និយ័តកម្មហិរញ្ញវត្ថ

ចិនគ្រោងកាត់បន្ថយទំហំទឹកប្រាក់បង់មុនលើកម្ចីទិញរថយន្តក្នុងស្រុក ដើម្បីជំរុញការលក់


រដ្ឋបាលជាតិនិយ័តកម្មហិរញ្ញវត្ថុ (NFRA) នៃប្រទេសចិន បានទម្លាយឱ្យដឹងកាលពីថ្ងៃទី២៥ ខែមីនា ថា ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោកមួយនេះ គ្រោងដាក់ចេញនូវគោលនយោបាយកាត់បន្ថយការតម្រូវឱ្យបង់ប្រាក់មុន ឬ ដោនផេមិន តិចជាមុនលើកម្ចីទិញរថយន្តក្នុងពេលដ៏ខ្លីខាងមុខនេះ ដើម្បីជំរុញការលក់រថយន្ត។
និយ័តកម្មហិរញ្ញវត្ថ
ដោយ

នៅប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋបាលជាតិនិយ័តកម្មហិរញ្ញវត្ថុ (NFRA) នៃប្រទេសចិន បានកោះប្រជុំជាច្រើនលើកច្រើនសា ដោយមានការចូលរួមយ៉ាងផុសផុលពីបណ្ដាធនាគារពាណិជ្ជ និងក្រុមហ៊ុនដែលផ្ដល់សេវាកម្ចីទិញរថយន្តក្នុងចំណោមកិច្ចខិតខំប្រឹងប្រែងផ្សេងទៀត ដើម្បីជំរុញការលក់រថយន្ត។

រដ្ឋបាលជាតិនិយ័តកម្មហិរញ្ញវត្ថុចិន (NFRA) បានឱ្យដឹងថា គោលនយោបាយស្តីពីការតម្រូវឱ្យបង់មុន ឬ ដោនផេមិន ក្នុងចំនួនតិចលើកម្ចីទិញរថយន្តបានបង្ហាញពីភាពចាស់ទុំ ហើយគោលនយោបាយកាត់បន្ថយការតម្រូវឱ្យបង់មុនកាន់តែតិចជាងមុននេះ នឹងត្រូវបានបង្ហាញក្នុងពេលដ៏ខ្លីខាងមុខនេះ។

សូមបញ្ជាក់ថា វិធានការនាពេលបច្ចុប្បន្នរបស់រដ្ឋបាលជាតិនិយ័តកម្មហិរញ្ញវត្ថុចិន (NFRA) កំណត់ ឬតម្រូវឱ្យអតិថិជនជាអ្នកទិញបង់មុនយ៉ាងតិច១៥% សម្រាប់រថយន្តអគ្គិសនី (EV) ២០% សម្រាប់រថយន្តប្រើឥន្ធនៈ និង៣០%សម្រាប់រថយន្តមួយទឹក។ រដ្ឋបាលជាតិនិយ័តកម្មហិរញ្ញវត្ថុចិន (NFRA) បានគូសបញ្ជាក់ថា គោលនយោបាយថ្មី ដែលនឹងត្រូវបានលាតត្រដាងក្នុងពេលដ៏ខ្លីខាងមុខនេះ នឹងជួយកាត់បន្ថយការចំណាយលើការទិញរថយន្ត ព្រមទាំងជួយជំរុញការលក់រថយន្តផងដែរ៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឥណ្ឌាងាកទៅទិញប្រេងឆៅអាមេរិកកាន់តែច្រើន ក្រោយរុស្ស៊ីកំពុងរួមរឹតដោយទណ្ឌកម្មកាន់តែខ្លាំង

ព័ត៌មាន
ឥណ្ឌា ដែលជាម៉ូយប្រេងដ៏ធំមួយរបស់រុស្ស៊ីនៅពេលនេះ កំពុងតែបង្កើនការនាំចូលប្រេងពីសហរដ្ឋអាមេរិក ខណៈរុស្ស៊ីរួមរឹតដោយទណ្ឌកម្មពីលោកខាងលិចកាន់ត…

ធនាគារកណ្ដាលវៀតណាម គ្រោងប្រកាសដាក់លក់ឡៃឡុងទ្រព្យបញ្ចាំ របស់កូនបំណុល ដែលអស់លទ្ធភាពសង

ព័ត៌មាន
ធនាគារកណ្ដាលវៀតណាម (SBV) បានប្រកាសកាលពីសប្ដាហ៍មុនថា ខ្លួនកំពុងប្រមែប្រមូលមតិយោបល់របស់សាធារជនលើសេចក្ដីព្រាងសារាចរណែនាំថ្មី ស្ដីពីការគ្រប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ