ចិនប្រតិកម្មខ្លាំងៗក្រោយអាមេរិក

ចិនប្រតិកម្មខ្លាំងៗក្រោយអាមេរិក រកការគាំទ្រឲ្យកោះតៃវ៉ាន់ចូលជាសមាជិកពេញសិទ្ធិរបស់ អង្គការសហប្រជាជាតិ


ជម្លោះរវាងមហាអំណាចយក្យចិន និង សហរដ្ឋអាមេរិក ជុំវិញសំណុំរឿងកោះតៃវ៉ាន់ កាន់តែកើនកំដៅថែមទៀត ក្រោយមន្ត្រីការទូតជាន់ខ្ពស់របស់សហរដ្ឋអាមេរិកលោក អាន់តូនី ប្លីងខេន បានអំពាវនាវឱ្យប្រទេសសមាជិកអង្គការសហប្រជាជាតិ គាំទ្រកោះតៃវ៉ាន់ឲ្យចូលរួមក្នុងស្ថាប័នអន្តរជាតិមួយនេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន South China Morning Post។
ចិនស្នើអាមេរិកឈប់ភាន់ច្រឡំរឿងកោះតៃវ៉ាន់
ដោយ

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​របស់​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក លោក អាន់​តូន​នី ប្លី​ង​ខេន បាន​និយាយ​ថា​កោះ​តៃវ៉ាន់ បាន​សម្រេច​ជោគជ័យ ខាង​ការ​អភិវឌ្ឍ​លទ្ធិប្រជាធិបតេយ្យ ការ​គាំទ្រ​ចំពោះ​តម្លាភាព សិទ្ធិ​មនុស្ស និង នីតិរដ្ឋ ដែល​ស្រប​តាម​គុណ​តម្លៃ​របស់​អង្គការសហប្រជាជាតិ​ហើយ​។

មន្ត្រីជាន់ខ្ពស់​ក្រុង​វ៉ា​ស៊ី​ន​តោន​រូប​នេះ​បាន​បញ្ជាក់​ថា នេះ​ជា​មូលហេតុ​ដែល​យើង​លើកទឹកចិត្ត​ឱ្យ​រដ្ឋ​សមាជិក​អង្គការសហប្រជាជាតិ​ទាំងអស់ ចូលរួម​ជាមួយ​យើង​[​អា​មេ​រិ​ក​] ក្នុង​ការ​ចូលរួម​គាំទ្រ​ដ៏​រឹង​មាំ និង​ដ៏​មាន​អត្ថន័យ​របស់​កោះ​តៃវ៉ាន់ នៅ​ក្នុង​ប្រព័ន្ធ​របស់​អង្គការសហប្រជាជាតិ និង​ក្នុង​សហគមន៍​អន្តរជាតិ​។

ការ​លើក​ឡើង​បែប​នេះ​ត្រូវ​បាន​សហរដ្ឋអាមេរិក​ពន្យល់​ថា វា​សម​ស្រប​ទៅ​តាម​គោលនយោបាយ​របស់​អា​មេ​រិ​ក ដែល​គាំទ្រ​គោលការណ៍​ចិន​តែ​មួយ​។ ការ​ដែល​មិន​អោយ​កោះ​តៃវ៉ាន់​ចូលរួម​ជាមួយ​ស្ថាប័ន​អន្តរជាតិ គឺជា​រឿង​ពិបាក​សម្រាប់​ពលរដ្ឋ​ទាំង ២៤​លាន​នាក់​ដែល​រស់នៅ​ដែន​កោះ​មួយ​នេះ​។ លោក ប្លី​ន​ខេន បាន​លើក​ឧទាហរណ៍​ពី​ផល​លំបាក​ទទួល​បាន​វ៉ាក់សាំង​កូ​វី​ដ​១៩ របស់​ពលរដ្ឋ​តៃវ៉ាន់ ដោយសារ​តែ​កោះ​តៃវ៉ាន់ មិនមែន​ជា​សមាជិក​របស់ WHO ។ អា​មេ​រិ​កថា ការ​ចូលរួម​ក្នុង​ប្រព័ន្ធ​អង្គការសហប្រជាជាតិ​មិនមែន​ជា​បញ្ហា​នយោបាយ​ទេ ប៉ុន្តែ​ដោយសារ​ផលវិបាក​ជាក់ស្តែង​។

យ៉ាងណាមិញ ក្រុង​ប៉េ​កាំ​មិន​សប្បាយចិត្ត ចំពោះ​ការ​អំពាវនាវ​របស់​អា​មេ​រិ​ក រក​ការ​គាំទ្រ​ដល់​កោះ​តៃវ៉ាន់ ឲ្យ​បាន​ចេញ​មុខ​ចេញ​មាត់​ពេញលេញ ក្លាយជា​សមាជិក​អង្គការសហប្រជាជាតិ​នោះ​ទេ​។

នៅ​ថ្ងៃ​ពុធ​ទី​២៧ តុលា​នេះ ចិន​បាន​ច្រានចោល​ទាំងស្រុង នូវ​សំណើ​របស់​សហរដ្ឋអាមេរិក ដែល​អំពាវនាវ​ឱ្យ​ប្រទេស​នៅ​លើ​ពិភពលោក គាំទ្រ ការ​ចូលរួម​យ៉ាង​សកម្ម​របស់​តៃវ៉ាន់ នៅ​ក្នុង​ក្របខ័ណ្ឌ​ការងារ​អង្គការសហប្រជាជាតិ​និង​សហគមន៍​អន្តរជាតិ ហើយ​ចិន​ថែម​ទាំង​បាន​អះអាង​ថា ទ​ង្វើ​របស់​អា​មេ​រិ​ក នឹង​ឈាន​ទៅ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ទំនាក់ទំនង​ទ្វេភាគី​នៃ​មហាអំណាច​ទាំង​ពីរ​។

ជាក់ស្តែង​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក ចៅ លី​ចៀន បាន​ចេញ​មក​ប្រតិកម្ម​បដិសេធ​យ៉ាង​ដាច់អហង្ការ ថា តៃវ៉ាន់​គ្មាន​សិទ្ធិ ចេញ​មុខ​ចេញ​មាត់​ពេញលេញ​នៅ​អង្គការ​ប្រជាជាតិ​ទេ មាន​តែ​រដ្ឋ​ឯករាជ្យ​ប៉ុណ្ណោះ ដែល​អាច​ក្លាយជា​សមាជិក​អង្គការសហប្រជាជាតិ​បាន​។

យ៉ាងណាមិញ ក្រុង​ប៉េ​កាំ​មិន​សប្បាយចិត្ត ចំពោះ​ការ​អំពាវនាវ​របស់​អា​មេ​រិ​ក រក​ការ​គាំទ្រ​ដល់​កោះ​តៃវ៉ាន់ ឲ្យ​បាន​ចេញ​មុខ​ចេញ​មាត់​ពេញលេញ ក្លាយជា​សមាជិក​អង្គការសហប្រជាជាតិ​នោះ​ទេ​។

នៅ​ថ្ងៃ​ពុធ​ទី​២៧ តុលា​នេះ ចិន​បាន​ច្រានចោល​ទាំងស្រុង នូវ​សំណើ​របស់​សហរដ្ឋអាមេរិក ដែល​អំពាវនាវ​ឱ្យ​ប្រទេស​នៅ​លើ​ពិភពលោក គាំទ្រ ការ​ចូលរួម​យ៉ាង​សកម្ម​របស់​តៃវ៉ាន់ នៅ​ក្នុង​ក្របខ័ណ្ឌ​ការងារ​អង្គការសហប្រជាជាតិ​និង​សហគមន៍​អន្តរជាតិ ហើយ​ចិន​ថែម​ទាំង​បាន​អះអាង​ថា ទ​ង្វើ​របស់​អា​មេ​រិ​ក នឹង​ឈាន​ទៅ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ទំនាក់ទំនង​ទ្វេភាគី​នៃ​មហាអំណាច​ទាំង​ពីរ​។ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃរំពឹងទទួលបានភ្ញៀវទេសចរ៣០ម៉ឺននាក់ក្នុងពេល២ខែក្រោយបើកប្រទេសឡើងវិញ

ព័ត៌មាន
គម្រោងបើកដំណើរការប្រទេសឡើងវិញនៅថ្ងៃទី ១ ខែវិច្ឆិកា ដោយគ្មានការធ្វើចត្តាឡីស័ក និងការរឹតបន្តឹងសម្រាប់ប្រទេស និងដែនដីចំនួន ៤៦ ជាលើកដំបូងក្…

កំណត់ត្រាការលក់ថ្មីរបស់ក្រុមហ៊ុន SAMSUNG មានជាង៦៣ពាន់លានដុល្លារត្រឹមនៅត្រីមាសទី៣ឆ្នាំនេះ

ព័ត៌មាន
បើទោះបីជា មានការខ្វះខាតនូវផ្នែកខ្លះនៃការផ្គត់ផ្គង់ដល់ផលិតកម្មរោងចក្រនៅទូទាំងពិភពលោកក៏ដោយចុះ ប៉ុន្ដែ ក្រុមហ៊ុនយក្សលំដាប់ទី១របស់កូរ៉េខាង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ