គ្រឿងស្រវឹង

គោលនយោបាយដ៏តឹងរ៉ឹងលើការបើកបរ បានទាញទម្លាក់ប្រាក់ចំណេញរបស់ក្រុមហ៊ុនផលិតគ្រឿងស្រវឹងនៅវៀតណាម


ប្រាក់ចំណេញរបស់ក្រុមហ៊ុនផលិតគ្រឿងស្រវឹង នៅវៀតណាម បានធ្លាក់ចុះគួរឱ្យកត់សម្គាល់នៅមួយរយៈចុងក្រោយនេះ បន្ទាប់ពីអាជ្ញាធរប្រទេសនេះដាក់ចេញគោលនយោបាយរឹងបន្តឹងការបើកបរដ៏តឹងរ៉ឹង។ ជាក់ស្តែងនៅក្នុងឆ្នាំ២០២៣ ប្រាក់ចំណេញរបស់ក្រុមហ៊ុនផលិតស្រាបៀរនៅប្រទេសក្បែរខាងកម្ពុជាមួយនេះធ្លាក់ចុះប្រមាណ២៣% បន្ទាប់ពីទីផ្សារលក់ស្រាបៀរទាំងមូលធ្លាក់ចុះ១១%។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។
គ្រឿងស្រវឹង
ដោយ

កាលពីឆ្នាំ២០២៣ កន្លងទៅការលក់ស្រាបៀរ នៅប្រទេសវៀតណាម ដែលមានប្រជាជនជាង១០០លាននាក់ បានធ្លាក់ចុះប្រមាណ១១% បើធៀបនឹងឆ្នាំ២០២២ ក្រោយរដ្ឋាភិបាលរបស់ប្រទេសនេះអនុវត្តគោលនយោបាយរឹតបន្តឹងប្រឆាំងចំពោះការបើកបរក្នុងស្ថានភាពស្រវឹង ដែលបានទាញទម្លាក់ប្រាក់ចំណេញរបស់ក្រុមហ៊ុនផលិត និងនាំចូលស្រាបៀរឱ្យធ្លាក់ចុះប្រមាណ២៣%។ ការរឹតបន្តឹងការចំណាយរបស់ពលរដ្ឋ និងកើនឡើងថ្លៃដើមផលិត ក៏ជាកត្តារួមផ្សំធ្វើឱ្យប្រាក់ចំណេញរបស់ក្រុមហ៊ុនផលិតស្រាបៀរធ្លាក់ចុះផងដែរ។

សមាគមគ្រឿងស្រវឹង និងភេសជ្ជៈវៀតណាម បាននិយាយនៅក្នុងសន្និសីទមួយកាលពីសប្តាហ៍មុនថា ការប្រើប្រាស់ស្រាបៀរធ្លាក់ចុះយ៉ាងខ្លាំង ជាពិសេសនៅតាមភោជនីយដ្ឋាន និងសេវាកម្មកំសាន្តនានា។

ក្រុមហ៊ុនផលិតស្រាបៀរដ៏ធំចំនួនពីរនៅប្រទេសនេះ គឺក្រុមហ៊ុន សាបេកូ (Sabeco )និងក្រុមហ៊ុន ហាបេកូ (Habeco )បានទទួលរងនូវការធ្លាក់ចុះប្រាក់ចំណូលយ៉ាងខ្លាំង។ ក្នុងនោះប្រាក់ចំណូលរបស់ សាបេកូ បានធ្លាក់ចុះ២៣% មកនៅត្រឹមជាង១៨០លានដុល្លារ ដែលជាកម្រិតទាបបំផុតចាប់តាំងពីឆ្នាំ២០១៦ ហើយប្រាក់ចំណូលរបស់ក្រុមហ៊ុន ហាបេកូ គឺធ្លាក់ចុះ៣០% មកនៅត្រឹមប្រមាណជា១៤លានដុល្លារ។

អ្នកតំណាងសមាគមគ្រឿងស្រវឹង និងភេសជ្ជៈវៀតណាម បាននិយាយនៅក្នុងសន្និសីទថា ភោជនីយដ្ឋាន និងតំបន់ទេសចរណ៍មិនអាចដំណើរការបានទេដោយសារកង្វះអតិថិជន៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើគួរខ្ចីប្រាក់ចំនួនប៉ុន្មាភាគរយ នៃប្រាក់ចំណូល ដើម្បីកុំឱ្យមានហានិភ័យនៅពេលសងត្រលប់វិញ?

ព័ត៌មាន
ការខ្ចីប្រាក់បន្ថែម ដើម្បីធ្វើជាដើមទុនក្នុងដំណើរការធ្វើអាជីវកម្ម ឬការវិនិយោគ គេអាចរកបានពីប្រភពផ្សេងៗតាមរយៈការដាក់ពាក្យស្នើសុំឥណទាន ឬកម្ចី…

តើវៀតណាមអាចនឹងមានការរុះរើក្បាលម៉ាស៊ីនដឹកនាំកំពូលៗ រួមទាំងតំណែងប្រធានាធិបតីជាថ្មីដែរឫទេ?

ព័ត៌មាន
វៀតណាមអាចនឹងមានការរុះរើក្បាលម៉ាស៊ីនដឹកនាំកំពូលៗជាថ្មីម្តងទៀត ក្រោយសភារបស់ប្រទេសនេះគ្រោងរៀបចំកិច្ចប្រជុំមួយនៅថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ ដើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ