ការនាំចូលប្រេង

ឥណ្ឌាងាកទៅទិញប្រេងឆៅអាមេរិកកាន់តែច្រើន ក្រោយរុស្ស៊ីកំពុងរួមរឹតដោយទណ្ឌកម្មកាន់តែខ្លាំង


ឥណ្ឌា ដែលជាម៉ូយប្រេងដ៏ធំមួយរបស់រុស្ស៊ីនៅពេលនេះ កំពុងតែបង្កើនការនាំចូលប្រេងពីសហរដ្ឋអាមេរិក ខណៈរុស្ស៊ីរួមរឹតដោយទណ្ឌកម្មពីលោកខាងលិចកាន់តែខ្លាំង។ ស្ថិតិបានបង្ហញថា ឥណ្ឌាបាននាំចូលប្រេងពីសហរដ្ឋអាមេរិករហូតដល់ជាង២៥ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ ដែលជាចំនួនខ្ពស់បំផុតនៅក្នុងរយៈពេលជាងមួយឆ្នាំមកនេះ។
ការនាំចូលប្រេង
ដោយ

ទិន្នន័យតាមដានកប៉ាល់អន្តរជាតិបានបង្ហាញថា បរិមាណប្រេងឆៅដែលគេបូមពីសហរដ្ឋអាមេរិកប្រមាណជាលើស២៥ម៉ឺនបារ៉ែលក្នុង១ថ្ងៃ នឹងមកដល់ប្រទេសឥណ្ឌានៅខែក្រោយ ។ សារព័ត៌មានធំៗបានរាយការណ៍ថា បរិមាណនាំចូលប្រេងពីសហរដ្ឋអាមេរិករបស់ឥណ្ឌានេះ ជាចំនួនខ្ពស់បំផុតក្នុងរយៈពេលជាង១ឆ្នាំមកនេះ ចំពេលដែលការអនុវត្តទណ្ឌកម្មកាន់តែតឹងរ៉ឹងលើប្រេងឆៅរបស់រុស្ស៊ី។

ឥណ្ឌា ដែលជាប្រទេសនាំចូល និងជាអ្នកប្រើប្រាស់ប្រេងធំជាងគេទីបីរបស់ពិភពលោក កំពុងសម្លឹងរកមើលការធ្វើពិពិធកម្មការផ្គត់ផ្គង់ប្រេងរបស់ខ្លួន ខណៈដែលការដាក់ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកលើទីក្រុងមូស្គូ កំពុងគំរាមកំហែងដល់ការលក់ប្រេងរបស់រុស្ស៊ីឱ្យឥណ្ឌា ដែលជាអ្នកទិញប្រេងឆៅដ៏ធំមួយពីសមុទ្ររុស្ស៊ី។

យោងតាមក្រុមហ៊ុនតាមដានកប៉ាល់ ខេផ្លើរ (Kpler) បានឱ្យដឹងថា ប្រេងឆៅប្រហែល៧,៦លានបារ៉ែល ឬ ២៥ម៉ឺន៦ពាន់បារ៉ែលក្នុងមួយថ្ងៃ ត្រូវបានធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌាតាមនាវាដឹកប្រេងឆៅធំៗចំនួន៦គ្រឿង។

កាលពីខែមុន សហរដ្ឋអាមេរិកបានរឹតបន្តឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយពាណិជ្ជកម្មប្រេងរបស់រុស្ស៊ី ដោយបន្ថែមទណ្ឌកម្មលើក្រុមហ៊ុនដឹកជញ្ជូនរបស់រដ្ឋ សូហ្វខុមហ្លត (Sovcomflot) និងក្រុមហ៊ុននាវាដឹកប្រេងឆៅចំនួន១៤ផ្សេងទៀត ដែលពាក់ព័ន្ធនឹងការដឹកជញ្ជូនប្រេងរបស់រុស្ស៊ី។

ប្រភពមួយបានបង្ហើបថា ក្រុមហ៊ុន រ៉លឡាយអិន (Reliance) របស់ឥណ្ឌា ដែលជាប្រតិបត្តិករនៃកន្លែងចម្រាញ់ប្រេងដ៏ធំបំផុតរបស់ពិភពលោក នឹងមិនទិញប្រេងរុស្ស៊ី ដែលផ្ទុកលើនាវាដឹកប្រេងដែលដំណើរការដោយក្រុមហ៊ុន សូហ្វខុមហ្លត (Sovcomflot) ទៀតឡើយ បន្ទាប់ពីការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនាពេលថ្មីៗនេះ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តុលាការអាម៉េរិកសម្រេចថា មន្ត្រីកម្ពុជាគ្មានទោសពាក់ព័ន្ធនឹងការរត់ពន្ធសត្វស្វាក្តាមនោះទេ ក្រោយចាប់ខ្លួនជាង ១ឆ្នាំ

ព័ត៌មាន
ក្រោយការចាប់ខ្លួនដោយអយុត្តិធម៌ពីសំណាក់រដ្ឋអាជ្ញា និងទីភ្នាក់ងារមច្ឆជាតិ និងសត្វព្រៃអាមេរិក អស់រយៈពេលជាង១ឆ្នាំ ៤ខែ លោក គ្រី ម៉ះផល ប្រធានន…

ចិនគ្រោងកាត់បន្ថយទំហំទឹកប្រាក់បង់មុនលើកម្ចីទិញរថយន្តក្នុងស្រុក ដើម្បីជំរុញការលក់

ព័ត៌មាន
រដ្ឋបាលជាតិនិយ័តកម្មហិរញ្ញវត្ថុ (NFRA) នៃប្រទេសចិន បានទម្លាយឱ្យដឹងកាលពីថ្ងៃទី២៥ ខែមីនា ថា ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោកមួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ