះ ​ក៏ប៉ុន្តែ​ក្រុម​ហ៊ុន​ទាំង​នេះ​ត្រូវ​នាំ​ចូល ​និង​លក់​ស្រប​ច្បាប់​នៅលើទឹកដីអាមេរិក​​ជាមុន​សិន​ទើប​អាច​លក់​ក្នុង​តម្លៃ​ថោក​​បាន​។​

ចំណុច​នេះ​អាចបង្ហាញ​ពី​ផល​លំបាក​សម្រាប់​ក្រុម​ហ៊ុន​របស់ចិន​ទាំង​នេះចំពេល​ភាពតានតឹង​ពាណិជ្ជកម្ម​រវាងអាមេរិក ​និងចិន​បានបន្តកើតមាន​​រយៈពេលប៉ុន្មាន​ឆ្នាំចុងក្រោយមក​នេះ ពិសេសការបង្កើតច្បាប់ថ្មីៗរបស់អាមេរិក​ក្នុងការទប់ស្កាត់ការប្រកួតប្រជែង​ពាណិជ្ជកម្មជាមួយចិន។​ ភាពតានតឹងទាំងនេះ បានដាក់ពន្ធជាង​២៧%​ទៅ​លើរថយន្ត​ផលិត​ដោយ​ប្រទេសចិន​ ហើយ​​បានជំរុញ​ឱ្យ​អាមេរិកកាត់បន្ថយ​ការពឹងផ្អែក​របស់ខ្លួនលើ​ខ្សែ​ចង្វាក់ផ្គត់ផ្គង់​របស់ចិន​ និង​បាន​លើកទឹកចិត្តដល់​​រថយន្ត​អគ្គិសនី ​ដែលផលិតក្នុងស្រុក​តាមរយៈ​ឥណទានពន្ធ​សហព័ន្ធជាដើម​។

ទោះជាយ៉ាងណាតម្លៃជាមធ្យមសម្រាប់​​រថយន្តអគ្គិសនី​នៅសហរដ្ឋអាមេរិកនៅតែខ្ពស់ ​គឺ​ជាង​៥ម៉ឺន​ដុល្លារ​ក្នុង​មួយគ្រឿង​។ រថ​យន្ត​អគ្គិសនីថ្មី ​ដែល​លក់​ថោកបំផុត​នៅប្រទេស​នេះ ​គឺរថ​យន្ត​ Chevy Bolt របស់​ក្រុម​ហ៊ុន​ GM ដែលមាន​តម្លៃ​ត្រឹមតែ ២ម៉ឺន​៧ពាន់​ដុល្លារ ​ប៉ុន្តែ​រថ​យន្ត​​ Bolt នេះ​ក៏​បានបាត់ស្រមោល​ទៅ​​វិញ​បន្ទាប់ពី​ក្រុម​ហ៊ុន GM បាន​ប្រកាសប្រមូលយក​មកវិញដោយ​សារបញ្ហា​ បច្ចេក​ទេស ​​​ធ្វើឱ្យក្រុម​ហ៊ុន​នេះ​ខាតបង់រាប់ពាន់លានដុល្លារ​។​

រថ​យន្ត​ Bolt នឹងត្រលប់មកវិញក្នុងពេលឆាប់ៗនេះ បើទោះជាគេ​មិនដឹង​ច្បាស់ថាតើ​វា​នឹងមក​វិញ​នៅពេល​ណា​ក៏ដោយ។ មិនថាវា​មានតម្លៃប៉ុន្មាននោះទេ ​គឺ​វាទំនងជា​មិន​អាច​ប្រៀបធៀប​ទៅនឹងតម្លៃនៃរថយន្ត​អគ្គិសនី​ដ៏ពេញនិយមដែល​គេ​បាន​លក់​​នៅប្រទេសចិន​បាន​ឡើយ​។​ ការបណ្តាក់ទុនរួមគ្នាផ្ទាល់របស់ក្រុម​ហ៊ុន​ GM បាន​ផលិតរថយន្ត​ម៉ាក​ Wuling Mini EV ​ដែល​ថ្មីៗនេះ​​បានកាត់បន្ថយតម្លៃមកត្រឹមតែ​ជិត​​ជាង​៤​ពាន់​​ដុល្លារ​ប៉ុណ្ណោះ​។​

ក្រុមហ៊ុនចិនមួយចំនួន​ដូចជា BYD, Great Wall Motors និង Geely បានកាន់កាប់ទីផ្សារ​ប្រទេសចិនរួចហើយ ដែលតាមសេចក្តីរាយការណ៍ថា មានចំណែក៦០​%​នៃការលក់រថយន្ត EV ទូទាំងពិភពលោក។ ឥឡូវនេះក្រុមហ៊ុនទាំងនេះកំពុងព្យាយាមពង្រីកចូលទៅក្នុងទីផ្សារអឺរ៉ុប។ ទី​ភ្នាក់​ងារ Axios បញ្ជាក់ទៀតថា ក្រុមហ៊ុនយានយន្ដអគ្គិសនីរបស់ចិននឹងដណ្ដើមទីផ្សារប្រមាណ ២០% នៃការលក់យានយន្ដអគ្គិសនីនៅអឺរ៉ុបត្រឹមតែ ២ ឆ្នាំទៀតប៉ុណ្ណោះ។ ក្រុមហ៊ុនចិន​ បច្ចុប្បន្ន បាន​បង្កើតមូលដ្ឋានផលិតរបស់ខ្លួន​រួចហើយ នៅក្នុង​តំបន់​អាមេរិកខាងជើង និងខាងត្បូង​ សូម្បីតែការវិនិយោគ​លើការផលិត​យានយន្ដអគ្គិនសី នៅប្រទេសម៉ិកស៊ិក និង​ប្រេស៊ីលជាដើម៕




អត្ថបទបន្ទាប់


របាយការណ៍ចារកម្មរបស់អាមេរិកថា ចិនទំនងជាកំពុងផ្គត់ផ្គង់បច្ចេកវិទ្យាសម្រាប់យោធារុស្ស៊ីធ្វើសង្គ្រាមនៅអ៊ុយក្រែន

ព័ត៌មាន
ការវាយតម្លៃលើរបាយការណ៍មួយចេញផ្សាយកាលពីថ្ងៃទី ២៧ ខែកក្កដា ដោយការិយាល័យនាយកស៊ើបការណ៍ជាតិ (ODNI) ដែលត្រូវបានបោះពុម្ពផ្សាយដោយគណៈកម្មាធិក…

ហេតុអ្វីមានតែមេអគ្គពន្ធដារ និងគយប៉ុណ្ណោះ អាចនៅបន្តកាន់តំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបន្ថែមលើមុខងារបច្ចុប្បន្ន?

ព័ត៌មាន
តាមរយៈសារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីចាំផ្ទះ បានអះអាងថា មានតែអគ្គនាយក នៃអគ្គនាយកពន្ធដារ និងអគ្គនាយគយ និងរដ្ឋាករប៉ុណ្ណោះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ