ក្រុមហ៊ុនអចលនទ្រព្យ Evergrande

អ្នកជំនាញថា ការរំលាយក្រុមហ៊ុនអចលនទ្រព្យយក្សចិន Evergrande ដោយតុលាការហុងកុង គឺជាបទពិសោធន៍ត្រូវរៀនសូត្រ


តុលាការហុងកុង កាលពីថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះ បានចេញសាលដីកាបង្គាប់ឱ្យរំលាយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យយក្សចិន China Evergrande Group និងលក់ឡាយឡុងទ្រព្យសកម្មរបស់ក្រុមហ៊ុននេះ ដើម្បីទូទាត់បំណុល ប៉ុន្តែដំណើរការរំលាយនេះត្រូវបានអ្នកជំនាញអះអាងថា មានភាពស្មុគស្មាញ និងត្រូវការពេលវែងដោយសារតែសាលដីកានេះចេញដោយតុលាការហុងកុង ខណៈក្រុមហ៊ុនយក្សមួយនេះមានការិយាល័យកណ្ដាលនៅចិនដីគោក។
ក្រុមហ៊ុនអចលនទ្រព្យ Evergrande
ដោយ

តុលាការហុងកុង បានចេញសាលដីការបង្គាប់ឱ្យរំលាយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យយក្សចិន China Evergrande Group ដើម្បីលក់ឡាយឡុងទ្រព្យសកម្មរបស់ក្រុមហ៊ុននេះយកមកទូទាត់បំណុល ហើយការចេញសាលដីកានេះធ្វើឡើងបន្ទាប់ពីតុលាការហុងកុង បានដំណើរការសវនាការជំនុំជម្រៈចំនួន៧លើក ចាប់តាំងពីខែមិថុនា ឆ្នាំ២០២២ ក្រោមបណ្តឹងរបស់ក្រុមហ៊ុន ថប់ ស្សាញ ក្លូប៊ល (Top Shine Global) ដែលជាម្ចាស់បំណុល។

ក្រុមហ៊ុន China Evergrande Group ត្រូវបានគេដឹងថា ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលជំពាក់បំណុលច្រើនបំផុតទូទាំងពិភពលោកជាមួយនឹងបំណុលរហូតដល់ទៅជាង៣០០ពាន់លានដុល្លារ។ នៅក្នុងសាលដីកានេះ តុលាការកំពូលរបស់ហុងកុង បានសម្រេចចាត់តាំងជាផ្លូវការឱ្យក្រុមហ៊ុនប្រឹក្សាយោបល់ អាល់វ៉ារ៉េស អ៊ែន ម៉ាសាល់ (Alvarez & Marsal) ជាអ្នកចាត់ចែងដំណើរការរំលាយក្រុមហ៊ុន Evergrande។

ពាក់ព័ន្ធនឹងបញ្ហានេះ លោកស្រី ទីហ្វានី វង់ (Tiffany Wong) នាយកគ្រប់គ្រងក្រុមហ៊ុនប្រឹក្សាយោបល់ អាល់វ៉ារ៉េស អ៊ែន ម៉ាសាល់ (Alvarez & Marsal) បានប្រាប់អ្នកសារព័ត៌មានថា ក្រុមហ៊ុននឹងពិភាក្សជាមួយតំណាងក្រុមហ៊ុន China Evergrande Group អំពីបញ្ហានេះ។ លោកស្រីនិយាយថា អាទិភាពរបស់ក្រុមហ៊ុនលោកស្រី គឺចង់ឃើញការអនុវត្តសាលដីការបស់តុលាការហុងកុង ដំណើរការរលូនដោយគ្មានការរាំងស្ទះ។

ដោយឡែកលោក ស៊ាវ អ៊ឹន (Xiao En) នាយកប្រតិបត្តិក្រុមហ៊ុន Evergrande បានបញ្ជាក់ថា ការសម្រេចរបស់តុលាការហុងកុង នឹងមិនប៉ះពាល់ដល់ប្រតិបត្តិការរបស់ក្រុមហ៊ុនលោកនៅចិនដីគោក ឬនៅបរទេសនោះឡើយ ហើយបានប្តេជ្ញាថា គម្រោងសាងសង់ដែលមិនទាន់បញ្ចប់នឹងត្រូវតែបញ្ចប់ជូនអតិថិជន។

ដោយឡែកលោក បេនចាមីន បេនណេត (Benjamin Bennett) ប្រធានផ្នែកយុទ្ធសាស្រ្តវិនិយោគ និងការស្រាវជ្រាវនៅក្រុមហ៊ុនហុងកុង Legal & General Investment Management ដែលវិនិយោគនៅទីផ្សារឥណទានក្នុងប្រទេសចិន បាននិយាយថា វិនិយោគិនខ្លះនិយាយថា ពួកគេមិនប្រាកដថានឹងមានអ្វីកើតឡើងបន្ទាប់ឡើយ។

ដោយឡែក លោក ខាល ឆយ (Karl Choi) ប្រធានផ្នែកស្រាវជ្រាវអចលនទ្រព្យចិន នៅធនាគារអាម៉េរិក Bank of America និយាយថា ការដោះស្រាយបញ្ហាបំណុលរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យយក្សមួយនេះមានភាពស្មុគស្មាញខ្លាំង និងជាដំណើរការដ៏វែងឆ្ងាយ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ម៉ាកាវ ដាក់ចេញយុទ្ធនាការដ៏សម្បើមដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសតាមរយៈកោះហុងកុង

ព័ត៌មាន
ម៉ាកាវ ដែលជាមជ្ឈមណ្ឌលរីហ្សត និងកាស៊ីណូដ៏ល្បីល្បាញលើពិភពលោកកំពុងតែដាក់ចេញនូវកម្មវិធីទាក់ទាញទេសចរបរទេសដ៏សម្បើមមួយ ដើម្បីជំរុញកំណើនក្នុង…

តើមានកត្តាអ្វីខ្លះទាញទម្លាក់ការនាំចូលយានយន្តរបស់កម្ពុជាឱ្យធ្លាក់ចុះជិត៣៦% នៅឆ្នាំ២០២៣?

ព័ត៌មាន
របាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា ការនាំចូលយានយន្តរបស់កម្ពុជានៅពេញមួយឆ្នាំ២០២៣ក ន្លងទៅ បានធ្លាក់ចុះរហូតដល់ជិត៣៦% បើធៀបនឹ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ