ពាណិជ្ជកម្មសកល

ហេតុអ្វីពាណិជ្ជកម្មសកលនឹងងើបឡើងវិញនៅឆមាសទី២ឆ្នាំនេះ ចំពេលសេដ្ឋកិច្ចមិនច្បាស់លាស់?


អង្គការពាណិជ្ជកម្មពិភពលោក (WTO) បាននិយាយថា ទំហំពាណិជ្ជកម្មទំនិញសកលនឹងងើបឡើងវិញជាបណ្តើរៗចាប់ពីឆមាសទី២ ឆ្នាំ២០២៣ នេះតទៅ ដោយសារមានការគាំទ្រពីការលក់ និងផលិតរថយន្ត និងគ្រឿងបន្លាស់អេឡិចត្រូនិក បើទោះជាមានភាពមិនច្បាស់លាស់ខ្លាំងពីទំហំពាណិជ្ជកម្មនេះយ៉ាងណាក៏ដោយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ពាណិជ្ជកម្មសកល
ដោយ

សន្ទស្សន៍បារ៉ូម៉ែត្រពាណិជ្ជកម្មទំនិញរបស់អង្គការពាណិជ្ជកម្មពិភពលោក WTO ដែលជាខ្នាតរង្វាស់ពីនិន្នាការពេលវេលាជាក់ស្តែងសម្រាប់ពាណិជ្ជកម្ម បានបង្ហាញពីតម្លៃទំនិញមូលដ្ឋានឡើងដល់ចំណុចលេខ១០០.៧ នៅក្នុងខែកញ្ញា ពោលគឺបានកើនឡើងពីតម្លៃ៩៩.១នៅក្នុងខែសីហា។

របាយការណ៍របស់អង្គការ WTO បានបង្ហាញកាលពីថ្ងៃចន្ទថា ទំហំពាណិជ្ជកម្មទំនិញនឹងត្រលប់ទៅរកនិន្នាការរយៈពេលមធ្យមរបស់ខ្លួននៅក្នុងឆមាសទី២ ឆ្នាំ២០២៣​នេះជាបណ្ដើរៗ បើទោះបីជាភាពមិនប្រាកដប្រជានៅតែមានកម្រិតខ្ពស់ដោយសារទិន្នន័យសេដ្ឋកិច្ចចម្រុះ និងការកើនឡើងនៃភាពតានតឹងភូមិសាស្ត្រនយោបាយយ៉ាងណាក៏ដោយ។

របាយការណ៍នេះបាននិយាយថា ការលក់រថយន្តអគ្គិសនីអាចនឹងកំពុងជំរុញបង្កើនពាណិជ្ជកម្មពិភពលោក បើទោះជាមានការធ្លាក់ចុះតម្រូវការវត្ថុធាតុដើមដោយសារតែការចុះខ្សោយទីផ្សារអចលនទ្រព្យ និងអត្រាការប្រាក់នៅតែកើនខ្ពស់យ៉ាងណាក៏ដោយ។

ទំហំពាណិជ្ជកម្មទំនិញពិភពលោកមានការកើនឡើង០.២%នៅត្រីមាសទី២ ឆ្នាំ២០២៣ បើធៀបនឹងឆមាសទី១ ប៉ុន្តែតួលេខនេះគឺនៅតែទាបជាង០.៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកតួលេខសម្រាប់ត្រីមាសទី៣ ត្រូវបានគេរំពឹងថា នឹងកើនឡើងជាងនេះបន្តិចដោយសារតែការបង្កើនល្បឿននៃកំណើនផលិតផលក្នុងស្រុកសរុបនៅសហរដ្ឋអាម៉េរិក និងប្រទេសចិន បើទោះបីជាសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុបនៅទ្រឹងយ៉ាងណាក៏ដោយ។

កំណើនពាណិជ្ជកម្មប្រចាំឆ្នាំទំនងជាមានភាពរឹងមាំនៅក្នុងត្រីមាសទី៤ឆ្នាំនេះ ដោយសារតែកត្តាជំរុញជាមូលដ្ឋានខាងលើនេះ ខណៈដែលតម្លៃថាមពលកើនខ្ពស់ អត្រាការប្រាក់កើនឡើង និងការរំខានទាក់ទងនឹងជំងឺកូវីដ បានចោលទម្ងន់ទៅលើកំណើនសេដ្ឋកិច្ចក្នុងប្រទេស ដែលមានសេដ្ឋកិច្ចឈានមុខគេនៅក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មេដឹកនាំ WHO ព្រមានពីគ្រោះថ្នាក់ដល់អាយុជីវិតនៃប្រជាជនហ្គាហ្សាដោយសារតែជំងឺ ជាងការទម្លាក់គ្រាប់បែក

ព័ត៌មាន
យោងតាមអ្នកនាំពាក្យអង្គការសុខភាពពិភពលោកម្នាក់បាននិយាយកាលពីថ្ងៃអង្គារទី២៨ វិច្ឆិកា ថា មនុស្សកាន់តែច្រើនអាចនឹងស្លាប់ដោយសារជំងឺ ជាងការទម្លា…

វៀតណាមកំពុងចាក់ដីបំពេញកោះជាច្រើននៅសមុទ្រចិនខាងត្បូង ដើម្បីប្រឆាំងនឹងចិន

ព័ត៌មាន
វៀតណាមត្រូវបានគេដឹងថា កំពុងបូមខ្សាច់ចាក់បំពេញកោះតូចៗជាច្រើននៅទីតាំងប្រជុំកោះស្ព្រេតលីក្នុងសមុទ្រចិនខាងត្បូង ជាអ្វីដែលអ្នកវិភាគយល់ថា ទីក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ