វិនិយោគTeslaនៅឥណ្ឌូនេស៊ី

ឥណ្ឌូនេស៊ីទទួលបានសំណើរសុំវិនិយោគពីក្រុមហ៊ុនយក្សTesla របស់អាមេរិក


ប្រទេសឥណ្ឌូនេស៊ីទើបបានទទួលសំណើវិនិយោគពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំ របស់សហរដ្ឋអាមេរិក Tesla កាលពីពេលថ្មីៗនេះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
(រូបតំណាង) ឥណ្ឌូនេស៊ីទទួលបានសំណើរសុំវិនិយោគពីក្រុមហ៊ុនយក្សTesla របស់អាមេរិក
ដោយ

ឥណ្ឌូនេស៊ី គឺជាប្រទេសផលិតសារធាតុនីកែល ធំជាងគេបំផុតនៅលើពិភពលោក។ សារធាតុនីកែល ជាវត្ថុធាតុដើមសំខាន់មួយ សម្រាប់ផលិតជាអាគុយ EV ដើម្បីប្រើសម្រាប់រថយន្តដែលដើរដោយថាពលអគ្គិសនីដូចជាTesla នេះជាដើម។ 

កន្លងមករដ្ឋាភិបាលប្រទេសនេះ បានព្យាមយាមទាក់ទាញ និងជំរុញឲ្យក្រុមហ៊ុនយក្សអាមេរិក Tesla ធ្វើការវិនិយោគនៅក្នុងប្រទេស ដើម្បីជួយអភិវឌ្ឍមហិច្ឆតានៃផែនការឧស្សាហកម្មខ្នាតធំរបស់ខ្លួន។

ជាក់ស្តែងពេលនេះ ខាងក្រុមហ៊ុនអាមេរិកបានដាក់សំណើរមកឥណ្ឌូនេស៊ីរួចហើយ រង់ចាំតែការជួបពិភាក្សាគ្នាបន្ថែមទៀតប៉ុណ្ណោះ។​ មន្ត្រីជាន់ខ្ពស់នៃក្រសួងរ៉ែ និងថាមពលបានឲ្យដឹងថា ភាគីឥណ្ឌូនេស៊ី គ្រោងជួបពិភាក្សា និងស្តាប់ការពន្យល់បន្ថែមពីខាងក្រុមហ៊ុន Tesla នៅសប្តាហ៍ក្រោយតាមរយៈប្រព័ន្ធVideo Conferences។ 

គួររំឮកថា កាលពីឆ្នាំ២០២០កន្លងទៅ ឥណ្ឌូនេស៊ីបានសម្រេចផ្អាកការនាំចេញសារធាតុនីកែលរបស់ខ្លួនទៅក្រៅប្រទេស គោលបំណងដើម្បីពង្រឹងខ្សែសង្វាក់ផលិតកម្មក្នុងស្រុក នឹងគ្រោងកែច្នៃនីកែលដែលខ្លួនមានជាលោហធាតុ និងផលិតជាអាគុយ ដើម្បីបំពេញតម្រូវការរថយន្តអគ្គិសនី ដែលកំពុងមានការពេញនិយមខ្លាំងនៅជុំវិញពិភពលោក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ខេ ស៊ីមេន ផ្លាស់ប្ដូររូបរាងថ្មី និងបង្ហាញផលិតផលថ្មី នៅក្នុងពិធីជួបជុំតំណាងអ្នកចែកចាយ និងប្ដេជ្ញាបន្តលើកកម្ពស់ការរស់នៅរបស់ប្រជាជនកម្ពុជា

ព័ត៌មាន
ក្រុមហ៊ុនស៊ីម៉ងត៍ ខេ ស៊ីមេន នៅថ្ងៃនេះ បានជួបជុំជាមួយតំណាងអ្នកចែកចាយ និងក្រុមហ៊ុនអភិវឌ្ឍន៍សំណង់ដែលជាដៃគូសហការរបស់ខ្លួន មកពីទូទាំងប្រ…

តម្លៃភាគហ៊ុននៅអាស៊ី និងតម្លៃប្រេងហក់ឡើង ដោយសារមានក្ដីសង្ឃឹមលើកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ច ១,៩ ទ្រីលានដុល្លាររបស់អាមេរិក

ព័ត៌មាន
ភាគហ៊ុននៅអាស៊ី បានកើនឡើងស្ទើរតែនឹងបំបែកនូវកំណត់ត្រាថ្មី នៅថ្ងៃចន្ទ ទី ៨ ខែកុម្ភៈ ខណៈដែលតម្លៃប្រេងវិញ ក៏បានហក់ឡើងដល់ប្រមាណ ៦០ដុល្លារអាម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ