វិស័យអាកាសចរណ៍

វិបត្តិហិរញ្ញវត្ថុបានធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកដ៏ធំមួយ ដាក់ពាក្យសុំប្រកាសក្ស័យធន


ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា ជេស៊ី អ៊ែឡាញ(JC Airline) ដែលវិនិយោគដោយជនជាតិចិន បានដាក់ពាក្យសុំប្រកាសក្ស័យធន ក្រោយធ្វើប្រតិបត្តិការប្រមាណ៧ឆ្នាំ នៅកម្ពុជា។ មន្រ្តីជាន់ខ្ពស់នៃអាកាសចរណ៍ស៊ីវិល បានអះអាងថា ក្រុមហ៊ុននេះបានជូនដំណឹងពីការដាក់ពាក្យសុំក្ស័យធននេះមកកាន់អាកាសចរណ៍ស៊ីវិលរួចហើយ ហើយកត្តាដែលធ្វើឲ្យក្រុមហ៊ុននេះសុំប្រកាសក្ស័យធន គឺដោយសារដោយក្រុមហ៊ុនជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ។
វិស័យអាកាសចរណ៍
ដោយ

សម្រាប់អាកាសចរណ៍ស៊ីវិល ការសុំប្រកាសក្ស័យធនរបស់ក្រុមហ៊ុននេះមិនបានធ្វើឱ្យប៉ះពាល់ដល់វិស័យអាកាសចរណ៍កម្ពុជានោះទេ ពោលគឺក្រៅពីក្រុមហ៊ុននេះកម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ជាច្រើនទៀត ដែលកំពុងធ្វើប្រតិបត្តិការហោះហើរ។

ម្ចាស់ក្រុមហ៊ុនអាកាចរណ៍ ជេស៊ី ខេមបូឌា អ៊ែឡាញ ដែលជាជនជាតិចិន កាលពីពេលកន្លងទៅថ្មីៗបានដាក់ពាក្យសុំប្រកាសក្ស័យធន ក្រោយធ្វើប្រតិបត្តិការហោះហើរនៅកម្ពុជា បានប្រមាណ៧ឆ្នាំ។ ហើយក្រុមហ៊ុននេះ ក៏បានជូនដំណឹងពីការដាក់ពាក្យសុំក្ស័យធននេះមកកាន់អាកាសចរណ៍ស៊ីវិលរួចហើយដែរ។ នេះបើតាមការអះអាងរបស់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដែលបានបន្ថែមថា កត្តាដែលធ្វើឱ្យក្រុមហ៊ុននេះដាក់ពាក្យសុំប្រកាសក្ស័យធន គឺក្រោយក្រុមហ៊ុនជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ ដែលបង្កឡើងដោយវិបត្តិកូវីដ-១៩។ បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ ក្រុមហ៊ុននេះបានជួបបញ្ហាក្នុងការហោះហើរតាំងពីអំឡុងផ្ទុះការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ហើយក្រុមហ៊ុនបានផ្អាកប្រតិបត្តិការហោះហើរស្ទើរទាំងស្រុងចាប់ពីដើមឆ្នាំ២០២៣មកម្ល៉េះ។ សម្រាប់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា ការដាក់ពាក្យសុំប្រកាសក្ស័យធននៅអំឡុងវិបត្តិកូវីដ-១៩ មិនមែនមានតែក្រុមហ៊ុននៅកម្ពុជានោះទេ ពោលគឺក្រុមហ៊ុនអាកាសចរណ៍នៅប្រទេសផ្សេង​ៗក៏ជួបបញ្ហានេះដែរ។

យ៉ាងណាមិញមន្ត្រីជាន់ខ្ពស់រូបនេះអះអាងថា ការសុំប្រកាសក្ស័យធននេះមិនបានធ្វើឱ្យប៉ះពាល់ដល់វិស័យអាកាសចរណ៍កម្ពុជានោះទេ ពោលគឺក្រៅពីក្រុមហ៊ុននេះ កម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ជាច្រើនទៀត ដែលកំពុងធ្វើប្រតិបត្តិការហោះហើរ។ បច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៍ចំនួន៤កំពុងមានប្រតិបត្តិការហោះហើយនៅកម្ពុជារួមមានក្រុមហ៊ុន ខេមបូឌា អង្គរអ៊ែ, ខេមបូឌាអ៊ែវ៉េ, ស្កាយអង្គរអ៊ែ និងក្រុមហ៊ុនឡានម៉ី អ៊ែរឡាញ។

មន្រ្តីជាន់ខ្ពស់រូបនេះកត់សម្គាល់ឃើញថា វិស័យអាកាសចរណ៍កម្ពុជាបច្ចុប្បន្នហាក់វិលមករកស្ថានភាពល្អឡើងវិញហើយ ដោយនៅក្នុងរយៈពេល១០ខែកន្លងទៅមានអ្នកដំណើរជាង៤លាននាក់ បានធ្វើដំណើរតាមផ្លូវអាកាស កើនឡើងជាង១៤០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ តាម រយៈកំណើនចំនួនអ្នកដំណើរនេះ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា វាយតម្លៃថា វិស័យឧស្សាហកម្មតាមផ្លូវអាកាសនៅកម្ពុជា ត្រូវបានស្ដារឡើងវិញជាង៥៥%ហើយ បើធៀបនឹងឆ្នាំ២០១៩ ពេលមិនទាន់មានការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។

គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានអាកាសយានដ្ឋានអន្តរជាតិ កំពុងដំណើរការចំនួន៣ រួមមាន អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។ ជាមួយគ្នានេះ កម្ពុជាកំពុងសាងសង់អាកាសយានដ្ឋានអន្តរជាតិ ចំនួនពីរបន្ថែមទៀតរួមមាន អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ដោយបច្ចុប្បន្នសម្រេចការសាងសង់បានជាង៥៥% និងអាកាសយានដ្ឋានអន្តរជាតិតារាសាគរ ដែលបច្ចុប្បន្នបានបញ្ចប់ការសាងសង់ស្ទើរ១០០%ហើយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកឧកញ៉ា ជាម ឃុនណាត គោរពអបអរសាទរ និងគាំទ្រជូនសម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានបោះឆ្នោតជ្រើសតាំងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា

ព័ត៌មាន
អ្នកឧកញ៉ា ជាម ឃុនណាត និងលោកជំទាវ បានសម្តែងការអបអរសាទរជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស សម្តេចធិបតី ត្រូវបានអង្គសន្និប…

តើមានកត្តាអ្វីទាញទម្លាក់ការនាំចេញម្រេចកម្ពុជាឱ្យធ្លាក់ចុះជាង៣០% នៅ១១ខែឆ្នាំនេះ?

ព័ត៌មាន
វិបត្តិសកល ដែលកំពុងបន្តកើតមាននាពេលនេះ បានទាញទម្លាក់បរិមាណនាំចេញកសិផលមួយចំនួនរបស់កម្ពុជា រួមទាំងម្រេចទៅកាន់ទីផ្សារអន្តរជាតិ។ ជាក់ស្តែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ