Advertisement
Advertisement
វិស័យ​រ៉ែ​និង​ថាមពល

តើ​វិស័យ​រ៉ែ​និង​ថាមពល​កម្ពុជា ដើរ​​ដល់​កម្រិត​ណា​ហើយ?


កាល​ពី​ពេល​ថ្មីៗ​នេះ ក្រសួង​រ៉ែ​និង​ថាមពល បាន​ចុះ​ផ្សាយ​ពី​ការ​រីក​ចម្រើន​នៃ​វិស័យ​រ៉ែ​និង​ថាមពល​របស់​កម្ពុជា ថា កំពុង​មាន​សន្ទុះ​លូត​លាស់​គួរ​ឲ្យ​កត់​សម្គាល់។
កម្ពុជា​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​រុករក​ប្រេង KrisEnergy ដើម្បី​បើក​ផ្លូវ​ដល់​ការ​ទាញ​យក​ធនធាន​ប្រេង​កាត​ពី​ប្លុក A ក្នុង​ដែន​សមុទ្រ​កម្ពុជា។
ដោយ
Advertisement

តាម​ការ​គូស​បញ្ជាក់​ពី​ក្រសួង​រ៉ែ​និង​ថាមពល តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ឲ្យ​ដឹង​ថា គិត​មក​ទល់​ពេល​នេះ វិស័យ​រ៉ែ​និង​ថាមពល​​កម្ពុជា បាន​សម្រេច​សមិទ្ធផល និង​មាន​គម្រោង​អភិវឌ្ឍ​ធំៗ​សំខាន់ៗ​ជា​ច្រើន ដូចជា៖

១. ការ​ផលិត​ស៊ីម៉ងត៍៖ ការ​ធ្វើ​អាជីវកម្ម​ផ្នែក​អនុវិស័យ​រ៉ែ​ថ្ម​សម្ភារៈ​សំណង់ បាន​​ឆ្លើយ​​តប និង​បំពេញ​បាន​តាម​តម្រូវការ​នៃ​វិស័យ​សំណង់​និង​អចលន​ទ្រព្យ​នៅ​ទូទាំង​ប្រទេស ដែល​កំពុង​មាន​សន្ទុះ​រីក​ចម្រើន​យ៉ាង​ខ្លាំង​នា​ពេល​បច្ចុប្បន្ន។

តួយ៉ាង វិស័យ​រ៉ែ​បាន​សម្រេច​បង្កើត​បាន​ជាថ្មី​នូវ​សករាជ​នៃ​ឧស្សាហកម្ម​ផលិត​ស៊ីម៉ងត៍​របស់​កម្ពុជា តាមរយៈ​ការ​បង្កើត​បាន​នូវ​សមត្ថភាព​ផលិត​ស៊ីម៉ងត៍​ក្នុង​ស្រុក​សរុប ប្រមាណ ៧​លាន​តោន ក្នុង​មួយ​ឆ្នាំ សម្រាប់​បំពេញ​តម្រូវការ​ក្នុង​វិស័យ​សំណង់ និង​ជំនួស​ការ​នាំចូល​ជាមួយ​នឹង​ការ​បង្កើត​នូវ​រោងចក្រ​ផលិត​ស៊ីម៉ងត៍​ក្នុង​ស្រុក​ជាច្រើន​កន្លែង​ផង​ដែរ។ 

២. គម្រោង​រុករក​រ៉ែ​មាស៖ គម្រោង​អាជីវកម្ម​រ៉ែ​មាស​ទ្រង់ទ្រាយ​ធំ​ចំនួន​ពីរ ត្រូវ​បាន​សិក្សា​រៀបចំ​ឡើង និង​គ្រោង​ចាប់​ផ្តើម​ផលិតកម្ម​នៅ​ឆ្នាំ​២០១៨ និង​នៅ​ឆ្នាំ​២០១៩ នៅ​ខេត្ត​រតនគិរី និង​ខេត្ត​មណ្ឌល​គិរី។

៣. សមត្ថភាព​ក្នុង​ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី៖ ក្នុង​វិស័យ​អគ្គិសនី វារី​អគ្គិសនី​ចំនួន ៦​ស្ថានីយ មាន​អានុភាព​សរុប ៩២៨ មេហ្កាវ៉ាត់ អគ្គិសនី​ដើរ​ដោយ​ធ្យូង​ថ្ម​មាន ៥០៥ មេហ្កាវ៉ាត់ អគ្គិសនី​ដើរ​ដោយ​ប្រេង​មាន ២១៨ មេហ្កាវ៉ាត់ និង​ថាមពល​ព្រះ​អាទិត្យ​មាន ១០ មេហ្កាវ៉ាត់ បាន​ផ្គត់ផ្គង់​តាម​រយៈ​ខ្សែ​បណ្ដាញ​ជាតិ​បញ្ជូន​អគ្គិសនី​ឲ្យ​ដល់​រាជ​ធានី-​ខេត្ត ចំនួន ១៨ និង​បាន​ផ្គត់ផ្គង់​ដល់​ភូមិ ចំនួន​ប្រមាណ ១១,២០០ភូមិ ត្រូវ​ជា​៨០​ភាគរយ​នៃ​ចំនួន​ភូមិ​ទូទាំង​ប្រទេស និង​បាន​តភ្ជាប់​ទៅ​លំនៅ​ដ្ឋាន​ចំនួន​ប្រមាណ​ជិត ២​លាន​ខ្នង​ផ្ទះ ត្រូវជា​ ៦០​ភាគរយ​នៃ​ចំនួន​ខ្នង​ផ្ទះ​សរុ​បទូទាំង​ប្រទេស ។

៤. រោងចក្រ​បូម​ប្រេង​កំពុង​ត្រៀម​ខ្លួន​យក​តំណក់​ប្រេង​លើក​ដំបូង៖ កម្ពុជា​បាន​ចាប់​ផ្តើម​បោះ​ជំហាន​តាម​ផែនការ​អភិវឌ្ឍន៍​វិស័យ​ប្រេងកាត​របស់​ខ្លួន​នៅ​តំបន់​ប្លុក​ប្រេងកាត​ដែន​សមុទ្រ ហើយ​គ្រោង​នឹង​ចាប់​ផ្តើម​ផលិតកម្ម​តំណក់​ប្រេង​ឆៅ​របស់​ខ្លួន​ជា​លើក​ដំបូង​នៅ​ចុង​ឆ្នាំ​២០១៩។

៥. រោងចក្រ​ចម្រាញ់​ប្រេង​កាត៖ រោងចក្រ​ចម្រាញ់​ប្រេងកាត​មួយ​នេះ ដែល​មាន​សមត្ថភាព ៥​លាន​តោន​ក្នុង​១​ឆ្នាំ ត្រូវ​បាន​ដាក់​​ឲ្យ​​វិនិយោគ​​សាងសង់ និង​​បើក​​ផ្លូវ​​ឲ្យ​​កម្ពុជា​បង្កើត​បាន​ឡើង​វិញ​ជា​ថ្មី​នូវ​​ឧស្សាហកម្ម​វិស័យ​​ប្រេង​​កាត​​រប​ស់​ខ្លួន។

ទោះ​យ៉ាង​ណា វិស័យ​រ៉ែ​និង​ថាមពល​នៅតែ​កំពុង​មាន​វិសាលភាព​នៃ​តម្រូវការ​បន្ថែម​ទៀត ពិសេស គឺ​ថាមពល​អគ្គិសនី​សម្រាប់​ប្រើ​ប្រាស់ ខណៈ​ដែល​ម្ចាស់​រោងចក្រ​សហគ្រាស​ជាច្រើន​តែងតែ​ត្អូញ​ត្អែរ​ពី​តម្លៃ​អគ្គិសនី​ក្នុង​ស្រុក ថា នៅ​មាន​ខ្ពស់​ជាង​ប្រទេស​ជិត​ខាង ដែល​ធ្វើ​ឲ្យ​ថ្លៃ​ដើម​ផលិត​មាន​ខ្ពស់៕ 




អត្ថបទបន្ទាប់


កម្ពុជា​នឹង​បញ្ជូន​អ្នក​ធ្វើការ​តាម​ផ្ទះ​២០នាក់​ដំបូង​គេ​ទៅ​ហុងកុង​នៅ​ខែ​ក្រោយ

ព័ត៌មាន
កម្ពុជា​នឹង​បញ្ជូន​អ្នក​ធ្វើការ​តាម​ផ្ទះ​ចំនួន ២០​នាក់ ជា​លើក​ដំបូង ទៅ​ធ្វើការ​នៅ​ទីក្រុង​ហុងកុង នា​ខែ​ធ្នូ​ ឆ្នាំ​២០១៧ ក្រោម​​កិច្ច​...

Smart ប្រកាស​ឈ្មោះ​ក្រុមហ៊ុន​ថ្មី​ថ្មោង​ ៣ ដែល​ទទួល​បាន​ទុន​៥​លាន​ដុល្លារ

ព័ត៌មាន
ក្រុមហ៊ុន​ថ្មី​ថ្មោង​ចំនួន​៣ ត្រូវ​បាន​គណៈកម្មការ​វិនិយោគ​របស់​មូលនិធិ​សម្រាប់​អាជីវកម្ម​ឌីជីថល​របស់​ក្រុមហ៊ុន Smart Axiata ជ្រើសរើ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ