ការអភិវឌ្ឍទូរគមនាគមន៍

អឺរ៉ុបជំរុញការអភិវឌ្ឍទូរគមនាគមន៍នៅអាហ្វ្រិក ដើម្បីដណ្តើមឥទ្ធិពលពីប្រទេសចិនមកវិញ


ដោយមានការព្រួយបារម្មណ៍ចំពោះឥទ្ធិពល និងវត្តមានរបស់ប្រទេសចិន និងរុស្ស៊ីនៅក្នុងទ្វីបអាហ្វ្រិក អឺរ៉ុបបានសង្ឃឹមថា ខ្លួនអាចនឹងប្រជែងយកឥទ្ធិពលមកវិញខ្លះពីមហាអំណាចទាំងពីរ តាមរយៈការផ្តល់ជំនួយអភិវឌ្ឍ ជាពិសេសនៅក្នុងវិស័យទូរគមនាគមន៍។ នេះបើតាមការចេញផ្សាយមួយដោយសារព័ត៌មានជប៉ុន Nikkei។
Europe boosts telecommunications development in Africa

សហភាព​អឺរ៉ុប​បាន​សន្យា​ផ្តល់​ជំនួយ​ចំនួន ១៧០​ពាន់​លាន​អា​មេ​រិ​ក ក្នុង​កញ្ចប់​ជំនួយ​អភិវឌ្ឍ​ដល់​ទ្វីបអាហ្វ្រិក ពេល​អំឡុង​សន្និសីទ​រយៈពេល​ពីរ​ថ្ងៃ ដែល​បាន​នាំ​យក​មេដឹកនាំ​សហភាព​អឺរ៉ុប និង​សម​ភាគី​អាហ្វ្រិក​ចំនួន ៤០​ប្រទេស​មក​ជួប​ប្រជុំ​គ្នា​កាលពី​ស​ប្តា​ហ៍​មុន​។ យ៉ាងណាមិញ ការ​សន្យា​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​នេះ មិនមែន​ជា​ជំនួយ​ថ្មី​សន្លាង​នោះ​ទេ​។ ជំនួយ​ទាំង​១៧០​ពាន់​លាន​ដុល្លារ​នេះ​ស្ថិត​ក្នុង​ផ្នែក​មួយ នៃ​កញ្ចប់​ជំនួយ​ដែល​អឺរ៉ុប​ឲ្យ​ឈ្មោះ​ថា ច្រក​ទ្វារ​សកល ឬ Global Gateway ជា​ភាសា​អង់គ្លេស​។ Global Gateway មាន​កញ្ចប់​ថវិកា​ចំណាយ​សរុប​ជាង ៣០០​ពាន់​លាន​ដុល្លារ ក្នុង​នោះ​ទ្វីបអាហ្វ្រិក​នឹង​ទទួល​បាន​ពាក់កណ្តាល​នៃ​ទឹកប្រាក់​នេះ​។

ត្រូវ​បាន​ដាក់​ចេញ​កាលពី​ចុងឆ្នាំ​២០២១ Global Gateway ជា​គំនិត​ផ្តួចផ្តើម ក្នុង​ក្របខ័ណ្ឌ​វិនិយោគ និង​ជំនួយ ហេដ្ឋារចនាសម្ព័ន្ធ​ក្រៅប្រទេស​ថ្មី​របស់ អឺរ៉ុប ដើម្បី​ប្រកួតប្រជែង​ជាមួយនឹង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ​របស់​ចិន​។

យ៉ាងណា​ក៏​ដោយ ជំនួយ​ដែល​អាហ្វ្រិក​នឹង​ទទួល​បាន ឆ្ពោះទៅ​រក​គម្រោង​ជា​ច្រើន​ដូច​ជា គំនិត​ផ្តួចផ្តើម​ថាមពលបៃតង ជំនួយ​គ្រោះ​មហន្តរាយ និង​ការ​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​សុខភាព​សាធារណៈ​ជាដើម​។ ប៉ុន្តែ​វិស័យ​មួយទៀត​ដែល​សហភាព​អឺរ៉ុប​ផ្តោត​ជា​ពិសេស​នោះ​គឺ ទូរគមនាគមន៍។

លោក Thierry Breton ស្នងការ​អឺរ៉ុប​ទទួល​បន្ទុក​ទីផ្សារ​ផ្ទៃក្នុង​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ប្រព័ន្ធ​ផ្កាយ​រណប​ល្បឿន​លឿន​របស់ EU នឹង​គ្របដណ្តប់​លើ​ទ្វីបអាហ្វ្រិក​ផង​ដែរ​។ បណ្តាញ​នេះ​ជំរុញ​ការ​គ្របដណ្តប់​ទូរគមនាគមន៍​នៅ​ក្នុង​ទ្វីបអាហ្វ្រិក​ទាំងមូល ដែល​នឹង​នាំ​ទៅ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​។

គួរ​ជម្រាប​ថា ការ​ដែល​អឺរ៉ុប​ចង់​បង្កើន​ការ​គ្របដណ្តប់​ទូរគមនាគមន៍​នៅ​អាហ្វ្រិក​ដូចនេះ ក៏​ដោយសារ​តែ រដ្ឋាភិបាល​ផ្តាច់​ការ​មួយ​ចំនួន​នៅ​អាហ្វ្រិក បាន​រិ​ត​ត្បិត​ការ​ប្រើប្រាស់​អ៊ី​ន​ធឺ​នេ​ត​លើ​ពលរដ្ឋ​។ ដូចនេះ មេដឹកនាំ​សហភាព​អឺរ៉ុប​សម្លឹង​ឃើញ​វិធីសាស្ត្រ​នេះ ដើម្បី​បង្កើន​តម្លៃ​ប្រជាធិបតេយ្យ ដូច​ជា​សេរីភាព​នៃ​ការ​បញ្ចេញមតិ ឲ្យ​ស្រប​ទៅ​នឹង​ជំនួយ​សេដ្ឋកិច្ច​។

សូម​បញ្ជាក់​ថា ដើម្បី​បន្ត​មាន​កិច្ច​សហប្រតិបត្តិការ និង​ទំនាក់ទំនង​ល្អ​ឡើង​វិញ​រវាង​គ្នា​ជាមួយនឹង​អាហ្វ្រិក សហភាព​អឺរ៉ុប​កាលពី​ថ្ងៃ​ទី ១៧-១៨ ខែកុម្ភៈ បាន​បើក​ជំនួប​កំពូល​ស្វាគមន៍​មេដឹកនាំ​អាហ្វ្រិក​៤០​ប្រទេស នាទី​ក្រុង​ព្រុ​ច​សែ​ល ប្រទេស​បែ​ល​ហ្សិ​ក​។ ជំនួប​កំពូល​នេះ ធ្វើ​ឡើង​ដើម្បី​ប្រាប់​ទៅ​មេដឹកនាំ​អាហ្វ្រិក​ថា អឺរ៉ុប​នៅ​តែ​យកចិត្តទុកដាក់​នឹង​ទ្វីប​មួយ​នេះ ស្រប​ពេល​ដែល​អឺរ៉ុប​ក៏​ចង់​ធានា​ឲ្យ​បាន​ដែរ​ថា ឥទ្ធិពល​របស់​ខ្លួន​មិន​ត្រូវ​ធ្លាក់​ចុះ​ក្រោម​ឥទ្ធិពល​របស់​ចិន និង​រុ​ស្សី​នៅ​ក្នុង​តំបន់​ឡើយ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បេឡារុសថា នឹងបន្តសមយុទ្ធយោធាលើកទីពីរជាមួយរុស្សី ក្រោយវគ្គមុនត្រូវបានបិទបញ្ចប់

ព័ត៌មាន
ប្រទេសបេឡារុសនឹងម្តងធ្វើសមយុទ្ធយោធាម្តងទៀតជាមួយនឹងរុស្សី ក្រោយវគ្គមុនត្រូវបានបិទបញ្ចប់ កាលពីថ្ងៃអាទិត្យទី២០កុម្ភៈ ចុងសប្តាហ៍មុននេះ ដើម្បីឆ្ល…

តម្លៃផ្ទះថ្មីៗនៅប្រទេសចិនឡើងថ្លៃ ខណៈតម្រូវការទីក្រុងធំៗមានការកើនឡើងខ្ពស់

ព័ត៌មាន
តម្លៃផ្ទះថ្មីៗនៅប្រទេសចិនបានកើនឡើងជាលើកដំបូងចាប់គិតតាំងពីខែកញ្ញាមក នេះបើតាមទិន្នន័យផ្លូវប្រចាំខែមករា ដែលបានបង្ហាញនៅថ្ងៃចន្ទសប្ដាហ៍នេះ។ ក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ