តម្លៃមាសអន្តរជាតិ ក៏ធ្លាក់ចុះដូចគ្នាដែរ

រយៈពេលពីរសប្តាហ៍មកនេះ តម្លៃមាសនៅវៀតណាម ធ្លាក់ដល់កម្រិតទាបបំផុត


សារព័ត៌មានវៀតណាម VN Express បានរាយការណ៍ថា តម្លៃមាសគីឡូនៅវៀតណាមធ្លាក់ចុះ០,០៧% ពោលគឺមកនៅត្រឹមជិត៦៨លានដុង ឬជាង២ពាន់៨រយដុល្លារ នៅក្នុងមួយតម្លឹង កាលពីថ្ងៃពុធកន្លងទៅ។ ការធ្លាក់ចុះតម្លៃមាសនៅវៀតណាមនេះ វាស្របពេលតម្លៃមាសនៅលើទីផ្សារអន្តរជាតិ ក៏កំពុងរងសម្ពាធនៃការធ្លាក់ចុះដូចគ្នាដែរ។
តម្លៃមាសអន្តរជាតិ ក៏ធ្លាក់ចុះដូចគ្នាដែរ
ដោយ

តម្លៃមាសនៅលើទីផ្សារក្នុងប្រទេសវៀតណាម បានដាំក្បាលចុះយ៉ាងខ្លាំងដល់កម្រិតទាបបំផុតនៅពីរ សប្តាហ៍កន្លងមកនេះ ក្រោយរងសម្ពាធពីការធ្លាក់ចុះតម្លៃមាសនៅលើទីផ្សារសកល។ បើតាមការរាយការណ៍ដោយសារព័ត៌មានវៀតណាម VN Express។

កាលពីថ្ងៃពុធ សប្តាហ៍នេះ តម្លៃមាសគីឡូនៅទីផ្សារនាទីក្រុងហូជីមិញ បានធ្លាក់ចុះប្រមាណ០,០៧% មកនៅត្រឹមជិត៦៩លានដុង ឫប្រមាណជា២ពាន់៨១៧ដុល្លារនៅក្នុងមួយតម្លឹង ខណៈដែលតម្លៃមាសដែលគេយកច្នៃជាគ្រឿងអលង្ការ គឺធ្លាក់ចុះដល់ទៅ០,២៦% មកនៅត្រឹមតែជិត៥៨លានដុង ឫ ប្រមាណជា២ពាន់៣៥៩ដុល្លារក្នុងមួយតម្លឹង។

នៅក្នុងរយៈពេលមួយខែកន្លងមកនេះ ការជូញដូរមាសនៅលើទីផ្សារអន្តរជាតិ បានធ្លាក់ចុះក្នុងស្ថានភាពតិចតួចបំផុត ខណៈដែលប្រាក់ដុល្លារអាមេរិក នៅតែមានរឹងមាំ ក្រោមសេណារីយ៉ូនៃការគ្រប់គ្រង អត្រាការប្រាក់ដ៏ខ្ពស់បំផុតរបស់អាមេរិក។ ជាក់ស្តែងតម្លៃមាសនៅលើទីផ្សារអន្តរជាតិមួយអោនមានតម្លៃត្រឹមតែ១ពាន់៩រយដុល្លារតែប៉ុណ្ណោះ ដែលជាតម្លៃទាបបំផុតចាប់តាំងពីថ្ងៃទី២៣ ខែសីហា កន្លងទៅ។ នៅទីផ្សារអាមេរិក តម្លៃមាសអាចធ្លាក់ចុះ០,១ភាគរយមកនៅត្រឹមតែ១ពាន់៩១៨ដុល្លារនៅក្នុងមួយអោន។

ស្របពេលដែលតម្លៃមាសកំពុងមានការធ្លាក់ចុះ តម្លៃប្រាក់ដុល្លារអាមេរិក បែជាមានការកើនឡើងទៅ វិញ។ តារាងជូញដូរប្រាក់ដុល្លារបានបង្ហាញថា ប្រាក់ដុល្លារកំពុងតែរក្សាជំហររឹងមាំនៅក្នុងកម្រិតខ្ពស់បំផុតនៅក្នុងរយៈពេល១០ខែចុងក្រោយនេះ។ ស្ថិរភាពនៃប្រាក់ដុល្លារនេះហើយ ដែលនាំឱ្យតម្លៃមាសនៅលើទីផ្សារអន្តរជាតិកាន់តែមានការធ្លាក់ចុះ។

សម្រាប់ទីផ្សារមាសនៅកម្ពុជាវិញត្រូវបានចែកការជួញដូជាបីប្រភេទ គឺមាសគីឡូ ប្លាទីនទឹក ៧៥ និងប្លាទីនទឹក៧០ ហើយនៅថ្ងៃទី២៨ ខែកញ្ញានេះ មាសគីឡូមួយតម្លឹងលក់ចេញថ្លៃ២, ៣០០ដុល្លា និងទិញចូលថ្លៃ២,២០០ដុល្លារ ខណៈដែលតម្លៃប្លាទីនទឹក៧៥ វិញលក់ចេញថ្លៃ១, ៧២០ដុល្លារ និងទិញចូល១,៦២០ដុល្លារ ហើយប្លាទីនទឹក៧០លក់ចេញមួយតម្លឹង១,៦០០ដុល្លារ និងទិញចូលតម្លៃ១,៥០០ដុល្លារក្នុងមួយតម្លឹង។ តម្លៃមាស និងប្លាទីននៅកម្ពុជា នៅមួយរយៈចុងក្រោយមានការធ្លាក់ចុះប្រមាណ២ដុល្លារក្នុងមួយជី៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ ជួបពិភាក្សាការងារជាមួយតំណាង UNDP លើបញ្ហាសំខាន់ៗមួយចំនួន

ព័ត៌មាន
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអនុញ្ញាតឱ្យ លោកស្រី Alissar Chaker អ្នកតំណាងប្រ…

តើមានមូលហេតុអ្វីបានជាឥណ្ឌូនេស៊ី ហាមធ្វើពាណិជ្ជកម្មអេឡិចត្រូនិក លើបណ្តាញសង្គម

ព័ត៌មាន
ប្រជាជាតិដែលមានប្រជាជនច្រើនជាគេបំផុតនៅអាស៊ាន បានចេញបម្រាមលើការធ្វើប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិក នៅលើបណ្តាញសង្គម ក្នុងគោលបំណងការពារ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ