វិស័យធនាគារ

ធនាគារកណ្តាលអឺរ៉ុបសម្រេចបញ្ចុះអត្រាការប្រាក់ ទោះបីអតិផរណានៅតែខ្ពស់លើសកម្រិតដែលចង់បាន


ធនាគារកណ្តាលអឺរ៉ុប បានសម្រេចបញ្ចុះអត្រាការប្រាក់០,១៥%កាលពីថ្ងៃព្រហស្បតិ៍ ទោះបីអត្រាអតិផរណានៅតែខ្ពស់ជាងអត្រាដែលចង់បានក៏ដោយ។ ប៉ុន្តែលោកស្រី គ្រីស្ទីន ឡាហ្គាត ( Christine Lagarde) ប្រធានធនាគារកណ្តាលនេះ បានបង្ហាញនូវសូចនាករវិជ្ជមានសម្រាប់សេដ្ឋកិច្ចនៅតំបន់អឺរ៉ុប។ ឥឡូវនេះអត្រាការប្រាក់នៅអឺរ៉ុប ត្រូវបានទម្លាក់ តែអ្នកវិភាគនៅចាំមើលថា តើអាម៉េរិកអាចទម្លាក់អត្រាការប្រាក់ឫអត់ ខណៈដែលក្រុមប្រឹក្សាគោលនយោបាយរបស់ធនាគារកណ្តាលអាម៉េរិកគ្រោងនឹងជួបប្រជុំគ្នានៅសប្តាហ៍ក្រោយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន AP។
វិស័យធនាគារ
ដោយ

ធនាគារកណ្តាលអឺរ៉ុប បានសម្រេចកាត់បន្ថយអត្រាការប្រាក់០,១៥% ទោះបីជាមានការព្រួយបារម្ភពាក់ព័ន្ធនឹងផលវិបាកសេដ្ឋកិច្ចមួយចំនួន ដែលជះឥទ្ធិពលដល់អ្នកទិញផ្ទះ អ្នកសន្សំប្រាក់នៅធនាគារ និងអ្នកវិនិយោគក៏ដោយ។ អត្រាការប្រាក់គោលនៅអឺរ៉ុប ត្រូវបានទម្លាក់ពី៤%មកនៅត្រឹម៣,៧៥% ក្រោយ​ធនាគារកណ្តាលអឺរ៉ុប បានកោះប្រជុំក្រុមប្រឹក្សាកំណត់អត្រាការប្រាក់ ដែលមានសមាជិក២៦ប្រទេសនៅទីក្រុង Frankfurt កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ។

លោកស្រី គី្រស្ទីន ឡាហ្គាត (Christine Lagarde) ប្រធានធនាគារកណ្តាលអឺរ៉ុប បាននិយាយថា អត្រាអតិផរណាបានធូស្រាលគ្រប់គ្រាន់សម្រាប់ធនាគារកណ្តាលចាប់ផ្តើមបញ្ចុះអត្រាការប្រាក់ហើយ ទោះបីកាលពីខែឧសភា អតិផរណាស្ថិតក្នុងកម្រិត២,៦% លើសអត្រាអតិផរណាដែលអឺរ៉ុប ចង់បានត្រឹមកម្រិត២% ក៏ដោយចុះ។ លោកស្រីបានសង្កត់ធ្ងន់ថា ធនាគារកណ្តាលអឺរ៉ុបនឹងបន្តតាមដានលើសូចនាករសេដ្ឋកិច្ចបន្តទៀត ដើម្បីធានាប្រក្រតីភាពនៃចរន្តសេដ្ឋកិច្ចនៅទូទាំងអឺរ៉ុប។

ពាក់ព័ន្ធនឹងការសម្រេចចិត្តនេះ លោក ខាស្តេន ប្រ៊ីស្គី (Carsten Brzeski) ប្រធានផ្នែកម៉ាក្រូសកលនៅក្រុមហ៊ុនហិរញ្ញវត្ថុ ING ដែលជាក្រុមហ៊ុនធនាគារហូឡង់ បាននិយាយថា វាមិនមែនជាការសម្រេចចិត្តថ្មីរបស់អឺរ៉ុបនោះទេ។ អត្រាអតិផរណានៅអឺរ៉ុប បានផ្ទុះកក្រើកឡើងដល់ទៅ១០,៦% នៅខែតុលា ឆ្នាំ២០២២ ប៉ុន្តែវាបានស្រុតចុះមកនៅ២,៤% នៅក្នុងខែមេសា និងឡើងបន្តិចវិញដល់២,៦% នៅខែឧសភា​ ប៉ុន្តែអត្រាអតិផរណានេះ ស្ថិតក្រោមការគ្រប់គ្រងបាន។

ក្រោយធនាគារកណ្តាលអឺរ៉ុប សម្រេចចិត្តទម្លាក់អត្រាការប្រាក់បែបនេះ អ្នកវិភាគកំពុងរង់ចាំមើលការសម្រេចចិត្តរបស់ធនាគារកណ្តាលអាម៉េរិក ដែលមកដល់ពេលនេះ គឺនៅបន្តរក្សាអត្រាការប្រាក់ក្នុងកម្រិត៥,២៥% ទៅ៥,៥%ដដែល។ ក្រុមអ្នកវិភាគបានអះអាងថា ការប្រែប្រួលអាចនឹង កើតឡើងនៅក្នុងអំឡុងពេលក្រុមប្រឹក្សាភិបាលធនាគារកណ្តាលអាម៉េរិក បើកកិច្ចប្រជុំសម្រេចនៅសប្តាហ៍ក្រោយ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ស្ថានីយថាមពលសូឡាដ៏ធំបំផុតរបស់ពិភពលោក ដែលទើបដាក់ឱ្យដំណើរការស្ថិតនៅប្រទេសណា?

ព័ត៌មាន
កាលពីពេលថ្មីៗនេះស្ថានីយថាមពលសូឡា ឬពន្លឺព្រះអាទិត្យដ៏ធំបំផុតរបស់ពិភពលោក បានផ្ទុះល្បីពាសពេញបណ្ដាញអ៊ីនធឺណិតក្នុងប្រទេសចិន ដោយសារវាមានសមត្ថ…

តើមានកត្កាអ្វីធ្វើឱ្យតម្លៃពេជ្រលើពិភពលោកធ្លាក់ចុះជាបន្តបន្ទាប់តាំងពីឆ្នាំ២០២២?

ព័ត៌មាន
ពេជ្រដែលជារតនៈវត្ថុមានតម្លៃមួយនៅលើទីផ្សារទូទាំងពិភពលោក បានស្រុតចុះតម្លៃជាបន្តបន្ទាប់នៅ២ឆ្នាំចុងក្រោយនេះ ពោលគឺបានធ្លាក់ចុះរហូតដល់៣០%ឯណោះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ