អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Danone Specialized Nutrition Cambodia ត្រូវបានទទួលស្គាល់ថា «បុព្វហេតុគោលការណ៍ល្អ» ជាមួយនឹងវិញ្ញាបនបត្រដ៏មានកិត្យានុភាព B CORP™


ក្រុមហ៊ុន ដាណន់ ស្ពេសស៊លឡាយដ៏ នូទ្រីសិន (Danone Specialized Nutrition Cambodia) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអាហារូបត្ថម្ភឈានមុខគេនៅអឺរ៉ុប ត្រូវបានទទួលស្គាល់ថា ជាក្រុមហ៊ុនដ៏គួរឱ្យគោរពថា ជាអាជីវកម្មដែលមានការប្តេជ្ញាក្លាយជា 'force for good’ ដែលជាភាសាខ្មែរមានន័យថា «បុព្វហេតុគោលការណ៍ល្អ» តាមរយៈវិញ្ញាបនប័ត្រ B Corp™ ឬពាក្យពេញ B CORPORATION នាពេលថ្មីៗនេះ។
ក្រុមហ៊ុន Danone Specialized Nutrition Cambodia ត្រូវបានទទួលស្គាល់ថា «បុព្វហេតុគោលការណ៍ល្អ» ជាមួយនឹងវិញ្ញាបនបត្រដ៏មានកិត្យានុភាព B CORP™
ដោយ

វិញ្ញាបនប័ត្រនេះ កោតសរសើរចំពោះការប្រកាន់ខ្ជាប់នូវបទដ្ឋានសង្គម និងបរិស្ថាន ជាពិសេសឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនបានយកចិត្តទុកដាក់ខ្ពស់លើទំនួលខុសត្រូវសង្គម និរន្តរភាពបរិស្ថាន តម្លាភាព និងគណនេយ្យភាព។

ក្នុងនាមជាម៉ាកយីហោ FMCG ដែលមានមូលដ្ឋាននៅប្រទេសកម្ពុជាដំបូងគេ ដែលសម្រេចបានវិញ្ញាបនប័ត្រ B Corp™ ក្រុមហ៊ុន Danone Specialized Nutrition Cambodia បានបង្កើតគំរូមួយឈានមុខគេ។ ជាមួយនឹង​ការសម្រេចបាននូវការទទួលស្គាល់ដ៏សំខាន់នេះ ក្រុមហ៊ុន មានបំណងចង់ជំរុញអាជីវកម្មក្នុងស្រុក​ផ្សេងទៀតឱ្យពួកគេប្រើប្រាស់ឥទ្ធិពលរបស់ពួកគេក្នុងការដោះស្រាយបញ្ហាប្រឈមនានាដែលទាក់ទងនឹងសង្គម និងបរិស្ថាន។

ចូលរួមជាមួយក្រុមហ៊ុនជាង ២៤០០ ក្រុមហ៊ុននៅទូទាំង ៥០ ប្រទេស ក្រុមហ៊ុន Danone Specialized Nutrition Cambodia បង្ហាញពីការយកចិត្តទុកដាក់របស់ខ្លួនក្នុងការរួមចំណែកជាវិជ្ជមាន ដែលបម្រើផលប្រយោជន៍​ដល់សង្គម បុគ្គលិក សហគមន៍មូលដ្ឋាន និងបរិស្ថាន។

លោក Maarten VAN LEEUWEN នាយកប្រចាំប្រទេសនៃក្រុមហ៊ុន Danone Specialized Nutrition Cambodia បានសម្តែងនូវមោទកភាពយ៉ាងជ្រាលជ្រៅ​ចំពោះការទទួលស្គាល់ដ៏មានកិត្យានុភាពដោយបញ្ជាក់ថា៖ «សមិទ្ធិផលនេះ បញ្ជាក់ពីសក្ខីភាពមួយ​ចំពោះការលះបង់ឥតងាករេរបស់យើង ក្នុងការអនុវត្តប្រកបដោយការទទួលខុសត្រូវដែលបម្រើឱ្យ​ផលប្រយោជន៍ប្រទេសជាតិ និងសហគមន៍កាន់តែប្រសើរឡើង។ វាជួយពង្រឹងសម្មារតីនៃការសន្យារបស់យើង​ចំពោះ អតិថិជន និងនិយោជិតរបស់យើង ដោយបញ្ជាក់ពីការយកចិត្តទុកដាក់ឥតងាករេរបស់ក្រុមហ៊ុន Danone Specialized Nutrition Cambodia ក្នុងការធ្វើអាជីវកម្មក្នុងបុព្វហេតុល្អ។ សីលធម៌របស់យើង​នៅក្រុមហ៊ុន Danone Specialized Nutrition Cambodia ត្រូវបានចាក់ឫសយ៉ាងជ្រៅក្នុងការរួមចំណែក​ជំរុញឱ្យសុខុមាលភាពសង្គម និងសហគមន៍កាន់តែល្អប្រសើរឡើង។ ការប្តេជ្ញាចិត្តនេះ នៅតែជាការងារ​ស្នូលដ៏សំខាន់ ដែលយើងផ្តល់អាទិភាពដល់សុខុមាលភាពរបស់និយោជិត អតិថិជន និងសហគមន៍ដែលយើងកំពុងធ្វើអាជីវម្មយ៉ាងទូលំទូលាយ»។

វិញ្ញាបនប័ត្រ B Corp™ បានទទួលស្គាល់ក្រុមហ៊ុន Danone Specialized Nutrition Cambodia ចំពោះអភិបាលកិច្ចល្អ និងការអនុវត្តល្អបំផុតក្នុងការចូលរួមជាមួយសហគមន៍ ការថែរក្សាបរិស្ថាន ការគាំទ្រកម្លាំងពលកម្ម និងការផ្តល់សេវាកម្មអតិថិជនរបស់ខ្លួន។

កាលពីឆ្នាំ ២០២២ ក្រុមហ៊ុន Danone Specialized Nutrition Cambodia បានឈ្នះពានរង្វាន់ «និយោជកឆ្នើម» នៅក្នុងកម្មវិធីពានរង្វាន់និយោជកឆ្នើមអាស៊ីនៅប្រទេសសិង្ហបុរី។ ពានរង្វាន់ «និយោជកឆ្នើម» ត្រូវបានរៀបចំឡើងដោយ World HRD Congress and Star of the Industry Group ជាពានរង្វាន់ ទទួលស្គាល់ដោយស្ថាប័ននានានៅអាស៊ី ដែលបានបង្ហាញម៉ាកយីហោនិយោជកដ៏ល្អឥតខ្ចោះ តាមរយៈយុទ្ធសាស្ត្រគ្រប់គ្រងទេពកោសល្យប្រកបដោយប្រសិទ្ធភាព ការអភិវឌ្ឍន៍ទេពកោសល្យ និងការច្នៃប្រឌិតទេពកោសល្យ។

កាលដើមឆ្នាំ ២០២២ ក្រុមហ៊ុន Danone Specialized Nutrition Cambodia បានបើកសម្ពោធការិយាល័យកណ្តាលថ្មីរបស់ក្រុមហ៊ុននៅអគារ TK Central ក្នុងខណ្ឌទួលគោក។

សូមបញ្ជាក់ថា ក្រុមហ៊ុន Danone Specialized Nutrition Cambodia គឺជាបុត្រសម្ព័ន្ធរបស់សម្ព័ន្ធក្រុមហ៊ុន Danone Group ដែលជាក្រុមហ៊ុនអាហារ និងភេសជ្ជៈពិភពលោកដ៏ជោគជ័យបំផុតមួយ​នាពេលបច្ចុប្បន្ននេះ ជាមួយនឹងផលិតផលដែលបានលក់នៅក្នុងទីផ្សារជាង ១២០​ប្រទេស និងមានបុគ្គលិកជាងដប់ម៉ឺននាក់( ១០.០០០០)។

សម្ព័ន្ធក្រុមហ៊ុន Danone​​ Group ដែលជាក្រុមហ៊ុនអាហារ និងភេសជ្ជៈពិភពលោកនាំមុខមួយប្តេជ្ញាចិត្តក្នុង​ការលើកកម្ពស់សុខភាពសង្គម ដែលត្រូវបានបង្កើតឡើងជាមួយនឹងអាជីវកម្មសំខាន់ៗ ចំនួនបី ៖ អាហារចំបងដែលផលិតពីទឹកដោះសត្វ និង អាហារផលិតពីរុក្ខជាតិ ព្រមទាំងទឹក និងអាហារូបត្ថម្ភឯកទេសសម្រាប់​កុមារជាច្រើនទៀត​​។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអប់រំ បណ្តុះបណ្តាលមូលធនមនុស្សគឺជាកត្តាដ៏ចម្បងដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គមសេដ្ឋកិច្ច

ព័ត៌មាន
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា នៅក្រោមដំបូលសុខសន្តិភាព ក្នុងរយៈពេលប្…

សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាជាមួយមេដឹកនាំសេដ្ឋកិច្ចពិភពលោក លើការបង្កើតប្រព័ន្ធសេដ្ឋកិច្ចពហុភាគី

ព័ត៌មាន
នៅក្នុងអំឡុងពេលចូលរួមកិច្ចប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោកក្រោមមូលបទ«ការកសាងឡើងវិញនូវទំនុកចិត្ត» នៅទីក្រុងដាវ៉ូស ប្រទេសស្វីស សម្តេចធ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ