នាយករដ្ឋមន្ត្រីចិនបានថ្លែងថា ចំពោះមុខវិបត្តិធំៗ ពុំមានប្រទេសណាមួយអាចដោះស្រាយបញ្ហាដោយដៃម្ខាងបានទេ

វេទិកាសេដ្ឋកិច្ចពិភពលោករដូវក្ដៅលើកទី១៤ នាយករដ្ឋមន្ត្រីចិនថ្លែងសារទៅកាន់ពិភពលោកអ្វីខ្លះចំពោះមុខវិបត្តិសកលធំៗ?


វេទិកាសេដ្ឋកិច្ចពិភពលោករដូវក្ដៅលើកទី១៤ ប្រព្រឹត្តទៅពីថ្ងៃអង្គារ រហូតដល់ថ្ងៃព្រហស្បតិ៍ ក្នុងសប្ដាហ៍នេះ នៅប្រទេសចិន ដោយមានអ្នកចូលរួមប្រហែល ១ ពាន់ ៥ រយនាក់ ដែលមកពីក្រុមហ៊ុនសហគ្រាស រដ្ឋាភិបាល អង្គការអន្តរជាតិ និងអ្នកស្រាវជ្រាវនានា។ នាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang) បានថ្លែងសារដោយសង្កត់ធ្ងន់ៗ ឲ្យពិភពលោកត្រូវតែសាមគ្គីភាពគ្នា និងកិច្ចសហប្រតិបត្តិការ ។ព្រឹត្តិការណ៍នោះនឹងផ្តល់ការយល់ដឹងអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ចពិភពលោក និងសក្តានុពលនានា ក្នុងសម័យក្រោយជំងឺរាតត្បាត។
នាយករដ្ឋមន្ត្រីចិនបានថ្លែងថា ចំពោះមុខវិបត្តិធំៗ ពុំមានប្រទេសណាមួយអាចដោះស្រាយបញ្ហាដោយដៃម្ខាងបានទេ

នាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang) បានលើកឡើងនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោករដូវក្ដៅលើកទី១៤ នៅឯទីក្រុងធានជិនភាគខាងជើងនៃប្រទេសចិន ថា ដោយបានឆ្លងកាត់ឧបទ្រពចង្រៃពីវិបត្តិសកល យើងទាំងអស់គ្នាគួរតែលើកតម្កើងសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការបន្ថែមទៀត។

លោកនាយករដ្ឋមន្ត្រីចិនបានកត់សម្គាល់ថា ក្នុងរយៈពេល ៣ ឆ្នាំកន្លងទៅ ប្រទេសទាំងអស់បានប្រយុទ្ធប្រឆាំងយ៉ាងខ្លាំងក្លាទល់នឹងជំងឺរាតត្បាតកូវីដ-១៩ ជាការបង្ហាញឱ្យឃើញនូវកម្លាំងដ៏ខ្លាំងក្លារបស់មនុស្សជាតិដែលចូលមករួបរួមគ្នា និងជួយមើលគ្នាទៅវិញទៅមកក្នុងគ្រាលំបាក។

នាយករដ្ឋមន្ត្រីចិន បានគូសបញ្ជាក់ថា នៅពេលប្រឈមមុខនឹងវិបត្តិធំៗ ពុំមានប្រទេសណាមួយអាចនៅស្ងៀម ឬដោះស្រាយបញ្ហាដោយដៃម្ខាងបានទេ ហើយលោក លី កាង បានបន្ថែមថា មនុស្សជាតិក៏ត្រូវប្រឈមមុខនឹងបញ្ហាប្រឈមសកលនានា ដូចជាការប្រែប្រួលអាកាសធាតុ ហានិភ័យបំណុល កំណើនយឺតនៃសេដ្ឋកិច្ច ព្រមទាំងគម្លាតរវាងប្រទេសជឿនលឿននិងប្រទេសក្រីក្រ។

នាយករដ្ឋមន្ត្រីចិនបានបញ្ជាក់យ៉ាងដូច្នេះថា "ក្នុងនាមជាសហគមន៍ដែលមានអនាគតរួមគ្នា យើងត្រូវលើកកម្ពស់ផលប្រយោជន៍ពីកិច្ចសហប្រតិបត្តិការ, ទទួលយកទស្សនៈស្ដីពីកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ហើយធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមជាសកលទាំងនេះ ព្រមទាំងលើកកម្ពស់វឌ្ឍនភាពរបស់មនុស្សជាតិ"។

សូមបញ្ជាក់ថា កិច្ចប្រជុំប្រចាំឆ្នាំលើកទី ១៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោករដូវក្ដៅ ត្រូវបានរៀបចំឡើងក្រោមមូលបទ "សហគ្រិនភាពជាកម្លាំងជំរុញនៃសេដ្ឋកិច្ចសកល"។ ព្រឹត្តិការណ៍នេះគ្របដណ្តប់លើប្រធានបទសំខាន់ៗចំនួន ៦ ពោលគឺការរៀបចំប្រព័ន្ធកំណើនសេដ្ឋកិច្ចឡើងវិញ, ប្រទេសចិនក្នុងបរិការណ៍សកល, ការផ្លាស់ប្តូរថាមពលនិងវត្ថុធាតុដើម, អ្នកប្រើប្រាស់ក្រោយពេលមានជំងឺរាតត្បាត, ការការពារធម្មជាតិនិងអាកាសធាតុ, និងការដាក់ឱ្យប្រើប្រាស់នវានុវត្តន៍។

ក្នុងឱកាសនោះ អ្នកចូលរួមក៏បានគិតទុកជាមុនថានឹងមានការពិភាក្សាអំពីគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវរបស់ប្រទេសចិនដែរ។ សូមរម្លឹកថា ក្នុងឆ្នាំ ២០១៣ ប្រទេសចិនបានដាក់ចេញនូវគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (BRI) ដើម្បីជំរុញកម្លាំងអូសទាញថ្មីនៃការអភិវឌ្ឍក្នុងពិភពលោក។ មានប្រទេសជាង ១៥០ និងអង្គការអន្តរជាតិជាង ៣០ បានចុះហត្ថលេខាលើឯកសារនានាក្នុងក្របខ័ណ្ឌគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួដែលបានកត់សម្គាល់ថា វាបាននាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចសម្រាប់ប្រទេសដែលចូលរួមក្នុងគំនិតផ្ដើមនេះ។ ក្រៅពីនេះ អ្នកចូលរួមទាំងឡាយក៏នឹងពិភាក្សាគ្នាអំពីការព្យាករសេដ្ឋកិច្ចពិភពលោក បច្ចេកវិទ្យាបញ្ញាសប្បនិម្មិត និងទីផ្សាកាបូនសកលលោកដែរ

ប្រែសម្រួលដោយ៖ ឯម មាឃ




អត្ថបទបន្ទាប់


ក្លឹបហាត់ប្រាណធំជាងគេមួយនៅតាមបណ្ដោយផ្លូវជាតិលេខ 6A នៃគម្រោងបុរី The Flora បើកដំណើរសាកល្បងជាមួយការផ្ដល់ជូនតម្លៃពិសេស

ព័ត៌មាន
ក្លឹបហាត់ប្រាណ The Flora Clubhouse ដែលមានអាងហែលទឹកធំទូលាយ និងសួនច្បារដ៏ស្រស់ស្អាតទំហំសរុបជាង ១ហិកតា នៅក្នុងគម្រោង The Flora នៅតាមបណ្…

ថាមពលហ្វូស៊ីលនៅតែត្រួតត្រាទីផ្សារពិភពលោក និងបន្តបំភាយឧស្ម័នពុលខ្លាំង ទោះបីជាមានកំណើនថាមពលកកើតឡើងវិញ

ព័ត៌មាន
តម្រូវការថាមពលសកលបានកើនឡើង ១% កាលពីឆ្នាំមុន ហើយកំណើនថាមពលកកើតឡើងវិញ ដែលដល់កម្រិតខ្ពស់បំផុត ពុំបានផ្លាស់ប្តូរភាពលើសលុបនៃឥន្ធនៈហ្វូស៊ី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ