កំណើនសេដ្ឋកិច្ចសកល

ប្រធានIMF៖កំណើនសេដ្ឋកិច្ចសកលអាចនឹងត្រូវរាំងស្ទះដោយសារ កូវីដ១៩បំប្លែងថ្មី អូមីក្រុង


ប្រធាន IMF និយាយថា កូវីដ១៩អូមីក្រុងអាចរារាំងកំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំក្រោយ។ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ទំនងជាបន្ថយការព្យាកររបស់ខ្លួនអំពី កំណើនសេដ្ឋកិច្ចពិភពលោក ដោយសារតែវត្តមាននៃមេរោគកូវីដ១៩បំប្លែងខ្លួនអូមីក្រុង។ នេះបើតាមការអះអាង ពីសំណាក់មន្ត្រីជាន់ខ្ពស់នៃអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិក្នុងសន្និសីទសារព័ត៌មានមួយនៅចុងសប្តាហ៍មុន។ ការអះអាងបែបនេះ ជាសញ្ញាមួយថ្មីទៀតនៃភាពព្រួយបារម្ភ ដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ១៩ ដែលបន្តបំប្លែងខ្លួនឥតស្រាកស្រាន្ត។
លោកស្រី គ្រីស្តាលីណា ហ្សកជីវ៉ា ប្រធានអង្គការ IMF
ដោយ

លោកស្រី គ្រី​ស្តា​លី​ណា ហ្ស​ក​ជីវ៉ា ប្រធាន​អង្គការ IMF បាន​និយាយ​ក្នុង​សន្និសីទ សារព័ត៌មាន​ថា កូ​វី​ដ​១៩​បំប្លែង​ខ្លួន​ថ្មី​អូ​មី​ក្រុង ដែល​បាន​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស​អាច​ធ្វើ​ឲ្យ​រង្គោះរង្គើ​ដល់​សេដ្ឋកិច្ច​សកល ដែល​ក្នុង​ន័យ​នេះ គេ​ទំនងជា​ត្រូវ​បន្ទាប​ការ​ព្យាករ​សេដ្ឋកិច្ច​ពិភពលោក​ដែល IMF ធ្លាប់​បាន​ព្យាករ​ចុង​ក្រោយបង្អស់​កាលពី​ខែតុលា​កន្លង​ទៅ​។

មក​ទល់​នឹង​ពេល​នេះ គេ​មិន​ទាន់​ដឹង​អ្វី​ច្រើន​ឲ្យ​ច្បាស់លាស់ ពី​អូ​មី​ក្រុង​នោះ​ទេ​។ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​និយាយ​ថា វា​ទំនងជា​បាន​ទាញ​យក​ហ្សែ​ន ពី​មេរោគ​មួយ​ផ្សេង​ទៀត ដែល​ប្រហែលជា​មេរោគ​ជំងឺ​ផ្តាសាយ​ធម្មតា ទើប​អាច​ឱ្យ​វា​គេច​ផុត ពី​ការ​ការពារ​ប្រព័ន្ធ​ភាពស៊ាំ​របស់​មនុស្ស​កាន់តែ​ងាយស្រួល​បែប​នេះ​។

ផ្នែក​ខ្លះ​នៃ​ទ្វីបអឺរ៉ុប និង​សហរដ្ឋអាមេរិក​បាន​និង​កំពុង​តែ​ប្រឈម​មុខ​នឹង​រលក​ឆ្លង​នៃ​កូ​វី​ដ​១៩ ឌែ​លតា​រួច​ទៅ​ហើយ​។ មេរោគ​បំប្លែង​ខ្លួន​ថ្មី​នេះ នឹង​បន្ថែម​សម្ពាធ ឬ​អាច​បង្ក​អ​ស្ថិរភាព​សេដ្ឋកិច្ច​បន្ថែម​ទៀត ប្រសិនបើ​វា​ប៉ះពាល់​នឹង​សកម្មភាព​សេដ្ឋកិច្ច​ខ្លះ ឬ​ឈាន​ទៅ​ដល់​ការ​បិទ​ខ្ទប់​ប្រទេស​។

គួរ​ជម្រាប​ថា នៅ​មិន​ដល់​មួយ​ខែ​ផង​នៃ​វត្តមាន​របស់​កូ​វី​ដ​១៩​បំប្លែង​ខ្លួន​អូ​មី​ក្រុង មាន​សេដ្ឋវិទូ និង​អ្នកជំនាញ​ជា​ច្រើន​បាន​ចេញ​មក​ព្រមាន​ជា​បន្តបន្ទាប់​ពី ហានិភ័យ​របស់​មេរោគ​ប្រភេទ​ថ្មី​នេះ មក​លើ​កំណើនសេដ្ឋកិច្ច​សកល​នៅ​ឆ្នាំ​ក្រោយ​។

ជាក់ស្តែង​កាលពី​ចុង​ស​ប្តា​ហ៍​មុន រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​សហរដ្ឋអាមេរិក លោកស្រី ចា​នេ​ត យេ​លេ​ន បាន​និយាយ​ថា កូ​វី​ដ​១៩​បំប្លែង​ខ្លួន​ថ្មី​អូ​មី​ក្រុង អាច​ជា​មូលហេតុ​ឈាន​ទៅ​បន្ថយល្បឿន​នៃ​កំណើនសេដ្ឋកិច្ច​សកល តាម​រយៈ​ការ​ធ្វើ​ឱ្យ​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​មាន​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ និង​ធ្វើ​ឱ្យ​តម្រូវការ​ផលិតផល​ធ្លាក់​ចុះ​ផង​ដែរ​។

សូម​បញ្ជាក់​ថា ការ​រីក​រាលដាល​នៃ​កូ​វី​ដ​១៩ អូ​មី​ក្រុង បាន​ធ្វើ​ឱ្យ​រង្គោះរង្គើ​ដល់ទី​ផ្សារ​ហិរញ្ញវត្ថុ​សកល​រួច​ទៅ​ហើយ និង​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ជុំវិញ​ពិភពលោក​លើកយក​វិធានការ រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ ជា​អន្តរជាតិ​មក​អនុវត្ត​ឡើង​វិញ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនយក្ស Vingroup វៀតណាម នឹងបោះផ្សាយលក់មូលបត្រនៅអាមេរិកក្នុងតម្លៃ ៣ពាន់លានដុល្លារ នៅឆ្នាំក្រោយ

ព័ត៌មាន
ក្រុមហ៊ុនដ៏ធំជាងគេបំផុតរបស់វៀតណាម Vingroup គ្រោងនឹងចុះបញ្ជីក្រុមហ៊ុនផលិតរថយន្ដរបស់ខ្លួននៅលើទីផ្សារភាគហ៊ុនសហរដ្ឋអាមេរិក ក្នុងតម្លៃយ៉ាងហ…

ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ Goldman Sachs ព្យាករទម្លាក់កំណើនសេដ្ឋកិច្ចអាមេរិកនៅឆ្នាំ២០២២

ព័ត៌មាន
សេដ្ឋកិច្ចសហរដ្ឋអាមេរិក នៅឆ្នាំ២០២២ ត្រូវបានស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ Goldman Sachs ទម្លាក់ការព្យាករកំណើនមកនៅត្រឹម ៣,៨% ប៉ុណ្ណោះ នៅឆ្នាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ