ច្បាប់គ្រប់គ្រង​គ្រឿងស្រវឹង

សមាជិកសភាឥណ្ឌូនេស៊ីស្នើបង្កើតច្បាប់ហាមឃាត់ការប្រើប្រាស់ ចែកចាយ និងផលិតគ្រឿងស្រវឹង


សមាជិកសភាមួយចំនួននៃប្រទេសឥណ្ឌូនេស៊ី កំពុងស្វែងរកការបង្កើតច្បាប់ហាមឃាត់ការប្រើប្រាស់ ចែកចាយ និងផលិតគ្រឿងស្រវឹងនៅទូទាំងប្រទេស ខណៈដែលគោលបំណងនេះ កំពុងធ្វើឲ្យកើតមានក្ដីព្រួយបារម្ភជាច្រើនពីសំណាក់អ្នកពាក់ព័ន្ធនៅក្នុងឧស្សាហកម្មគ្រឿងស្រវឹងនេះ។ នេះបើតាមសេចក្ដីរាយការណ៍មួយរបស់សារព័ត៌មានចិន CCTV។
សមាជិកសភាឥណ្ឌូនេស៊ីស្នើបង្កើតច្បាប់ហាមឃាត់ការប្រើប្រាស់ ចែកចាយ និងផលិតគ្រឿងស្រវឹង (រូបភាព៖ www.theconversation.com)
ដោយ

សំណើ​ហាមឃាត់​ការប្រើប្រាស់ ចែកចាយ និងផលិតគ្រឿងស្រវឹង​នៅទូទាំងប្រទេស​ឥណ្ឌូនេស៊ី ដែលត្រូវបាន​ពន្យារពេល​តាំងពីឆ្នាំ២០១៥នោះ ត្រូវបាន​ដាក់បញ្ចូល​ក្នុង​បញ្ជី​នៃគំនិត​ផ្ដួចផ្ដើម​ច្បាប់ ដែលមាន​អាទិភាព​របស់​សភា​តំណាងរាស្ត្រ​ឥណ្ឌូនេស៊ី​សម្រាប់​ឆ្នាំក្រោយនេះ។

សមាជិកសភា​ខ្លះថា ច្បាប់នេះ នឹង​ជួយ​សង្គ្រោះ​អាយុជីវិត​របស់​មនុស្ស​វ័យ​ជំទង់​បាន។ អគ្គលេខាធិការ​នៃគណបក្ស​អភិវឌ្ឍន៍សហរដ្ឋ បាន​និយាយថា «យើងកំពុង​ព្យាយាម​គ្រប់គ្រង​ភេសជ្ជៈ​ ដែលមាន​ជាតិ​អាល់កុល​តែប៉ុណ្ណោះ។ ភេសជ្ជៈ​ដែលមានជាតិ​អាល់កុល​ទាំងនោះ បាន​បណ្ដាល​ឲ្យ​យុវជន​ឥណ្ឌូនេស៊ីជាច្រើន​បាន​ស្លាប់​បាត់បង់ជីវិត។ ដូច្នេះ តាម​រដ្ឋធម្មនុញ្ញ យើង​ជឿជាក់ថា ការដក​ចោល​នូវ​គ្រឿងស្រវឹង​អាចជាដំណោះស្រាយ​សម្រាប់​បញ្ហានេះ»។

ទោះយ៉ាងណា អ្នករកស៊ី​ក្នុងវិស័យនេះ បាន​និយាយថា សំណើច្បាប់នេះ អាចនឹងធ្វើឲ្យ​ប៉ះពាល់​ដល់​ឧស្សាហកម្ម​គ្រឿងស្រវឹង​ក្នុងស្រុក។ ពួកគេនិយាយថា ភេសជ្ជៈមានជាតិអាល់កុល នឹង​រលាយបាត់​បន្ដិចម្ដងៗ ប្រសិនបើ​ ធាតុផ្សំ​សំខាន់​នៃការ​ផលិត​ផលិតផល​នេះ ពិបាក​ក្នុងការ​រកបានមកប្រើប្រាស់។ ដូច្នេះ អ្នកមិនដឹង​ នឹង​លាយ​ស្រា​តាមតែ​អាចធ្វើទៅបាន។ នេះ អាចនឹង​បណ្ដាល​ឲ្យ​មានការ​កើនឡើង​នូវ​ភេសជ្ជៈ​ពីក្រៅប្រទេស ហើយ​អាជីវកម្ម​ក្នុងស្រុក​នឹងបាត់បន្តិចម្ដងៗ។

ទោះយ៉ាងណា ក៏មាន​ការលើកលែង​មួយចំនួន​ចំពោះ​ការហាមឃាត់​នេះផងដែរ ដូចជា​ការ​ប្រើប្រាស់​គ្រឿងស្រវឹង​នៅអំឡុងពេល​មានពិធីប្រពៃណី, សាសនា ឬការប្រើប្រាស់​នៅក្នុង​ផលិតផល​ឱសថ។

ប្រទេសឥណ្ឌូនេស៊ី​គឺជាប្រទេសមួយ ក្នុងចំណោមប្រទេស​មានដែលមាន​យកពន្ធ​ខ្ពស់​លើ​ការនាំចូល​ភេសជ្ជៈមាន​ជាតិអាល់កុល។ អ្នកវិភាគ ម្ហូបអាហារ និងភេជ្ជសៈ បាន​លើកឡើងថា ប្រសិនបើ​សំណើច្បាប់នេះ ត្រូវបាន​អនុម័ត វានឹង​មានបន្ទុកធ្ងន់​លើ​សេដ្ឋកិច្ចរបស់ប្រទេសនេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិននឹងទិញវ៉ាក់សាំងពីក្រុមហ៊ុនអាល្លឺម៉ង់ BioNTech ១០០លានដូស នៅឆ្នាំក្រោយ

ព័ត៌មាន
ក្រុមហ៊ុនចិនធំមួយបានប្រកាសនាពេលថ្មីៗនេះថា នឹងទិញវ៉ាក់សាំងកូវីដ-១៩យ៉ាងហោចណាស់ ១០០លានដូស ពីក្រុមហ៊ុនអាល្លឺម៉ង់ង BioNTech SE សម្រាប់ប្…

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ ការនាំចេញស្វាយទៅចិនកំពុងស្ថិតក្នុងស្ថានភាពលំបាកនៅឡើយ

ព័ត៌មាន
ដំណើរការនៃការនាំចេញផ្លែស្វាយរបស់កម្ពុជាទៅកាន់ប្រទេសចិននាពេលនេះ កំពុងស្ថិតនៅក្នុងស្ថានភាពលំបាកនៅឡើយ ដោយសារបញ្ហាខ្វះអ្នកជំនាញការមកពីប្រទេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ