ផែនការនុយក្លេអ៊ែររបស់ AUKUS

ប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ីព្រួយបារម្ភចំពោះផែនការនុយក្លេអ៊ែររបស់ AUKUS


រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីបានថ្លែងនៅថ្ងៃចន្ទនេះថា ប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ីបានរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីបានថ្លែងនៅថ្ងៃចន្ទនេះថា ប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ីបានរួមរួមគ្នាយកចិត្តទុកដាក់យ៉ាងខ្លាំងជុំវិញសំណុំបញ្ហាទាក់ទងនឹងការសម្រេចចិត្តរបស់អូស្ត្រាលីក្នុងការទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរពីប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួន បើទោះបីជា ផែនការនៃប្រទេសសម្ព័ន្ធមិត្ត AUKUS ដែលមានអូស្ត្រាលី អាមេរិក និងអង់គ្លេសចូលរួមនោះ មិនមានបញ្ចូលនូវអាវុធនុយក្លេអ៊ែរក៏ដោយ។ នេះបើតាមការរាយការណ៍ដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី យកចិត្តទុកដាក់ជុំវិញសំណុំបញ្ហាទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់អូស្ត្រាលីក្នុងពីសម្ព័ន្ធមិត្ត
ដោយ

រដ្ឋមន្ត្រី​ការ​បរទេស​ម៉ា​ឡេ​ស៊ី លោក សៃ​ហ្វូ​ឌី​ន អាប់​ឌុ​ល​ឡាស (Saifuddin Abdullah) បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​គ្នា​មួយ​បន្ទាប់​ពី​ជួប​ជាមួយ​សម​ភាគី​គឺ​លោកស្រី​រ៉េ​ត​ណូ ម៉ា​ស៊ូ​ឌី (Retno Marsudi ) រដ្ឋមន្ត្រី​ការ​បរទេស​ឥណ្ឌូ​នេ​ស៊ី​ថា ភាគី​ទាំង​ទាំង​ពីរ គឺ​ម៉ា​ឡេ​ស៊ី និង​ឥណ្ឌូ​នេ​ស៊ី បាន​យល់​ស្រប​លើ​បញ្ហា​ចុង​ក្រោយ​នៅ​ក្នុង​តំបន់​ទាក់ទង​នឹង​ប្រទេស​ជិតខាង​ដែល​កំពុង​ទិញ​នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​”​។ ម៉ា​ឡេ​ស៊ី និង​ឥណ្ឌូ​នេ​ស៊ី ព្រួយបារម្ភ​ថា កិច្ចព្រមព្រៀង​នៃ​សម្ព័ន្ធ AUKUS អាច​នាំ​ឱ្យ​មានការ​ប្រណាំងប្រជែង​អាវុធ​នុយក្លេអ៊ែរ​ក្នុង​តំបន់ និង​ធ្វើ​ឱ្យ​រង្គោះរង្គើ​ដល់​តុល្យភាព​យុទ្ធសាស្ត្រ​នៅ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ផង​ដែរ​។

ទន្ទឹម​នេះ គេ​មើលឃើញ​ថា ប្រទេស​ហ្វី​លី​ពី​ន​ដែល​ជា​សម្ព័ន្ធមិត្ត​សន្ធិសញ្ញា​ការពារ​ជាតិ​របស់​សហរដ្ឋអាមេរិក​បាន​ចេញ​មុខ​គាំទ្រ AUKUS ដែល​ធ្វើ​ឲ្យ​ប្រទេស​នេះ កាន់តែ​ពិបាក​មើល​មុខ​គ្នា​ថែម​ទៀត​ជាមួយនឹង​ប្រទេស​ចិន ខណៈ​ដែល​វិបត្តិ​នៅ​សមុទ្រ​ចិន​ខាងត្បូង​កំពុង​មានការ​ឡើង​កម្ដៅ​នៅឡើយ​។

សូម​ជម្រាប​ថា កិច្ចព្រមព្រៀង​សន្តិសុខ​ត្រីភាគី AUKUS កើតឡើង​ចំ​ពេល​មាន​ភាព​តានតឹង​កាន់តែ​ខ្លាំង​ឡើង​នៅ​សមុទ្រ​ចិន​ខាងកើត និង​ខាងត្បូង​ដែល​នាំ​ឱ្យ​រំខាន​ដល់​ការ​ដឹក​ជញ្ជូន​ដែល​មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ ឬ​ស្មើនឹង​មួយ​ភាគ​បី​នៃ​ពាណិជ្ជកម្ម​ពិភពលោក​។

គួរ​កត់សម្គាល់​ដែរ​ថា ក្រៅ​តែ​ពី​ការ​ព្រួយបារម្ភ​អំពី​បញ្ហា AUKUS កន្លង​មក​ម៉ា​ឡេ​ស៊ី​បាន​ក៏​បាន​បង្ហាញ​ទស្សនៈ​ជុំវិញ​នឹង​បញ្ហា​រវាង​ចិន និង​អាស៊ាន​ផង​ដែរ​។ ជាក់ស្ដែង រដ្ឋមន្ត្រី​ឥណ្ឌូ​នេ​ស៊ី និង​ម៉ា​ឡេ​ស៊ី​បាន​សម្តែង​ការ​ខកចិត្ត​ផង​ដែរ​ចំពោះ​របប​យោធា​ភូមា​។ ទន្ទឹម​នេះ អាស៊ាន​ក៏​បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​ឯកភាព​ជា​ផ្លូវការ ដោយ​បាន​សម្រេច​មិន​អញ្ជើញ​មេដឹកនាំ​យោធា​ភូមា ឲ្យ​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន ដែល​នឹង​ធ្វើ​ឡើង​នៅ​ចុងខែ​តុលា​ខាង​មុខ​នេះ​ទេ ដោយសារ​តែ​របប​សឹក​មិន​បាន​អនុវត្ត​ត្រឹម​ត្រឹម​តាម​កិច្ចព្រមព្រៀង​លើ​ផែនការ​ដំណោះស្រាយ​ទាំង​៥​ចំណុច ដែល​បាន​ដាក់​ចេញ និង​បាន​ចុះហត្ថលេខា កាលពី​ខែមេសា​កន្លង​ទៅ​នេះ​៕

អត្ថបទ​៖ ស៊ើ​ង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋាភិបាលស្រមោលភូមា ទទូចស្នើសុំទៅអាស៊ាន អនុញ្ញាតឲ្យខ្លួនចូលប្រជុំអាស៊ានជំនួសក្រុមយោធា

ព័ត៌មាន
រដ្ឋាភិបាលស្រមោលភូមា ដែលបង្កើតឡើងដោយក្រុមអ្នកនយោបាយប្រឆាំងនឹងរបបសឹក នៅថ្ងៃច័ន្ទទី១៨តុលា បាននិយាយស្វាគមន៍ការសម្រេចរបស់អាស៊ានក្នុងការមិនអ…

ក្រុមហ៊ុនតៃវ៉ាន់Foxconn ដាក់គោលដៅ៥ឆ្នាំ រកចំណូលឲ្យបាន ៣៦ពាន់លានដុល្លារពីអាជីវកម្មរថយន្ដអគ្គិសនី

ព័ត៌មាន
ក្រុមហ៊ុន Foxconn ដែលគេស្គាល់ច្បាស់ថាជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយរបស់តៃវ៉ាន់ និ ងជាអ្នកផលិតគ្រឿងបង្គុំឧបករណ៍ទូរស័ព្ទ iPhone សម្រាប់ក្រុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ