សាច់បង្កក

អគ្គនាយកដ្ឋានគយ និងរដ្ឋាករចេញមុខអះអាងថា «ករណីសាច់បង្កកជិត ៤០០តោន» គឺស្របច្បាប់ និងមានគុណភាព


ករណីចុះត្រួតពិនិត្យលើឃ្លាំងស្ដុកសាច់បង្កក មួយកន្លែងនៅខណ្ឌសែនសុខ នាពេលថ្មីៗនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានបញ្ជាក់នៅថ្ងៃទី ០៧ ខែធ្នូថា សាច់បង្កកចម្រុះប្រមាណ ៣៧០តោន ដែលក្រុមមន្រ្តីជំនាញបានចុះត្រួតពិនិត្យនោះ មិនមែនជាការនាំចូលដោយខុសច្បាប់ឡើយ។
សាច់បង្កក
ដោយ

ការអះអាងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករយ៉ាងដូច្នេះ បន្ទាប់ពីមានការផ្សាយព័ត៌មានព្រោងព្រាតថា ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានសហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាល រាជធានីភ្នំពេញ បានរកឃើញថា សាច់បង្កកជិត៤០០ទាំងនោះ គ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ។

ទោះយ៉ាងណា អគ្គនាយកដ្ឋានគយបានអះអាងថា តាមការចុះត្រួតពិនិត្យដោយផ្ទាល់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករ បានពិនិត្យឃើញថា សាច់បង្កកចម្រុះដែលមានប្រភពមកពីប្រទេសអ៊ីតាលី ប្រេស៊ីល អាឡឺម៉ង់ រុស្សី ឥណ្ឌា ជាដើម ហើយត្រូវបាននាំចូលដោយបំពេញកាតព្វកិច្ចពន្ធនិងអាករត្រឹមត្រូវតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន និងមានភ្ជាប់មកជាមួយនូវវិញ្ញាបនបត្របញ្ជាក់អនាម័យសាច់ពីប្រទេសនាំចេញ ថែមទាំងមានគុណភាពល្អទៀតផង។

សូមបញ្ជាក់ថា នៅក្នុងរយៈពេលជិត១១ខែ ឆ្នាំ២០២៣ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បង្ក្រាប និងរឹបអូសសាច់បង្កកចម្រុះខូចគុណភាព និងផ្ទុកសារធាតុហាមឃាត់បានជិត២ពាន់តោន កើនឡើងប្រមាណ១២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តំបន់រុនតាឯកនឹងក្លាយជាទីក្រុងថ្មីមួយមានការរីកចម្រើននាពេលអនាគត

ព័ត៌មាន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសដាក់ចេញទិសដៅបន្តអភិវឌ្ឍន៍តំបន់រុនតាឯក ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ឱ្យកាន់តែ…

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ចូលរួមជាអធិបតីភាពក្នុងកម្មវិធីបាឋកថា របស់អតីតរដ្ឋមន្ត្រីក្រសួងការបរទេសសិង្ហបុរី

ព័ត៌មាន
នៅទី០៧ ខែធ្នូ ឆ្នាំ២០២៣នេះ លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញចូលរួមធ្វើជាអធិបត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ