ធនាគារជាតិព្រមានចាត់វិធានការចំពោះក្រុមហ៊ុន ឬអ្នកផ្តល់កម្ចីខុសច្បាប់

ធនាគារជាតិនៃកម្ពុជា ជំរុញឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងព្រមានចាត់វិធានការចំពោះអ្នកផ្តល់កម្ចីខុសច្បាប់


ធនាគារជាតិនៃកម្ពុជាកត់សម្គាល់ឃើញថា ថ្មីៗនេះមានក្រុមហ៊ុនឯកជនមួយចំនួនបានផ្សព្វផ្សាយជាសាធារណៈយ៉ាងសកម្មតាមរយៈបណ្ដាញសង្គម ការចែកនាមប័ណ្ណ និងផ្ញើសារតាមទូរស័ព្ទជាដើម ពាក់ព័ន្ធនឹងសេវាកម្មកម្ចីដែលគ្មានច្បាប់អនុញ្ញាត។ តាមរយៈសកម្មភាពទាំងនេះ ធនាគារជាតិនៃកម្ពុជា បានស្នើឱ្យសាធារណជនទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្ន និងជៀសវាងការប្រើប្រាស់សេវាកម្មកម្ចីពីក្រុមហ៊ុន ឬអ្នកផ្ដល់កម្ចីដែលគ្មានច្បាប់អនុញ្ញាតទាំងនោះ។
ធនាគារជាតិនៃកម្ពុជា ជំរុញឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងព្រមានចាត់វិធានការចំពោះអ្នកផ្តល់កម្ចីខុសច្បាប់
ដោយ

ធនាគារជាតិនៃកម្ពុជាកត់សម្គាល់ឃើញថា ថ្មីៗនេះមានក្រុមហ៊ុនឯកជនមួយចំនួនបានផ្សព្វផ្សាយជាសាធារណៈយ៉ាងសកម្មតាមរយៈបណ្ដាញសង្គម ការចែកនាមប័ណ្ណ និងផ្ញើសារតាមទូរស័ព្ទជាដើម ពាក់ព័ន្ធនឹងសេវាកម្មកម្ចីដែលគ្មានច្បាប់អនុញ្ញាត។ តាមរយៈសកម្មភាពទាំងនេះ ធនាគារជាតិនៃកម្ពុជា បានស្នើឱ្យសាធារណជនទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្ន និងជៀសវាងការប្រើប្រាស់សេវាកម្មកម្ចីពីក្រុមហ៊ុន ឬអ្នកផ្ដល់កម្ចីដែលគ្មានច្បាប់អនុញ្ញាតទាំងនោះ។

ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជាស្នើសុំការសហការពីអាជ្ញាធរពាក់ព័ន្ធ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ទៅលើក្រុមហ៊ុន ឬអ្នកផ្តល់កម្ចីខុសច្បាប់គ្រប់រូបភាពទាំងអស់ផងដែរ។

ការក្រើនរំលឹក និងព្រមានចាត់វិធានការបែបរបស់ធនាគារជាតិនៃកម្ពុជា ធ្វើឡើងក្រោយធនាគារជាតិមើលឃើញពីផលវិបាកដែលបណ្តាលមកពីការប្រើប្រាស់កម្ចីខុសច្បាប់ ដែលអាចធ្វើឲ្យប្រជាពលរដ្ឋប្រឈមមុខនឹងបំណុលវ័ណ្ឌកដោយសារអត្រាការប្រាក់ និងកម្រៃសេវាផ្សេងៗខ្ពស់បើធៀបនឹងគ្រឹះស្ថានហិរញ្ញវត្ថុស្របច្បាប់ និងការគណនាការប្រាក់ពុំត្រឹមត្រូវតាមច្បាប់ និងបទប្បញ្ញត្តិ។ ជាមួយគ្នានោះ អតិថិជនអាចប្រឈមមុខនឹងការគំរាមកំហែង គៀបសង្កត់ គ្រោះថ្នាក់ ឬរូបភាពផ្សេងៗ ដើម្បីបង្ខំឲ្យសងប្រាក់ដើម ការប្រាក់ និងប្រាក់ពិន័យដែលមិនសមហេតុផលទៅឱ្យក្រុមហ៊ុន ឬអ្នកផ្តល់កម្ចីខុសច្បាប់ទាំងនោះ។ លើសពីនេះទ្រព្យធានារបស់អតិថិជនអាចត្រូវបានក្រុមហ៊ុន ឬអ្នកផ្ដល់កម្ចីខុសច្បាប់ រឹបអូសដោយពុំឆ្លងកាត់ការសម្រេចពីតុលាការជាដើម។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពី ផលវិបាកនៃការប្រើប្រាស់កម្ចីខុសច្បាប់របស់ធនាគារជាតិនៃកម្ពុជា៕




អត្ថបទបន្ទាប់


កម្ពុជា-អាមេរិក បន្តពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញទំហំពាណិជ្ជកម្មទ្វេភាគី

ព័ត៌មាន
សហរដ្ឋអាមេរិក គឺជាដៃគូពាណិជ្ជកម្មធំលំដាប់ទី២ របស់កម្ពុជា បន្ទាប់ពីប្រទេសចិន ថែមទាំងជាទីផ្សារគោលដៅសម្រាប់នាំចេញទំនិញសំខាន់ៗ ជាពិសេសផល…

តើអ្វីទៅជាមូលហេតុនៅពីក្រោយខ្នងនៃការពន្យារអាណត្តិរបស់ប្រមុខអង្គការណាតូ?

ព័ត៌មាន
មេដឹកនាំកំពូលដែលផុតអាណត្តិ នៃអង្គការសម្ព័ន្ធយោធាណាតូនឹងបន្តកាន់តំណែងកំពូលនេះមួយឆ្នាំទៀត «នៅក្នុងពិភពលោកមួយកាន់តែគ្រោះថ្នាក់»។ អគ្គលេខ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ