IMF កំពុងធ្វើកម្មវិធីរូបិយប័ណ្ណឌីជីថល

IMF កំពុងធ្វើកម្មវិធីរូបិយប័ណ្ណឌីជីថលឱ្យធនាគារកណ្តាលក្នុងពិភពលោកធ្វើប្រតិបត្តិការរវាងប្រទេសនិងប្រទេស


មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កំពុងធ្វើការលើកម្មវិធីមួយសម្រាប់រូបិយប័ណ្ណឌីជីថលរបស់បណ្ដាធនាគារកណ្តាលនៅទូទាំងសកលលោក ដែលហៅកាត់ថា CDBCs ដើម្បីធ្វើប្រតិបត្តិការហិរញ្ញវត្ថុរវាងប្រទេសនានា។ ដើម្បីធ្វើកិច្ចការនេះបាន ស្ថាប័ននេះត្រូវការឱ្យធនាគារកណ្តាលយល់ព្រមលើក្របខ័ណ្ឌបទប្បញ្ញត្តិទូទៅសម្រាប់រូបិយប័ណ្ណឌីជីថល ដែលនឹងអនុញ្ញាតឱ្យមានអន្តរប្រតិបត្តិការជាសកល។ គោលបំណងនៃកិច្ចការនេះគឺដើម្បីឱ្យមានប្រតិបត្តិការហិរញ្ញវត្ថុកាន់តែមានប្រសិទ្ធភាពនិងយុត្តិធម៌ ខណៈដែលរូបិយប័ណ្ណគ្រីបតូមានហានិភ័យ។
IMF កំពុងធ្វើកម្មវិធីរូបិយប័ណ្ណឌីជីថលឱ្យធនាគារកណ្តាលក្នុងពិភពលោកធ្វើប្រតិបត្តិការរវាងប្រទេសនិងប្រទេស

នាយិកាគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva បាននិយាយកាលពីថ្ងៃចន្ទថា ស្ថាប័ននេះកំពុងធ្វើការលើកម្មវិធីមួយសម្រាប់រូបិយប័ណ្ណឌីជីថលរបស់បណ្ដាធនាគារកណ្តាលនៅទូទាំងសកលលោក ដែលហៅកាត់ថា CDBCs ដើម្បីធ្វើប្រតិបត្តិការហិរញ្ញវត្ថុរវាងប្រទេសនានា។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរើយធឺ។
លោកស្រី Georgieva បានប្រាប់សន្និសីទមួយ ដែលមានការចូលរួមដោយធនាគារកណ្តាលនៃប្រទេសនៅទ្វីបអាហ្រ្វិកនាទីក្រុងរ៉ាបា ប្រទេសម៉ារ៉ុកថា "ដើម្បីឱ្យមានប្រតិបត្តិការហិរញ្ញវត្ថុកាន់តែមានប្រសិទ្ធភាពនិងយុត្តិធម៌ យើងត្រូវការប្រព័ន្ធដែលភ្ជាប់ប្រទេសនានា៖ យើងត្រូវការអន្តរប្រតិបត្តិការ"។
លោកស្រីបាននិយាយទៀតថា៖ "ក្នុងហេតុផលនេះ នៅ IMF យើងកំពុងធ្វើការលើគំនិតបង្កើតកម្មវិធីរូបិយប័ណ្ណឌីជីថលសកលសម្រាប់ធនាគារកណ្ដាលនានាក្នុងពិភពលោក"។
យោងតាមរើយធើ, IMF ចង់ឱ្យធនាគារកណ្តាលយល់ព្រមលើក្របខ័ណ្ឌបទប្បញ្ញត្តិទូទៅសម្រាប់រូបិយប័ណ្ណឌីជីថល ដែលនឹងអនុញ្ញាតឱ្យមានអន្តរប្រតិបត្តិការជាសកល។ លោកស្រី Georgieva បានថ្លែងថា ការខកខានក្នុងការឯកភាពលើទម្រង់កម្មវិធីជាទូទៅ នឹងបង្កើតឱ្យមានចន្លោះប្រហោង ហើយចន្លោះប្រហោងនោះទំនងជានឹងត្រូវបានបំពេញដោយរូបិយប័ណ្ណគ្រីបតូ។
CBDC គឺជារូបិយប័ណ្ណឌីជីថលដែលគ្រប់គ្រងដោយធនាគារកណ្តាលនៃប្រទេសនីមួយៗ ខណៈដែលប្រតិបត្តិការរូបិយប័ណ្ណគ្រីបតូសឹងតែមិនឆ្លងកាត់ធនាគារកណ្ដាលទេ។

លោកស្រី Georgieva បានឱ្យដឹងថា ធនាគារកណ្តាលចំនួន១១៤ កំពុងស្ថិតក្នុងដំណាក់កាលសិក្សាអំពីរូបិយប័ណ្ណ CBDC ខណៈដែលធនាគារកណ្ដាលប្រហែល ១០ បានសិក្សាចប់ហើយ។
លោកស្រីបានគូសបញ្ជាក់ថា ប្រសិនបើប្រទេសនានាអភិវឌ្ឍរូបិយប័ណ្ណឌីជីថលសម្រាប់តែប្រើប្រាស់ក្នុងស្រុក គឺមានន័យថា ពួកគេកំពុងប្រើប្រាស់សមត្ថភាពរបស់ពួកគេតិចជាងអ្វីដែលពួកគេមាន។
រូបិយប័ណ្ឌឌីជីថល CBDCs ក៏អាចជួយលើកកម្ពស់បរិយប័ន្នហិរញ្ញវត្ថុ និងធ្វើឱ្យការផ្ទេរប្រាក់មានតម្លៃថោក ដោយលោកស្រី Georgieva កត់សម្គាល់ថា ការចំណាយជាមធ្យមនៃការផ្ទេរប្រាក់មានចំនួនជាង៦% ពោលស្មើនឹង៤៤ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។
លោកស្រី Georgieva បានសង្កត់ធ្ងន់ថា រូបិយប័ណ្ណឌីជីថល CBDCs គួរតែមានការគាំទ្រពីទ្រព្យសកម្ម។ លោកស្រីបានបន្ថែមថា រូបីយប័ណ្ណគ្រីបតូជាឱកាសវិនិយោគមួយនៅពេលដែលវាមានការគាំទ្រពីទ្រព្យសកម្ម ប៉ុន្តែនៅពេលដែលវាមិនមានការគាំទ្រពីទ្រព្យសកម្មទេ វាជា"ការវិនិយោគបែបឆក់ឱកាស»៕




អត្ថបទបន្ទាប់


មេដឹកនាំធុរកិច្ចចិនមកពីជុំវិញពិភពលោកប្រកាសថានឹងមកជួបជុំគ្នានៅទីក្រុងបាងកកនៅចុងសប្តាហ៍នេះ

ព័ត៌មាន
ធុរជនចិនជាង៤ពាន់នាក់ ត្រូវបានគេរំពឹងថានឹងមកចូលរួមក្នុងវេទិកាសហគ្រិនចិនពិភពលោក ដែលនឹងរៀបចំឡើងនៅទីក្រុងបាងកកប្រទេសថៃនៅចុងសប្តាហ៍នេះ …

សមាជិកសភាសហរដ្ឋអាមេរិកនឹងជំរុញឱ្យក្រុមហ៊ុនផលិតរថយន្តមួយចំនួនកាត់បន្ថយការពឹងផ្អែកទៅលើប្រទេសចិន

ព័ត៌មាន
សមាជិកសភាអាមេរិកមួយក្រុមមកពីគណបក្សទាំង២នឹងជំរុញឱ្យនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Ford Motor និងក្រុមហ៊ុន General Motors កាត់បន្ថយការពឹង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ