ទីផ្សារមាស

ពលរដ្ឋចិនចំណាយប្រាក់កាន់តែច្រើនលើការទិញមាសទុកលក់យកចំណេញ ខណៈទស្សនវិស័យសេដ្ឋកិច្ចធ្លាក់ចុះ


ការរំពឹងទុកដែលថា ការកាត់បន្ថយអត្រាការប្រាក់របស់សហរដ្ឋអាម៉េរិកកំពុងតែខិតជិតមកដល់នោះ គឺជាកត្តាជំរុញមួយដល់ការប្រមូលផ្តុំមាស ប៉ុន្តែការណ៍ដែលប្រជាពលរដ្ឋចិនកំពុងសម្រុកទិញមាសទុកលក់យកចំណេញនាពេលអនាគតនោះ គឺជារឿងមួយផ្សេងទៀត។ ការបង្ហាញយ៉ាងច្បាស់នូវតម្រូវការមាសចេះតែកើនឡើងបានជំរុញឱ្យតម្លៃមាសកើនឡើងកាន់តែខ្លាំង។ ជាក់ស្ដែងតម្រូវការមាសកាន់តែខ្លាំងរបស់ពលរដ្ឋចិន បានជំរុញឱ្យតម្លៃមាសនៅប្រទេសនោះកើនលើសពីហាងឆេងមាសនៅក្នុងទីក្រុងឡុងដ៍ចក្រភពអង់គ្លេស ដែលត្រូវបានគេវាស់វែងជាប្រាក់ដុល្លារក្នុងមួយអោនមាស។
ទីផ្សារមាស
ដោយ

តម្លៃមាសនៅផ្សារហ៊ុនមាសក្រុងស៊ាងហៃ (Shanghai Gold Exchange) គឺប្រហែល៤៧០យន់ស្មើនឹងប្រហែល៦៥ដុល្លារក្នុងមួយក្រាម គិតត្រឹមព្រឹកថ្ងៃអង្គារ ទី១២ ខែធ្នូ ពោលគឺវាបានកើនឡើងប្រហែល៤០ដុល្លាររួចទៅហើយ។ តម្លៃមាសនៅក្នុងប្រទេសចិន ភាគច្រើន គឺទាបជាងតម្លៃស្តង់ដារអន្តរជាតិចាប់ពីដើមឆ្នាំនេះរហូតដល់ដើមខែសីហា ប៉ុន្តែចាប់តាំងពីពេលនោះមកតម្លៃមាសបានហក់ឡើងដល់កម្រិតមួយខ្ពស់បំផុត។

បើតាមក្រុមប្រឹក្សាមាសពិភពលោកបានឱ្យដឹងថា តម្រូវការគ្រឿងអលង្ការ និងការវិនិយោគសម្រាប់មាសនៅក្នុងប្រទេសចិន មានចំនួនសរុបជិត៨០០តោន ក្នុងឆ្នាំ២០២២ ដែលវាស្មើនឹងប្រហែល២០% នៃតម្រូវការពិភពលោក ហើយវាបានធ្វើឱ្យចិនស្ថិតក្នុងកម្រិតដូចគ្នានឹងប្រទេសឥណ្ឌា ដែលបានជាប់ចំណាត់ថ្នាក់ជាអ្នកប្រើមាសដ៏កំពូលនៅទូទាំងពិភពលោក។

លោក កយជីរ៉ូ កាម៉េ (Koichiro Kamei)ជាមន្ត្រីនៅវិទ្យាស្ថានយុទ្ធសាស្រ្តទីផ្សារបាននិយាយថា តម្រូវការមាសជាក់ស្ដែងដ៏រឹងមាំនៅក្នុងប្រទេសចិនកំពុងផ្តល់ការគាំទ្រដល់តម្លៃមាសថែមទៀត។ ទស្សនវិស័យដ៏ស្រពេចស្រពឹលនៃកំណើនសេដ្ឋកិច្ចកំពុងជំរុញឱ្យពលរដ្ឋចិនចាប់អារម្មណ៍ជាថ្មីចំពោះមាស ដែលជាឃ្លាំងទ្រព្យដ៏មានតម្លៃមួយ។ ជាក់ស្ដែង ស្ត្រីវ័យ៤០ឆ្នាំម្នាក់រស់នៅក្នុងទីក្រុងស៊ាងហៃ ដែលវិនិយោគលើមូលនិធិ នៃការប្ដូរប្រាក់តាមហាងឆេងមាសបាននិយាយថា ទំនាក់ទំនងអន្តរជាតិរបស់ចិនកាន់តែយ៉ាប់យ៉ឺន គួបផ្សំនឹងការកើតឡើងនូវភ្លើងសង្រ្គាមនៅជុំវិញពិភពលោក ដូច្នេះហើយតម្លៃមាសនឹងមិនធ្លាក់ចុះនោះឡើយ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋាភិបាល៖មិនមានគោលការណ៍ឲ្យក្រុមហ៊ុន Vingroup ដំណើរការបើកតាក់ស៊ីនៅកម្ពុជានោះទេ

ព័ត៌មាន
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ គូសបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មិនបានផ្តល់គោលការណ…

បណ្តាប្រទេសដែលក្រីក្របំផុតកំពុងតែជំពាក់បំណុលគេរហូតដល់ខ្ទង់៣,៥ទ្រីលានដុល្លារ

ព័ត៌មាន
បណ្តាប្រទេសក្រីក្របំផុតនៅអាហ្វ្រិក អាម៉េរិកឡាទិន រហូតដល់អាស៊ី កំពុងតែស្ថិតនៅក្នុងស្ថានភាពនៃការជំពាក់បំណុលដ៏ក្រាស់ក្រែល ដែលមានតម្លៃសរុបដល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ