ផ្សារហ៊ុនចិន

ប្រធានបណ្ឌិត្យសភាចិន ឱ្យថ្នាក់ដឹកនាំចិន បង្កើតមូលនិធិរក្សាស្ថិរភាពផ្សារហ៊ុនក្នុងទំហំ១,៤ទ្រីលានដុល្លារអាម៉េរិក


ប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន បានផ្ដល់អនុសាសន៍ឱ្យមហាយក្សចិន បង្កើតមូលនិធិរក្សាស្ថិរភាពផ្សារហ៊ុនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីបង្កើនទំនុកចិត្តលើទីផ្សារ ជាមួយនឹងគោលដៅពង្រីកមូលនិធិនេះឱ្យឈានដល់ទំហំ១,៤ទ្រីលានដុល្លារអាម៉េរិក ឬ ច្រើនជាងនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ផ្សារហ៊ុនចិន
ដោយ

លោក លីវ យូហួយ (Liu Yuhui) ប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិនថា ទំហំមូលនិធិនេះគួរតែឈានដល់ប្រមាណ៣០០ពាន់លានដុល្លារទៅ៥០០ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេលខ្លីខាងមុខ ហើយចំនួននេះនឹងកើនឡើងជាលំដាប់ដោយផ្អែកលើតម្លៃនៃទីផ្សារមូលធនរបស់ប្រទេសចិន។ ប្រភពច្បាស់ការបានទម្លាយប្រាប់សារព័ត៌មានដ៏ល្បីល្បាញ Bloomberg News កាលពីខែមុនថា រដ្ឋាភិបាលចិន កំពុងពិចារណាកញ្ចប់វិធានការដើម្បីធ្វើឱ្យទីផ្សារភាគហ៊ុន ដែលកំពុងធ្លាក់ចុះមានស្ថិរភាពឡើង វិញ។ ក្រុមអ្នកបង្កើតគោលនយោបាយចិន កំពុងស្វះស្វែងកៀរគរប្រមូលមូលធនឱ្យបានប្រមាណ២៨០ពាន់លានដុល្លារអាម៉េរិក ដែលភាគច្រើនចេញពីគណនីនៅឯនាយសមុទ្រនៃបណ្ដាសហគ្រាសរដ្ឋរបស់ចិន។

ការសម្រុកលក់ចេញភាគហ៊ុនរបស់ប្រទេសចិន បានកើនឡើងកាន់តែខ្លាំងកាលពីសប្តាហ៍មុន ដោយសន្ទស្សន៍ផ្សារហ៊ុនដ៏សំខាន់មួយរបស់ចិន បានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន ក្នុងរយៈពេល៥ឆ្នាំមកនេះ។ រង្វាស់សន្ទស្សន៍ផ្សារហ៊ុនចិន CSI 300 បានធ្លាក់ចុះ៦,៣% នៅក្នុងខែមករា ដែលជាការខាតបង់៦ខែជាប់ៗគ្នា។

លោក លីវ យូហួយ ប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន និងក៏ជាប្រធានវេទិកាអ្នកជំនាញសេដ្ឋកិច្ចចិន ដែរនោះ បានលើកឡើងថា មូលនិធិរក្សាស្ថិរភាពផ្សារហ៊ុនខាងលើអាចដើរតួជាប្រព័ន្ធមួយដែលមានតម្លាភាព និងមានសារសំខាន់សម្រាប់ជួយរក្សាស្ថិរភាពផ្សារហ៊ុនរបស់ប្រទេសចិន ដែលខុសពីការអន្តរាគមន៍ដោយបណ្ដាស្ថាប័នដែលមានទំនាក់ទំនងជាមួយរដ្ឋ៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃរំពឹងធនាគារចិនមួយជួយផ្តល់ទុន ដើម្បីអភិវឌ្ឍន៍គម្រោងស្ពានអាកាស និងផ្លូវតម្លៃ២៨ពាន់លានដុល្លាររបស់ខ្លួន

ព័ត៌មាន
នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានទម្លាយឱ្យដឹងថា ធនាគារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាស៊ី ហៅកាត់ថា AIIB របស់មហាយក្សចិន បានបង្ហាញចំណ…

ការលក់បន្ទះឈីបសកលធ្លាក់ចុះជាង៨%នៅឆ្នាំ២០២៣ ខណៈរំពឹងនឹងកើនឡើងជាង១៣%នៅឆ្នាំនេះ

ព័ត៌មាន
ការលក់របស់ឧស្សាហកម្មបន្ទះឈីបសកល បានធ្លាក់ចុះជាង៨% កាលពីឆ្នាំ២០២៣ មកនៅត្រឹមតែជិត៥២៧ពាន់លានដុល្លារ ពោលគឺបានធ្លាក់ចុះពីចំនួនជាង៥៧៤ពាន់ល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ