ជប៉ុនបង្កកទ្រព្យសម្បត្តិមហាសេដ្ឋីរុស្ស៊ី

ជប៉ុនបង្កកទ្រព្យសម្បត្តិមហាសេដ្ឋីរុស្ស៊ី ១៦នាក់បន្ថែមទៀត


ក្រសួងហិរញ្ញវត្ថុជប៉ុនបានបញ្ជាក់ថា ប្រទេសជប៉ុនបានសម្រេចចិត្តបង្កកទ្រព្យសម្បត្តិរបស់មហាសេដ្ឋីរុស្ស៊ីជនជាតិរុស្ស៊ីចំនួន ១៧ នាក់បន្ថែមទៀត នាំឱ្យចំនួនមហាសេដ្ឋីរុស្ស៊ីដែលត្រូវបានជប៉ុនបង្កកទ្រព្យសម្បត្តិសរុបបានកើនដល់ ៦១ នាក់ហើយគិតមកទល់ពេលនេះ ។ ការបង្កកទ្រព្យសម្បត្តិនេះ គឺជាការបង្ហាញនូវការដាក់ទណ្ឌកម្មប្រឆាំងលើការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Reuters។
ជប៉ុនបង្កកទ្រព្យសម្បត្តិមហាសេដ្ឋីរុស្ស៊ី
ដោយ

ការបង្កកទ្រព្យសម្បត្តិត្រូវបានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិកកាលពីថ្ងៃសុក្របានដាក់ទណ្ឌកម្មលើជនជាតិរុស្ស៊ីមួយចំនួនរួមទាំងមហាសេដ្ឋីលោក Viktor Vekselberg និងសមាជិក ១២ នាក់ទៀតនៃសភាជាន់ទាបរបស់រុស្ស៊ី។ ក្នុងនោះ ក្រសួងហិរញ្ញវត្ថុជប៉ុនបានអះអាងថា លោក Vekselberg កំពូលមហាសេដ្ឋីរុស្ស៊ី ក៏មានឈ្មោះក្មុងបញ្ជីដាក់ទណ្ឌកម្មដោយប្រទេសជប៉ុនដែរ ក៏ដូចជាសមាជិក ១១ នាក់ទៀតនៃសភាជាន់ទាបរបស់រស្ស៊ី និងអ្នកពាក់ព័ន្ធ៥នាក់ផ្សេងទៀត សរុបទៅ គឺមាន១៧នាក់។

អ្នកនាំពាក្យកំពូលរបស់រដ្ឋាភិបាលជប៉ុន លោក Hirokazu Matsuno បាននិយាយថា ចំពោះការដាក់ទណ្ឌកម្មបន្ទាប់ទៀត គឺជប៉ុននឹងធ្វើឡើងស្របទៅតាម ក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំងប្រាំពីររ(G7)។

គួរកត់សម្គាល់ថា កន្លងមក ទីក្រុងតូក្យូក៏បានដាក់ទណ្ឌកម្មលើធនាគារកណ្តាលរបស់រុស្ស៊ី និងធនាគារឯកជនចំនួនប្រាំពីរ ក្នុងចំណោមស្ថាប័នផ្សេងទៀត។ បន្ថែមពីនេះ ជប៉ុនក៏បានដាក់ទណ្ឌកម្មទៅលើបុគ្គល ធនាគា និងអង្គការមួយចំនួន របស់ប្រទេសបេឡារុស្សផងដែរ ដែលជាប្រទេសបានគាំទ្រចំពោះការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។

ដើម្បីជាផ្នែកមួយនៃការទប់ស្កាត់ ការឈ្លានពានកាន់តែខ្លាំងរបស់ទីក្រុងមូស្គូទៅលើអ៊ុយក្រែន ប្រទេសជប៉ុនក៏បានអះអាងដែរថា ខ្លួននឹងពង្រីកការហាមឃាត់ការនាំចេញទៅកាន់ប្រទេសរុស្ស៊ីដោយរួមបញ្ចូលទាំងមុខទំនិញចំនួនជាង ៣០មុខ ដូចជាឧបករណ៍អេឡិចត្រូនិក ឧបករណ៍ទំនាក់ទំនង ឧបករណ៍ចាប់សញ្ញា និងរ៉ាដា និងឧបករណ៍បច្ចេកវិទ្យាជាច្រើនទៀត។

សូមបញ្ជាក់រដ្ឋមន្ត្រីការបរទេសជប៉ុន លោក យ៉ូហ្ស៊ីម៉ាសា ហាយយ៉ាស៊ី (Yoshimasa Hayashi) បានបញ្ជាក់ថា វិបត្តិនៅអ៊ុយក្រែន បានបង្ហាញឲ្យឃើញពីតម្រូវការ ដើម្បីធ្វើការកំណែទម្រង់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ ដែលរុស្ស៊ីកៅអីអចិន្ត្រៃយ៍នៅទីនោះ ហើយជប៉ុននឹងដាក់សម្ពាធទៅលើបញ្ហានេះ ដើម្បីឲ្យអង្គការសហប្រជាជាតិទទួលយកខ្លួនធ្វើជាសមាជិកអចិន្រៃយ៍នៃក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិដែរ៕

អត្ថបទ វ៉ាន់ ស្រីរ័ត្ន

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


IMF ព្រមានពីការដួលរលំសេដ្ឋកិច្ចអ៊ុយក្រែន បើសង្គ្រាមនៅតែបន្តអូសបន្លាយ

ព័ត៌មាន
អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបញ្ជាក់ចុងក្រោយនេះថា រដ្ឋាភិបាលនៅទីក្រុងគៀវ នៅតែបន្តដំណើរការប្រព័ន្ធធនាគារមានស្ថិរភាព ហើយការ…

Ford Ranger FX4 ស៊េរីថ្មីឆ្នាំ 2022 បានមកដល់ទីផ្សារប្រទេសកម្ពុជាហើយ!

ព័ត៌មាន
ដោយសង្កេតឃើញថាទីផ្សារប្រទេសកម្ពុជាមានការពេញនិយមជាមួយនឹងការបំពាក់គ្រឿងតុបតែងលម្អ (Accessories) ឬ កែបន្ថែម (Modified) សម្រាប់ឲ្យរថយន្តមើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ