អាជីវករ

ការលក់គ្រឿងរណ្ដាប់សែនចិននៅឆ្នាំនេះកាក់កបជាងឆ្នាំមុន ទោះតម្លៃទំនិញឡើងថ្លៃបន្តិចក្តី


ស្របពេលដែលពិធីបុណ្យចូលឆ្នាំប្រពៃណីចិន កាន់តែខិតជិតមកដល់ យើងសង្កេតឃើញថា ក្រុមអាជីវករលក់គ្រឿងរណ្ដាប់សែន និងគ្រឿងលម្អតុបតែងផ្ទះសម្បែងក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិនហាក់កំពុងមមាញឹកខ្លាំងក្នុងការលក់ដូររបស់ពួកគេ។ តើស្ថានភាពលក់ដូរគ្រឿងរណ្ដាប់សែនចិនរបស់ក្រុមអាជីវករនៅឆ្នាំនេះមានការប្រែប្រួលយ៉ាងណា?
អាជីវករ
ដោយ

លោកស្រី វុធ ពិសី អាជីវករលក់ដូរគ្រឿងរណ្ដាប់សែនចិន នៅក្នុងផ្សារអូឬស្សី បានប្រាប់ខេមបូណូមីស​ថា ការលក់ដូរគ្រឿងរណ្តាប់សែន និងគ្រឿងតុបតែងលម្អផ្ទះនៅឆ្នាំនេះហាក់មានភាពល្អប្រសើរជាងឆ្នាំមុន បើទោះបីតម្លៃទំនិញនៅឆ្នាំនេះមានការកើនឡើងបន្តិចក្តី។

អាជីវកររូបនេះអះអាងថា មានជនជាតិចិន និងអ្នកជាប់សែស្រឡាញចិន បានមកទិញគ្រឿងរណ្តាប់ និងគ្រឿងតុបតែងលម្អផ្ទះនៅតូបរបស់លោកស្រីជាហូរហែតាំងពីអំឡុងខែធ្នូ ឆ្នាំមុខមកម្ល៉េះ។ កត្តានេះធ្វើឱ្យលោកស្រីរំពឹងថា របស់របរគ្រឿងក្នុងតូបរបស់លោកស្រីនឹងអាចលក់អស់នៅឆ្នាំនេះ ខណៈបច្ចុប្បន្នលក់បានប្រមាណ៧០%ហើយ។

មិនខុសគ្នានោះទេ អ្នកស្រី ផូ សុខតុន អាជីវករលក់ដូរគ្រឿងរណ្ដាប់សែនចិន នៅក្នុងផ្សារអូឬស្សីដែរនោះ បានអះអាងថា ការលក់គ្រឿងរណ្តាប់សែន និងគ្រឿងតុបតែងលម្អផ្ទះនៅឆ្នាំនេះហាក់កាក់កបជាងឆ្នាំមុន​។ តែយ៉ាងណាអាជីរកររូបនេះអះអាងថា ឆ្នាំនេះលោកស្រីមិនសូវហ៊ានយកទំនិញមកលក់ច្រើននោះទេ។

ដោយឡែកលោក លត់ លីម៉េង អាជីវករលក់ដូរគ្រឿងរណ្ដាប់សែនចិន នៅក្នុងផ្សារអូឬស្សីមួយរូបដែរនោះ បានគូសបញ្ជាក់ថា ការលក់ដូរគ្រឿងរណ្ដាប់សែន និងគ្រឿងលម្អតុបតែងផ្ទះសម្បែងក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិន នៅកន្លែងលោកនៅឆ្នាំនេះ ហាក់មានការធ្លាក់ចុះជាងឆ្នាំមុនបន្តិច ពោលគឺធ្លាក់ចុះប្រមាណ២០% បើធៀបនឹងឆ្នាំមុន ដោយសារអ្នកទិញមួយចំនួនបានកាត់បន្ថយការទិញ ដ្បិតថាស្ថានភាពសេដ្ឋកិច្ចមិនសូវល្អប្រសើរ។អាជីវកររូបនេះកត់សម្គាល់ឃើញថា ជាទូទៅនៅមុនដល់ថ្ងៃសែនចូលឆ្នាំចិនប្រមាណ១សប្តាហ៍ នឹងមានសម្ទុះបញ្ជាទិញច្រើនពីភ្ញៀវច្រើន។

​សូមជម្រាបថា ការប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីចិននៅឆ្នាំនេះ គឺមានការត្រៀមរៀបចំធ្វើឡើងយ៉ាងផុសផុល ដោយប្រជាជនដែលមានដើមកំណើតចិន និងអ្នកជាប់សែស្រឡាយចិនជាច្រើនកំពុងមមាញឹកក្នុងការដើរទិញគ្រឿងរណ្ដាប់សែន និងគ្រឿងលម្អតុបតែងផ្ទះសម្បែងរបស់ពួកគេ ដើម្បីសែនក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដែលត្រូវធ្វើឡើងចាប់ពីថ្ងៃទី៩-១១ ខែកុម្ភៈ ឆ្នាំ២០២៤៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើក្រុមអាជីវករ និងអ្នកចិញ្ចឹមសត្វយល់ឃើញបែបណាចំពោះការផ្អាកការនាំចូលសាច់បង្កកជាប្រភេទគ្រឿងក្នុង?

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេកផ្អាកការនាំចេញសាច់បង្កកប្រភេទគ្រឿងក្នុងបណ្តោះអាសន្នរយៈពេល៦ខែ ដែលនឹងអនុវត្តចាប់ពីខែមីនា តទៅ ដើម្បីជួយកាត់បន្…

រដ្ឋាភិបាលថៃ ប្រកាសផែនការជំរុញពាណិជ្ជកម្មឆ្លងព្រំដែនជាមួយប្រទេសជិតខាងរួមទាំងកម្ពុជា

ព័ត៌មាន
រដ្ឋាភិបាលថៃ បានប្រកាសផែនការជំរុញពាណិជ្ជកម្មឆ្លងព្រំដែនភ្លាមៗជាមួយនឹងប្រទេសជិតខាងរួមទាំងកម្ពុជា ក្រោយស្ថិតិពាណិជ្ជកម្មកាលពីឆ្នាំ២០២៣ ទទួលប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ