ការនាំចូលឧស្ម័ន ប្រេង និងធ្យូងថ្មពីរុស្ស៊ី

សហភាពអឺរ៉ុបនឹងសម្រេចលុបចោលការពឹងផ្អែកការនាំចូលឧស្ម័ន ប្រេង និងធ្យូងថ្មពីរុស្ស៊ី


បន្ទាប់ពីជួបប្រជុំគ្នាជាច្រើនលើករួចមក និងមានភាពចម្រូងចម្រាស់ចំពោះកង្វល់ និងការប្រឈមមួយចំនួន នៅពេលនេះមេដឹកនាំសហភាពអឺរ៉ុបអះអាងថា ខ្លួននឹងយល់ព្រមនៅក្នុងកិច្ចប្រជុំកំពូលមួយក្នុងសប្តាហ៍នេះ ដើម្បីសម្រេចថា នឹងបញ្ចប់ការពឹងផ្អែករបស់សហភាពអឺរ៉ុបលើការនាំចូលឧស្ម័ន ប្រេង និងធ្យូងថ្មរបស់រុស្ស៊ីបន្តទៅទៀត ដែលនេះបានបង្ហាញថា វាជាចំណុចរបត់ថ្មីមួយនៅក្នុងគោលនយោបាយរបស់សហភាពអឺរ៉ុបចំពោះទីក្រុងមូស្គូ ក្នុងការឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
សហភាពអឺរ៉ុបនឹងសម្រេចលុបចោលការពឹងផ្អែកការនាំចូលឧស្ម័ន ប្រេង និងធ្យូងថ្មពីរុស្ស៊ី

មេដឹកនាំ​សហភាព​អឺរ៉ុប​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​វែ​សៃយ៍ Versailles នៅ​ថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ​សុក្រ ស​ប្ដា​ហ៍​នេះ ដើម្បី​ពិភាក្សា​អំពី​ការ​បង្កើន​សមត្ថភាព​ការពារ​រួម​គ្នា​របស់​សមាជិក​សហភាព​អឺរ៉ុប និង​ការ​ស្នើ​សុំ​របស់​អ៊ុយ​ក្រែ​ន ដើម្បី​ក្លាយជា​សមាជិក​សហភាព​អឺរ៉ុប​ផង​ដែរ​។

ទោះ​យ៉ាងណា ចំពោះ​ការ​បញ្ចប់​ការ​ពឹងផ្អែក​របស់​សហភាព​អឺរ៉ុប​លើ​ការ​នាំ​ចូល​ឧស្ម័ន​ប្រេង និង​ធ្យូងថ្ម​ពី​រុ​ស្ស៊ី វា​ទំនងជា​កិច្ចការ​លំបាក​មួយ ដោយសារ​តែ​សហភាព​អឺរ៉ុប ទិញ​ឧស្ម័ន​ពី​ប្រទេស​រុ​ស្ស៊ី ៤៥% នៃ​ឧស្ម័ន​នាំ​ចូល​របស់​ខ្លួន​សរុប ហើយ​សហភាព​អឺរ៉ុប​ក៏​បាន​នាំ​ចូល​ប្រេង​ពី​រុ​ស្ស៊ី​ស្មើនឹង​មួយ​ភាគ​បី​នៃ​ប្រេង​នាំ​ចូល​សរុប​ផង​ដែរ ខណៈ​ធ្យូងថ្ម​នាំ​ចូល​ពី​រុ​ស្ស៊ី​វិញ​មាន​ជិត​ពាក់កណ្តាល​នៃ​ការ​នាំ​ចូល​ធ្យូងថ្ម​សរុប​ឯណោះ​។ ដូច្នេះ​ហើយ បញ្ហា​នេះ ធ្វើ​ឱ្យ​ប្លុក​នេះ​ងាយ​រង​គ្រោះ ប្រសិនបើ​រុ​ស្ស៊ី​សម្រេចចិត្ត​សងសឹក​ចំពោះ​គោលនយោបាយ​របស់​សហភាព​អឺរ៉ុប ដោយ​តាម​រយៈ​ការ​ទប់ស្កាត់​ការ​នាំ​ចេញ​។

តាម​រយៈ​ការ​សម្រេចចិត្ត​នេះ វា​ជា​ចំណុច​របត់​ថ្មី​មួយ ពីព្រោះ​កាលពី​ឆ្នាំ​មុន អា​ឡឺ​ម៉​ង់​នៅ​តែ​ជំរុញ​ទៅ​មុខ​ដើម្បី​ទទួល​បាន​បំពង់​បង្ហូរ​ឧស្ម័ន Nord Stream 2 របស់​រុ​ស្ស៊ី ខណៈ​ពេល​ដែល​ប្រទេស​អ៊ី​តា​លី អូ​ទ្រី​ស ហុង​គ្រី ដែល​ក្នុង​ចំណោម​រដ្ឋ​សហភាព​អឺរ៉ុប​ពឹងផ្អែក​ខ្លាំង​បំផុត​លើ​ការ​ផ្គត់ផ្គង់​ថាមពល​របស់​រុ​ស្ស៊ី​មិន​បាន​ប្រញាប់ប្រញាល់​ស្វែងរក​ជម្រើស​ផ្សេង​ដើម្បី​ជំនួស​ឧស្ម័ន​នាំ​ចូល​ពី​រុ​ស្ស៊ី​នោះ​ទេ​។

បើ​ទោះបីជា​សហភាព​អឺរ៉ុប​ខ្លួនឯង​ផ្ទាល់​ដឹង​ហើយ​ថា ការ​បញ្ឈប់​ការ​នាំ​ចូល​ឧស្ម័ន​ពី​រុ​ស្ស៊ី​អាច​នឹង​មានការ​លំបាក​បន្តិច​ក៏​ពិតមែន តែ​មេដឹកនាំ​សហភាព​អឺរ៉ុប​បាន​និយាយ​ថា ការ​ឈ្លានពាន​របស់​រុ​ស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​បាន​ផ្លាស់​ប្តូរ​អ្វី​គ្រប់យ៉ាង​បាត់​ទៅ​ហើយ​។ ដោយ​ប្រឈម​មុខ​នឹង​អ​ស្ថិរភាព ការ​ប្រកួតប្រជែង​ជា​យុទ្ធសាស្ត្រ និង​ការ​គំរាមកំហែង​ផ្នែក​សន្តិសុខ សហភាព​អឺរ៉ុប​បាន​សម្រេចចិត្ត​ទទួលខុសត្រូវ​បន្ថែម​ទៀត​សម្រាប់​សន្តិសុខ​របស់​ខ្លួន និង​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់​បន្ថែម​ទៀត​ឆ្ពោះទៅ​រក​ការ​កសាង​អធិបតេយ្យភាព​អឺរ៉ុប កាត់​បន្ថយ​ភាព​ពឹង​អាស្រ័យ និង​រៀបចំ​គំរូ​យុទ្ធសាស្ត្រ​កំណើន និង​ការ​វិនិយោគ​ថ្មី​សម្រាប់​ឆ្នាំ ២០៣០​ផង​ដែរ​។

ទន្ទឹម​នេះ អឺរ៉ុប​ក៏​នឹង​ព​ន្លឿ​ន​ការ​អភិវឌ្ឍ​នៃ​ថាមពល​កកើត​ឡើង​វិញ និង​ការ​ផលិត​សមាសធាតុ​សំខាន់​ៗ​របស់​ពួក​គេ​ផង​ដែរ​។ លើស​ពី​នេះ បណ្តា​ប្រទេស​សហភាព​អឺរ៉ុប​នឹង​ភ្ជាប់​បណ្តាញ​ឧស្ម័ន និង​អគ្គិសនី​នៅ​អឺរ៉ុប ដើម្បី​ចែករំលែក​ធនធាន​កាន់តែ​ប្រសើរ និង​ពង្រឹង​ផែនការ​បន្ទាន់​សម្រាប់​សន្តិសុខ​នៃ​ការ​ផ្គត់ផ្គង់​។

សូម​ជម្រាប​ថា ការ​ភ័យ​ខ្លាច​នៃ​សង្គ្រាម​ថាមពល​រវាង​រុ​ស្ស៊ី និង​លោក​ខាងលិច​បាន​កើនឡើង បន្ទាប់​ពី​សហរដ្ឋអាមេរិក​បាន​រុញច្រាន​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ឱ្យ​ហាមឃាត់​ការ​នាំ​ចូល​ប្រេង​ពី​រុ​ស្ស៊ី​ដែល​ជា​ការ​ដាក់​ទណ្ឌកម្ម​ចំពោះ​ការ​លុកលុយ​របស់​ទីក្រុង​មូ​ស្គូ​មក​កាន់​អ៊ុយ​ក្រែ​ន​។ រុ​ស្ស៊ី​បាន​ព្រមាន​ថា ខ្លួន​អាច​បញ្ឈប់​លំហូរ​ឧស្ម័ន​តាម​រយៈ​បំពង់​បង្ហូរ​ប្រេង​ពី​រុ​ស្ស៊ី​ទៅ​កាន់​ប្រទេស​អា​ល្លឺ​ម៉​ង់ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​សម្រេចចិត្ត​របស់​ទីក្រុង​ប៊ែ​រ​ឡាំង​កាលពី​ខែ​មុន​នេះ​។

ក្នុង​នោះ រុ​ស្ស៊ី​ក៏​បាន​ព្រមាន​ថា តម្លៃ​ប្រេង​អាច​កើនឡើង​លើស​ពី​ទ្វេ​ដង​ដល់ ៣០០ ដុល្លារ​ក្នុង​មួយ​បារ៉ែល ប្រសិនបើ​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ហាមឃាត់​ការ​នាំ​ចូល​ប្រេង​ពី​រុ​ស្ស៊ី ដែល​ជា​ប្រភព​ចំណូល​ដ៏​សំខាន់ បន្ទាប់​ពី​ប្រទេស​នេះ​ត្រូវ​បាន​កាត់​ផ្ដាច់​ពី​ប្រព័ន្ធ​ទូទាត់​សកល SWIF៕

អត្ថបទ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រុស្ស៊ីនឹងផ្អាកប្រតិបត្តិការយោធាភ្លាម ប្រសិនអ៊ុយក្រែនព្រមធ្វើតាមការចង់បានរបស់ខ្លួន

ព័ត៌មាន
អ្នកនាំពាក្យវិមានក្រឹមឡាំងបាននិយាយថា រុស្ស៊ីត្រៀមខ្លួនរួចរាល់គ្រប់ពេលវេលាដើម្បីផ្អាកប្រតិបត្តិការយោធាភ្លាមៗ ដរាបណាប្រទេសអ៊ុយក្រែនព្រមអនុវត្ត…

មន្ទីរបញ្ចកោណអាមេរិក៖ រុស្ស៊ីកំពុងកែនទ័ពមកពីស៊ីរី ដើម្បីជួយប្រយុទ្ធនៅអ៊ុយក្រែន

ព័ត៌មាន
មន្ទីរបញ្ចកោណអាមេរិកបានអះអាង ថា រុស្ស៊ីកំពុងកែនជនជាតិ ស៊ីរី និងយុទ្ធជនបរទេសផ្សេងទៀតមកជួយប្រយុទ្ធក្នុងប្រតិបត្តិការយោធារបស់ខ្លួននៅអ៊ុយក្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ