ស្ពានភ្ជាប់ពីកោះពេជ្រទៅកោះនរាគ្រោងដាក់ឲ្យដំណើរការសាកល្បងនៅចុងខែតុលា

ស្ពានឆ្លងទន្លេបាសាក់ភ្ជាប់ពីកោះពេជ្រទៅកោះនរា គ្រោងបើកឲ្យធ្វើចរាចរណ៍សាកល្បងនៅចុងខែតុលា


ស្ពានឆ្លងកាត់ទន្លេបាសាក់ភ្ជាប់ពីមជ្ឈមណ្ឌលពិព័រណ៍ពាណិជ្ជកម្មកោះពេជ្រទៅកាន់ទីក្រុងរណបកោះនរាសម្រេចការសាងសង់បានជាង៨០% ហើយ ដោយគ្រោងភ្ជាប់កំណាត់ស្ពានចុងក្រោយនៅអំឡុងខែសីហា ខាងមុខនេះ។ បើគ្មានការប្រែប្រួលទេស្ពាន ដែលមានតម្លៃវិនិយោគប្រមាណ៣៨លានដុល្លារនេះ នឹងដាក់ឲ្យដំណើរការសាកល្បងនៅចុងខែតុលា ខាងមុខនេះ។
ស្ពានភ្ជាប់ពីកោះពេជ្រទៅកោះនរាគ្រោងដាក់ឲ្យដំណើរការសាកល្បងនៅចុងខែតុលា

បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំក្រុមហ៊ុន OCIC ដែលបានរំពឹងថា ក្រោយស្ពាននេះដាក់ឲ្យដំណើរការវានឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅលើស្ពានព្រះមុនីវង្សក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅបានមួយកម្រិតធំ។ តាមការវាយតម្លៃរបស់ថ្នាក់ដឹកនាំ OCIC ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់អភិវឌ្ឍន៍កោះនរា អាចនឹងបញ្ចប់ក្នុងរយៈពេលពីរទៅបីឆ្នាំខាងមុខនេះ។

លោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC បានគូសបញ្ជាក់ថា គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ភ្ជាប់ពីទីក្រុងរណបកោះពេជ្រទៅកាន់តំបន់អភិវឌ្ឍន៍កោះនរានឹងភ្ជាប់កង់ស្ពានទី២១ដែលជាកង់ចុងក្រោយនៅអំឡុងខែសីហា ខាងមុននេះ ខណៈបច្ចុប្បន្នស្ពាននេះសម្រេចការសាងសង់ប្រមាណ៨៥%ហើយ។ ថ្នាក់ដឹកនាំរូបនេះអះអាងថា បើគ្មានការប្រែប្រួលទេស្ពាននេះគ្រោងបើកឲ្យប្រជាពលរដ្ឋធ្វើចរាចរណ៍សាកល្បងនៅចុងខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ។ ក្រោយស្ពាន ដែលមានតម្លៃវិនិយោគប្រមាណ៣៨លានដុល្លារនេះត្រូវបានដាក់ឲ្យដំណើរការ វាមិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងកាត់បន្ថយការធ្វើដំណើរពីតំបន់ច្បារអំពៅចូលមករាជធានីភ្នំពេញប៉ុណ្ណោះទេ ថែមទាំងជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅលើស្ពានព្រះមុនីវង្សបានប្រមាណ៣០% ផងដែរ។ ស្ពាននេះមានប្រវែងប្រមាណជាង៨រយម៉ែត្រ។

ជុំវិញវឌ្ឍនភាពនៃការអភិវឌ្ឍន៍តំបន់ពាណិជ្ជកម្មកោះនរា លោក ទូច សំណាង បានគូសបញ្ជាក់ថា តំបន់ពាណិជ្ជកម្មនេះនឹងបញ្ជប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់នៅក្នុងរយៈពេលពីពីរទៅបីខាងមុខនេះ ខណៈបច្ចុប្បន្នហេដ្ឋារចនាសម្ព័ន្ធមួយចំនួនបានបញ្ចប់ការសាងសង់ហើយ។ តែយ៉ាងណាថ្នាក់ដឹកនាំរូបនេះមិនទាន់អាចវាយតម្លៃបានទេថា គម្រោងអភិវឌ្ឍន៍ទីក្រុងរណបកោះនរានេះអាចនឹងបញ្ចប់ទាំងស្រុងនៅណានោះទេ ពោលគឺការអភិវឌ្ឍន៍អគារពាណិជ្ជកម្ម និងសំណង់លំនៅឋានផ្សេងៗ វាអាស្រ័យលើស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា។

គួរបញ្ជាក់ថា ទីក្រុងរណបកោះនរាគ្រោងអភិវឌ្ឍន៍លើផ្ទៃដី១២៥ហិកតា ដោយគ្រោងចំណាយថវិកាប្រមាណ២,៥ពាន់លានដុល្លារអាមេរិក។ ទីក្រុងរណបនេះ នឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ទេសចរណ៍ ដ៏ទាក់ទាញមួយនៅរាជធានីភ្នំពេញ ដ្បិតតំបន់នេះប្រមូលផ្តុំទៅដោយអគារពាណិជ្ជកម្មធំៗខ្ពស់ៗ ដូចជាខុនដូ ផ្សារទំនើប សណ្ឋាគារ និងអគារស្នាក់នៅជាដើម។ ទីក្រុងដែលស្ថិតនៅភាគខាងកើតនៃទីក្រុងកោះពេជ្រមួយ មានសមត្ថភាពអាចអនុញ្ញាតឲ្យប្រជាពលរដ្ឋរស់នៅបានរហូតជាង៥ម៉ឺននាក់៕




អត្ថបទបន្ទាប់


ធនាគារជាតិដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ CSS ដើម្បីលើកកម្ពស់ការទូទាត់ប្រាក់តាមឌីជីថលនៅកម្ពុជា

ព័ត៌មាន
ធនាគារជាតិនៃកម្ពុជាបានអភិវឌ្ឍន៍ និងដាក់ឲ្យប្រើប្រាស់កម្មវិធីទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកជាបន្តបន្ទាប់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីជួយស…

សេ្តចថៃស្នើឱ្យសមាជិកសភាទាំងអស់តម្កល់ផលផលប្រយោជន៍ជាតិជាធំ និងបម្រើប្រជាជនចេញពីបេះដូង

ព័ត៌មាន
ព្រះមហាក្សត្រថៃព្រះចៅម៉ាហា វិជ្ជរ៉ាឡុងកន កាលពីថ្ងៃចន្ទ ទី៣ កក្កដា បានស្នើសុំឱ្យសមាជិកថៃទាំងអស់បំពេញនូវកាតព្វកិច្ចខ្លួនដោយតម្កល់និងបម្រើផលប្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ