សន្តិសុខស្បៀង

ស្ថាប័នជំនាញអន្តរជាតិមួយព្យាករថា តម្លៃស្បៀងអាហារពិភពលោកអាចនឹងធ្លាក់ចុះនៅចុងឆ្នាំនេះ


តម្លៃស្បៀងអាហារពិភពលោកដែលបានកញ្ជ្រោលឡើងជាបន្តបន្ទាប់ដោយសារតែបញ្ហាសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន បាតុភូតអាកាសធាតុអែលនីណូ សង្រ្គាមអ៊ីស្រាអែល និងហាម៉ាសនៅហ្គាហ្សា បញ្ហានៅសមុទ្រក្រហម អាចនឹងធ្លាក់ចុះជាបន្តបន្ទាប់ចាប់ពីចុងឆ្នាំ២០២៤នេះតទៅ។ បើតាមការវាយតម្លៃរបស់ក្រុមអ្នកស្រាវជ្រាវនៅ Oxford Economics ពលរដ្ឋនៅជុំវិញពិភពលោកនឹងទទួលបានភាពធូរស្រាលឡើងវិញពាក់ព័ន្ធនឹងតម្រូវការស្បៀង ខណៈតម្លៃរបស់វាអាចនឹងចុះជិត៦%នៅចុងឆ្នាំនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ CNBC។
សន្តិសុខស្បៀង
ដោយ

ស្ថាប័នសិក្សា និងព្យាករសេដ្ឋកិច្ចពិភពលោក Oxford Economics ដែលមានមូលដ្ឋាននៅអង់គ្លេសបានប៉ាន់ប្រមាណដោយផ្អែកលើមូលដ្ឋាន​​​​​​​​​​​​​​​​​​ដែលខ្លូនបានប្រមូលថា តម្លៃស្បៀងអាហារពិភពលោកអាចនឹងធ្លាក់ចុះនៅចុងឆ្នាំ២០២៤នេះ។ ស្ថាប័ននេះបានព្យាករថា ប្រជាពលរដ្ឋនៅទូទាំងពិភពលោកនឹងទទួលបានភាពធូរស្រាលឡើងវិញពាក់ព័ន្ធស្បៀងអាហារ តែសម្រាប់អ្នកផលិត និងអ្នកនាំចេញដែលតាមមិនទាន់សភាពការណ៍អាចនឹងជួបបញ្ហា។

ស្ថាប័នដែលផ្តល់ប្រឹក្សាសេដ្ឋកិច្ចមួយនេះ បានសរសេរនៅក្នុងកំណត់សម្គាល់ថ្មីៗមួយថា ការព្យាករមូលដ្ឋានរបស់ខ្លួន គឺសម្រាប់តម្លៃទំនិញម្ហូបអាហារពិភពលោក ក្រោយពេលដែលតម្លៃស្បៀងបានដាក់បន្ទុក និងសម្ពាធដល់ដល់ប្រជាពលរដ្ឋជុំវិញពិភពលោក។ បើតាមស្ថាប័ននេះកត្តាជំរុញដ៏សំខាន់ ដែលនៅពីក្រោយនៃការធ្លាក់ចុះតម្លៃទំនិញ និងស្បៀងអាហារនៅចុងឆ្នាំនេះ គឺដោយសារការកើនឡើងការផ្គត់ផ្គង់ដំណាំសំខាន់ៗ ជាពិសេសស្រូវសាលី និងពោត ដែលសល់នៅក្នុងស្តុក។

ក្រោយតម្លៃស្បៀងនៅលើពិភពលោកបានហក់ឡើងខ្ពស់ បន្ទាប់ពីរុស្ស៊ីហ៊ុំព័ទ្ធការនាំចេញស្រូវសាឡី និងពោតពីអ៊ុយក្រែន កសិករនៅជុំវិញពិភពលោកបានបង្កើនផលិតកម្មទាំងស្រូវសាឡី និងពោត ដែលនាំឲ្យកសិផលទាំងនេះអាចនៅសល់ក្នុងស្តុកច្រើននៅឆ្នាំនេះ។

លោក គីរ៉ាន អាហ្វមេត (Kiran Ahmed) អ្នកសេដ្ឋកិច្ចជាន់ខ្ពស់នៅ Oxford Economics បាននិយាយថា ទោះបីគំនិតផ្តួចផ្តើមនាំចេញគ្រាប់ធញ្ញជាតិតាមសមុទ្រខ្មៅដួលរលំកាលពីខែកក្កដា ឆ្នាំមុនក៏ដោយ ក៏ការនាំចេញកសិផលរបស់អ៊ុយក្រែន បាន​និងកំពុងដំណើរការល្អ។ ជាមួយគ្នានេះ ការនាំចេញស្រូវសាលីរបស់រុស្ស៊ី ក៏កំពុងជន់ជោរនៅលើទីផ្សារអន្តរជាតិ ដែលអាចធ្វើតម្លៃមានភាពល្អប្រសើរផងដែរ។

ប្រភពដដែលបានបន្តថា នៅពេលនេះតម្លៃស្រូវសាលី និងពោតបានធ្លាក់ចុះយ៉ាងខ្លាំង ដូច្នេះ តម្លៃអង្ករដែលកំពុងកើនឡើង ទំនងជាមិនអាចបន្តកើនឡើងទៀតនោះឡើយ។ លោក អាហ្វមេត រំពឹងថា តម្លៃស្បៀងអាហារនឹងធ្លាក់ចុះបន្ថែមទៀតដល់ជិត៦% នៅឆ្នាំនេះ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃជ្រូករស់នៅកម្ពុជា បានរើបឡើងវិញ ក្រោយបិទការនាំចូលបំណែកសាច់បង្កកជាង១ខែមកនេះ

ព័ត៌មាន
គិតមកទល់ពេលនេះ មានរយៈពេលជាង១ខែហើយ ដែលអាជ្ញាធរបានអនុវត្តវិធានការផ្អាកការនាំចូលបំណែកសាច់បង្កកជាប្រភេទគ្រឿងក្នុងពីប្រទេសផ្សេងៗមកកាន់ទីផ្ស…

ឥណ្ឌា ចិន និងសមាជិក៦ទៀតរបស់ WTO រិះគន់សហភាពអឺរ៉ុប និងអង់គ្លេស ចំពោះវិធានការគាំពារនិយមលើដែកថែប

ព័ត៌មាន
ប្រទេសឥណ្ឌា មហាយក្សចិន និងរុស្ស៊ី រួមជាមួយប្រទេសជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ចំនួន៥ផ្សេងទៀតបានរិះគន់សេចក្ដីសម្រេចរបស់សហភាពអឺ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ