អត្ថបទពាណិជ្ជកម្ម

ក្លឹបហាត់ប្រាណធំជាងគេមួយនៅតាមបណ្ដោយផ្លូវជាតិលេខ 6A នៃគម្រោងបុរី The Flora បើកដំណើរសាកល្បងជាមួយការផ្ដល់ជូនតម្លៃពិសេស


ក្លឹបហាត់ប្រាណ The Flora Clubhouse ដែលមានអាងហែលទឹកធំទូលាយ និងសួនច្បារដ៏ស្រស់ស្អាតទំហំសរុបជាង ១ហិកតា នៅក្នុងគម្រោង The Flora នៅតាមបណ្ដោយផ្លូវជាតិលេខ៦អា បានបើកដំណើរការសាកល្បងហើយកាលពីថ្ងៃទី ២៤ ខែមិថុនា ខណៈការបើកជាផ្លូវការនឹងធ្វើឡើងនៅថ្ងៃទី ០១ ខែកក្កដាខាងមុខនេះ។
ក្លឹបហាត់ប្រាណធំជាងគេមួយនៅតាមបណ្ដោយផ្លូវជាតិលេខ 6A នៃគម្រោងបុរី The Flora បើកដំណើរសាកល្បងជាមួយការផ្ដល់ជូនតម្លៃពិសេស
ដោយ

អ្នកនាង សែម ស្រីនាង ប្រធានផ្នែកលក់ នៃបុរី The Flora បានអះអាងថា ការបង្កើតឲ្យមាន​ Clubhouse ខ្នាតធំមួយនៅក្នុងគម្រោង The Flora តាម​បណ្ដោយផ្លូវជាតិលេខ៦អានេះ គឺដើម្បីផ្ដល់នូវភាពងាយស្រួល និងផាកសុកភាពដល់ប្រជាពលរដ្ឋ​រស់នៅក្នុងបុរី The Flora ហើយវា​ក៏ឆ្លើយតបទៅនឹងតម្រូវការ​របស់​ប្រជាពលរដ្ឋទូទៅ​​ដែលរស់នៅក្នុងតំបន់ជ្រោយចង្វារផងដែរ។

អ្នកនាង សែម ស្រីនាង ប្រធានផ្នែកលក់ នៃបុរី The Flora

អ្នកនាង សែម ស្រីនាង បាន​លើកឡើងពីលក្ខណៈពិសេស របស់​ The Flora Clubhouse ថា ជាកន្លែងដែលផ្ដល់នូវផាសុកសុខភាពសម្រាប់​អ្នកចូលចិត្តហាត់ប្រាណ ហែលទឹក ស្ទីមសូណា ហាត់យ៉ូហ្គា និងអាងត្រាំទឹក ព្រោះក្រៅតែពីមានការរៀបចំទីតាំងបានល្អ និងសម្ភារៈហាត់ប្រាណទំនើបៗ នៅក្នុងក្លឹបហាត់ប្រាណនេះ ក៏មានគ្រូជំនាញៗ ដែលមកបង្វឹក​ដោយផ្ទាល់ផងដែរ។

សម្រាប់​រយៈពេល​បើកសម្ពោធសាកល្បងនេះ The Flora Clubhouse ក៏មាន​ការផ្ដល់ជូនពិសេស​ជាច្រើនសម្រាប់អ្នកចុះឈ្មោះជាសមាជិកដូចជា ទិញគូប៉ុងចូលហាត់ប្រាណ ១០ដង ថែមជូន២ដង។ សម្រាប់អ្នកចុះឈ្មោះ ​ហែលទឹកកន្លះឆ្នាំ នឹងទទួលបាន​ការបង្រៀនហែលទឹកពីគ្រូជំនាញមួយចេះតែម្ដង សម្រាប់​សមាជិក១០នាក់ដំបូង។ ដោយឡែក សម្រាប់​អ្នកដែលមិនបានចុះឈ្មោះជាសមាជិក ការចូលមកក្លឹបហាត់ប្រាណ The Flora Clubhouse មួយលើកតម្លៃ ២,៥ដុល្លារ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សំបុកត្រចៀកកាំកម្ពុជាមានលទ្ធភាពកាន់តែខ្ពស់ដើម្បីឈានទៅរកការនាំចេញ ក្រោយជោគជ័យលើការដេញថ្លៃលើកទីពីរ

ព័ត៌មាន
សមាគមអ្នកផលិត និងនាំចេញផលិតផលត្រចៀកកាំកម្ពុជា បានរៀបចំពិធីដាក់ឱ្យដេញថ្លៃសំបុកត្រចៀកកាំជាលើកទី២ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ដោយស…

វេទិកាសេដ្ឋកិច្ចពិភពលោករដូវក្ដៅលើកទី១៤ នាយករដ្ឋមន្ត្រីចិនថ្លែងសារទៅកាន់ពិភពលោកអ្វីខ្លះចំពោះមុខវិបត្តិសកលធំៗ?

ព័ត៌មាន
វេទិកាសេដ្ឋកិច្ចពិភពលោករដូវក្ដៅលើកទី១៤ ប្រព្រឹត្តទៅពីថ្ងៃអង្គារ រហូតដល់ថ្ងៃព្រហស្បតិ៍ ក្នុងសប្ដាហ៍នេះ នៅប្រទេសចិន ដោយមានអ្នកចូលរួមប្រហែល ១ ព…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ