Advertisement
Advertisement
ទីផ្សារគ្រឿងស្រវឹងវៀតណាម

ការរឹតបន្ដឹងច្បាប់លើអ្នកបើកបរក្នុងស្ថានភាពស្រវឹង និងបញ្ហាកូវីដ-១៩ កំពុងវាយប្រហារទីផ្សារស្រាបៀរវៀតណាម


ការអនុវត្តរឹតបន្ដឹងច្បាប់ចរាចរណ៍ចំពោះអ្នកបើកបរក្នុងស្ថានភាពស្រវឹង និងកត្តាកូវីដ-១៩ បាននិងកំពុងបង្កឲ្យមានព្យុះភ្លៀងក្នុងទីផ្សារស្រាបៀរវៀតណាមនៅឆ្នាំនេះ ខណៈដែលប្រទេសជិតខាងកម្ពុជាមួយនេះ ត្រូវបានគេស្គាល់គឺជាប្រទេសមួយ ដែលមានតម្រូវការផឹកស្រាបៀរអស់រាប់ពាន់លាន​លីត្រ ក្នុងមួយឆ្នាំៗ។
ការរឹតបន្ដឹងច្បាប់លើអ្នកបើកបរក្នុងស្ថានភាពស្រវឹង និងបញ្ហាកូវីដ-១៩ កំពុងវាយប្រហារទីផ្សារស្រាបៀរវៀតណាម (រូបភាព៖ VN Express)
ដោយ
Advertisement

របាយការណ៍​ដែលបាន​ចេញផ្សាយ​ថ្មីៗនេះ ដោយ​ស្ថាប័ន​ស្រាវជ្រាវ​ និង​ប្រឹក្សាយោបល់​ឧស្សាហកម្ម​វៀតណាម (VIRAC)​ បាន​ឲ្យដឹងថា និន្នាការ​ធ្លាក់ចុះនៃកំណើន​តម្រូវការ​ស្រាបៀរ​ក្នុងស្រុក អាចនឹង​បន្ដ​រហូតដល់​ឆ្នាំខាងមុខៗទៀត បើទោះបីជា​ប្រទេសនេះ មាន​កំណើន​ប្រជាជន​គ្រប់អាយុ​អាច​មាន​សិទ្ធិ​ផឹកស្រា​​​ប្រហែល​ ១លាននាក់​ក្នុងមួយឆ្នាំក៏ដោយ។

របាយការណ៍​បាន​​ប៉ាន់ប្រមាណថា កំណើន​ប្រចាំឆ្នាំ នៃ​ឧស្សាហកម្ម​ស្រាបៀរ​ក្នុងស្រុក មានប្រមាណ ៦ ទៅ៧ ភាគរយ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺ​តម្លៃ​ភាគហ៊ុន​នៃឧស្សាហកម្មនេះ គឺមានការ​ធ្លាក់ចុះជិត ១៣% កាលពីឆ្នាំមុន ហើយ​បើតាមការគូសបញ្ជាក់​របស់​របាយការណ៍ អាជីវកម្ម​ខ្នាតតូច គឺទំនងជា​នឹង​រង​ផលប៉ះពាល់​ខ្លាំងជាងគេ​ ដោយសារ​តែការធ្លាក់ចុះ​កំណើន​ទីផ្សារស្រាបៀរនេះ។

កាលពីឆ្នាំ២០១៩ ប្រជាជន​វៀតណាម​បាន​ផឹក​ស្រាបៀរ​អស់​ជាង ៤,៦ ពាន់លាន​លីត្រ កើនឡើង​ប្រមាណ​១០% ធៀបនឹង​ឆ្នាំ២០១៨ ហើយបើតាម​ទិន្នន័យ​ ស្រាវជ្រាវ​របស់​ស្ថាប័ន​មួយប្រចាំ​ប្រទេស​អាល្លឺម៉ង់ បាន​ឲ្យដឹងថា ចំណូលពីការលក់​ស្រាបៀរ​នៅវៀតណាម មានការកើនឡើង ៦,៨៨% ក្នុងមួយឆ្នាំ ដែលមានតម្លៃជាទឹកប្រាក់​ប្រមាណ ៧,៧៥ ពាន់លាន​ដុល្លារអាមេរិក។

ហេតុផល​ចម្បង​ ដែល​ធ្វើឲ្យ​ឧស្សាហកម្ម​ស្រាបៀរ​វៀតណាម ធ្លាក់ចុះ គឺដោយសារតែ​ការអនុវត្ត​នូវ​ច្បាប់​ចរាចរណ៍​ថ្មី ដែលបាន​ចូលធរមាន​កាលពីថ្ងៃទី ០១ ខែ មករា ឆ្នាំ២០២០ ដោយបាន​ផាកពិន័យ​ធ្ងន់ធ្ងរ​ចំពោះ​អ្នកបញ្ជាយានយន្ដ ដែលស្ថិត​ក្នុងស្ថានភាពស្រវឹង។ អ្នកជិះកង់ និង​កង់អេឡិចត្រូនិក ក៏នឹងត្រូវ​ពិន័យ​​ចំពោះ​ការបើកបរ​ក្រោមឥទ្ធិពល​ស្រវឹង​ផងដែរ។

តាមច្បាប់ចរចារណ៍​ថ្មី​របស់​វៀតណាម​នោះ អ្នកបើកបរ​ម៉ូតូ និងរថយន្ដ ក្នុងស្ថានភាពស្រវឹង អាចនឹងត្រូវ​ពិន័យ​ដល់ទៅ ១.៣០០ ទៅ ១.៧២៥ ដុល្លារអាមេរិក ដែលចំនួននេះ គឺមានការបន្ថែម​ការផាក​ទ្វេដង ធៀបនឹង​ច្បាប់ចាស់ដែលមានកន្លងមក ហើយ​បណ្ណបើកបរ​របស់ពួកគេ ក៏នឹងត្រូវព្យួរ​រយៈពេល ២២ ទៅ ២៤ខែផងដែរ។

តាមការ​អង្កេតមើលពីឧស្សាហកម្ម​ដទៃទៀត បង្ហាញថា ការ​រីករាលដាល​នៃ​មេរោគ​កូវីដ-១៩ ក៏ទំនងជា​បាននិងកំពុងធ្វើឲ្យ​កំណើន​ទីផ្សារស្រាបៀរ​វៀតណាម ត្រូវ​ថយចុះផងដែរនៅឆ្នាំនេះ។

ទោះបីជា​វាមានបញ្ហាប្រឈម​ច្រើន​ក៏ពិតមែន ប៉ុន្ដែ ​វាក៏នៅមាន​​ឱកាស​កំណើន​សម្រាប់​ឧស្សាហកម្ម​ស្រាបៀរវៀតណាមដែរ​ គឺឱកាស​សម្រាប់​នាំចេញ។ នេះបើតាម​របាយការណ៍។

របាយការណ៍​បាន​ឲ្យដឹងទៀតថា ទីផ្សារ​នាំចេញស្រាបៀរ​វៀតណាម មានដូចជា​ប្រទេសចិន និង​បណ្ដាប្រទេស​ក្នុងតំបន់​អាស៊ីអាគ្នេយ៍ ដែលប្រទេសទាំងនេះ គឺកំពុង​មានកំណើន​តម្រូវការ​ប្រើប្រាស់​ម្ហូបអាហារ និងភេសជ្ជៈ​យ៉ាងខ្លាំង។ បន្ថែមពីនេះ វៀតណាម ក៏អាច​នាំចេញ​ដោយ​មិនជាប់ពន្ធ ទៅកាន់ទីផ្សារ​មួយចំនួន ដែល​មាន​ចុះកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយគ្នា​ផងដែរ។

វៀតណាម កាលពីឆ្នាំ២០១៩ បាននាំចេញ​ស្រាបៀរ​ប្រមាណជា ៤៩លានលីត្រ ឬស្មើនឹង​តម្លៃជាទឹកប្រាក់​ប្រមាណ ជិត ៤៦ លាន​ដុល្លារអាមេរិក៕  ​

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាមានចំណូលថវិកាជាតិ ២ពាន់លានដុល្លារ ខណៈការចំណាយមានជាង១,៧ ពាន់លានដុល្លារ នៅ៤ខែឆ្នាំនេះ

ព័ត៌មាន
នៅ៤ខែ ដំបូង នៃឆ្នាំនេះ បើទោះបីជាក្នុងកាលៈទេសៈដែលកម្ពុជាទទួលរងនូវវិបត្តិកូវីដ-១៩ក្ដី ប៉ុន្ដែ បើមើលទៅលើចំណូលថវិកាជាតិរបស់កម្ពុជា ដែ...

ក្រុមហ៊ុនទូរគមនាគមន៍​​របស់​យោធា​វៀតណាមទទួលបាន​ភ្លើងខៀវ​ឲ្យ​បង្កើត​បុត្រ​សម្ព័ន្ធ​នៅក្នុង​ប្រទេស៦ រួមទាំងកម្ពុជា

ព័ត៌មាន
ក្រុមហ៊ុន​ទូរគមនាគមន៍ដ៏ធំបំផុត​ដែលស្ថិតក្រោម​ការគ្រប់គ្រងរបស់​ក្រសួងការពារជាតិវៀតណាម Viettel បានទទួល​​ភ្លើងខៀវអនុញ្ញាត​ឲ្យ​បើក​បុត្រ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ